របាយការណ៍ “ទិន្នន័យបុរសនិងស្រ្តីបណ្តាជនជាតិនៅវៀតណាម ដំណាក់កាល ២០១៥-២០១៩” និងសង្ខេបគោលនយោបាយ “បញ្ហាយេនឌ័រក្នុងតំបន់ជនជាតិភាគតិចនៅវៀតណាម” ទើបបានស្ថាប័នពាក់ព័ន្ធចេញសេចក្ដីប្រកាស។
របាយការណ៍ទាំងពីរផ្តោតលើប្រធានបទសំខាន់ៗចំនួន ៧ រួមមាន៖ ចំនួនប្រជាជន; បង្ខិតជិតហេដ្ឋារចនាសម្ព័ន្ធនិងទ្រព្យសម្បត្តិ; ការងារធ្វើ ប្រាក់ចំណូល; អប់រំនិងបណ្តុះបណ្តាល; វប្បធម៌ និងសង្គម; សុខាភិបាលនិងអនាម័យបរិស្ថាននិងកម្មាភិបាល បុគ្គលិកជាជនជាតិភាគតិច។
លទ្ធផលវិភាគទិន្នន័យញែកដាច់ពីគ្នា ដំណាក់កាល ២០១៥-២០១៩ ក្នុងរបាយការណ៍បង្ហាញឱ្យឃើញសមិទ្ធផលលេចធ្លោពីសមភាពយេនឌ័រនៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ មានដូច៖ អត្រារៀបការមិនទាន់ពេញវ័យក្នុងជនជាតិភាគតិច ត្រូវបានកាត់បន្ថយ ៤,៧ នៃពិន្ទុភាគរយ; ចំណូលមធ្យមភាគលើមនុស្សម្នាក់ក្នុងមួយខែនៃជនជាតិភាគតិចឆ្នាំ ២០១៨ កើន ១,៨ ដង បើប្រៀបធៀបនឹងឆ្នាំ ២០១៤ និងប្រាក់ចំណូលរបស់គ្រួសារជនជាតិភាគតិចដែលស្រ្តីធ្វើជាមេគ្រួសារ ខ្ពស់ជាងបើប្រៀបធៀបនឹងបុរសធ្វើជាមេគ្រួសារ; អត្រាក្មេងស្រីនិងក្មេងប្រុសក្នុងជនជាតិភាគតិចទៅរៀនត្រូវតាមអាយុកើនឆាប់ សម្រេចបន្តបន្ទាប់ពី ៨៤,៣% ដល់ ៨៦,៦%; អត្រាគ្រួសារជនជាតិភាគតិចចូលរួមប័ណ្ណធានារ៉ាប់រងសុខាភិបាលសម្រេច ៩៣,៥% ក្នុងនោះ មិនមានភាពខុសគ្នារវាងបុរសនិងស្រ្តី។ល។
ទន្ទឹមនឹងសមិទ្ធផលដែលសម្រេចបាន របាយការណ៍ក៏បានបង្ហាញច្បាស់ពីបញ្ហាយេនឌ័រនៅតែបន្តការឋិតថេរក្នុងតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដូចជា៖ អត្រារៀបការមិនទាន់ពេញវ័យ និងរៀបការជាប់សែស្រឡាយនឹងគ្នាក្នុងជនជាតិភាគតិចទាំង ៥៣ ជនជាតិ ថ្វីដ្បិតមានការថយចុះ ប៉ុន្តែកម្រិតកាត់បន្ថយពុំទាន់ស្មើ ជាពិសេសនៅតែបន្តការកើនឡើងនៅមួយចំនួនជនជាតិ; អត្រាស្រ្តីជនជាតិភាគតិចអាយុពី ១០-៤៩ ឆ្នាំ កើតកូននៅមូលដ្ឋានសុខាភិបាល សម្រេច ៨៦,៤% ថ្វីបើដូច្នោះ នៅតែទាបជាងបើប្រៀបធៀបនឹងស្រ្តីជនជាតិកិញ គឺជាង ៩៩%។
របាយការណ៍ខាងលើ បានរួមចំណែកបំពេញចន្លោះនៃទិន្នន័យស្ថិតិយេនឌ័រក្នុងបណ្តាជនជាតិភាគតិចវៀតណាម និងរួមចំណែកក្នុងដំណើរការកសាង និងអនុវត្តគោលនយោបាយសម្រាប់តំបន់ជនជាតិភាគតិច រួមចំណែកជំរុញសមភាពយេនឌ័រប្រកបដោយប្រសិទ្ធភាពនិងគ្រប់ជ្រុងជ្រោយដូចបានសន្យាអំពីការអនុវត្តទិសដៅអភិវឌ្ឍប្រកបដោយចីរភាព នៅវៀតណាមរហូតដល់ឆ្នាំ ២០៣០៕
យោង៖ cema.gov.vn-មុនី