តាមប្រសាសន៍លោក ថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង អាស្រ័យខេត្តធ្វើឱ្យជាក់ស្តែងនូវគោលនយោបាយជនជាតិ និងគួបផ្សំជាមួយកម្មវិធីអភិវឌ្ឍរបស់ភូមិភាគ ម៉្លោះហើយ ជីវភាពជនរួមជាតិខ្មែរកាន់តែមានភាពល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ពានបេតុងកសាងថ្មីនៅភូមិតាមោង ឃុំតឹងមី។
ទន្ទឹមនឹងការអនុវត្តសេចក្តីសម្រេចលេខ ២០៨៥ របស់នាយករដ្ឋមន្រ្តី ស្តីពីការផ្តល់សច្ចានុមតិគោលនយោបាយពិសេសដោយឡែក ឧបត្ថម្ភអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០១៧-២០២០ ខេត្តវិញឡុង អនុវត្តកម្មវិធីទិសដៅជាតិ កាត់បន្ថយភាពក្រីក្រដោយចីរភាព ដំណាក់កាល ២០១៦- ២០២០។ ផ្តើមពីនោះ ថវិការាប់រយពាន់លានដុងត្រូវបានមជ្ឈិម និងភូមិភាគវិនិយោគអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធ។ ទន្ទឹមនឹងនោះ កម្មវិធី កសាងជនបទថ្មីបានរួមចំណែកធ្វើឱ្យជនបទកាន់តែស្រស់បំព្រង។ លោកថាច់សើុង លេខាគណៈកម្មាធិការបក្សឃុំឡងមី ស្រុកតាមប៊ិញ ឱ្យដឹង៖ “ឡងមី មានចំណុចចាប់ផ្តើមពីឃុំលំបាកខ្លាំង ក្រោយពីរយៈពេលអនុវត្តព្រមៗគ្នានូវគោលនយោបាយពិសេសដោយឡែកនិងកម្មវិធីអភិវឌ្ឍរួម ឃុំក៏បានចាកផុតពីបញ្ជីឃុំលំបាកខ្លាំង និងកំពុងបង្ហើយសំណុំបែបបទ ដើម្បីបានទទួលស្គាល់ជាឃុំជនបទថ្មី”។
ផ្លូវជនបទនៅឃុំឡងមីនាបច្ចុប្បន្ន។
តឹងមី ជាឃុំដែលមានជនរួមជាតិខ្មែររស់នៅកុះកររបស់ស្រុកត្រាអូង។ មុននេះ ហេដ្ឋារចនាសម្ព័ន្ធនៅខ្វះខាតទ្រុឌទ្រោម គ្មានសាលារៀន ដំណាក់សុខាភិបាលសម្រេចបទដ្ឋាន។ ប៉ុន្តែ ក្រោយរយៈកាល ៥ ឆ្នាំ តឹងមី”ផ្លាស់ថ្មី”ទាំងស្រុង សាលារៀនចាប់ពីកម្រិតមត្តេយ្យរហូតអនុវិទ្យាល័យ និងដំណាក់សុខាភិបាលសុទ្ធសឹងសម្រេចបទដ្ឋានជាតិ។ ផ្លូវគមនាគមន៍ជនបទពីភូមិនានាតភ្ជាប់នឹងឃុំ ផ្លូវកៅស៊ូពីឃុំនានាតភ្ជាប់នឹងស្រុក។ល។ បងថាច់ថន នៅភូមិតាធាយ ឃុំតឹងមី ឱ្យដឹង៖ “អាស្រ័យមានផ្លូវបេតុងចូលដល់ផ្ទះ ទើបខ្ញុំបើកម៉ូតូទៅទីប្រជុំជនធ្វើជាងឈើ រកបានប្រាក់ចំណូលលំនឹង”។ ចំណែកពូថាច់វិញ នៅភូមិតាមោង បានឱ្យដឹង៖ “មានផ្លូវបេតុងនៅមុខផ្ទះ ខ្ញុំទៅវត្តមានភាពងាយស្រួល”។
លោកង៉ោវិញត្វឹង អនុប្រធានគណៈកម្មាធិការប្រជាជនឃុំតឹងមី ផ្តល់ព័ត៌មាន៖ “មានផ្លូវគមនាគមន៍ជនបទជួយឱ្យប្រជាជនងាយស្រួយក្នុងការដឹកជញ្ជូនកសិផលទៅផ្សារលក់ ឬក៏ឈ្មួញចូលទិញដល់ចម្ការ ដូច្នេះជីវភាពសេដ្ឋកិច្ចរបស់ជនរួមជាតិខ្មែរនៅភូមិតាធាយ ភូមិតាមោង និងភូមិវាល។ល។ មានភាពប្រសើរឡើង។ ផ្តើមពីនោះ អត្រាគ្រួសារជនជាតិភាគតិចក្រីក្រក៏ថយចុះជាលំដាប់រៀងរាល់ឆ្នាំ”៕
ហាថាញ-មុនី