ក្រុងកឹងធើអនុវត្តយុទ្ធនាការធ្វើតេស្ត SARS-CoV-២ ជូនប្រជាជន
ឧបនាយករដ្ឋមន្ត្រី វ៉ូវឌឹកដាម លើកទឹកចិត្តកងជួរគ្រូពេទ្យ វេជ្ជបណ្ឌិតកំពុងព្យាបាលអ្នកជំងឺ COVID-១៩ នៅមន្ទីរពេទ្យពហុព្យាបាលកាម៉ាវ។ រូបថត៖ VGP/ឌិញណាម
ក្រុមការងាររដ្ឋាភិបាល ដឹកនាំដោយ ឧបនាយករដ្ឋមន្ត្រីនៃរដ្ឋាភិបាល វ៉ូវឌឹកដាម ប្រធានគណៈចង្អុលការជាតិបង្ការប្រឆាំងជំងឺ Covid-១៩ អញ្ជើញមកធ្វើការជាមួយនឹងខេត្តសុកត្រាំង បាកលីវ កាម៉ាវ គៀងយ៉ាង អាងយ៉ាង និងហូវយ៉ាង ស្តីពីការបង្ការប្រឆាំងជំងឺ Covid-១៩។
នៅតាមភូមិភាគដែលមកធ្វើការ ឧបនាយករដ្ឋមន្ត្រី វ៉ូវឌឹកដាម បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្រឹងប្រែងក្នុងការបង្ការប្រឆាំងជំងឺរាតត្បាតរបស់បក្ខភាគ រដ្ឋអំណាច និងប្រជាជននៅភូមិភាគទាំងនេះក្នុងរយៈពេលកន្លង ទោះជាហានិភ័យនៃជំងឺរាតត្បាតមកពីគ្រប់ទិសទី។ ឧបនាយករដ្ឋមន្ត្រី បានបញ្ជាក់ ខេត្តសុកត្រាំង បាកលីវ កាម៉ាវ មិនសូវមានករណីឆ្លងជំងឺ ព្រោះហេតុនោះ ខេត្តត្រូវតែបង្កើនល្បឿនគ្រប់គ្រង ចម្រាញ់ដោយការធ្វើតេស្តរហ័ស គួបផ្សំនឹងធ្វើតេស្ត RT-PCR សំណាកបូកបញ្ចូល ស្វែងរកដានដោយមិនចោលរំលងករណីដែលជាប់ពាក់ព័ន្ធដល់អ្នកជំងឺទើបរកឃើញថ្មី។
បង្កើតនិងរក្សាលំនឹងតំបន់បៃតង សុវត្ថិភាពដោយវិធីត្រួតពិនិត្យតឹងរឹុងចំពោះអ្នកមកពីភូមិភាគដទៃ ធ្វើតេស្តស្វែងរកជំងឺតាមកាលកំណត់ អនុវត្តត្រួតពិនិត្យសុខាភិបាល សហគមន៍រកឃើញនិងវិនិច្ឆ័យលឿនបំផុតចំពោះអ្នកមានរោគសញ្ញាសង្ស័យថាឆ្លងជំងឹ។ នេះជាពេលត្រូវតែពង្រីកអស់ពីលទ្ធភាពនូវតួនាទីរបស់អង្គការ អង្គការមហាជន ក្រុមការងារ COVID-១៩ សហគមន៍ទូទាំងប្រជាជន ជាសំខាន់គឺកម្លាំងនគរបាល ដើម្បី“ចុះទៅតាមភូមិ តាមផ្ទះ និងពិនិត្យមនុស្សគ្រប់រូប” ក្តោបក្ដាប់មនុស្សដែលមកពីភូមិភាគដទៃទាំងអស់ វិនិច្ឆ័យម៉ឺងម៉ាត់អ្នកណាដែលមិនរាយការណ៍សុខភាព ឬរាយការណ៍មិនស្មោះត្រង់ ក្នុងនោះមានការទទួលខុសត្រូវរបស់សាច់ញាតិក្នុងគ្រួសារ ស្ថាប័នណាប្រព្រឹត្តល្មើសក៏ត្រូវចាត់វិធានការយ៉ាងម៉ឺងម៉ាត់។ ខណៈពេលស្ថានភាពជំងឺរាតត្បាតនៅលើភូមិសាស្រ្តបានគ្រប់គ្រងល្អ រឹងមាំ គឺខេត្តនានាអាចបន្ធូរបន្ថយគន្លាតសង្គមទៅតាមតំបន់នីមួយៗនៅក្នុងផ្ទៃក្នុងខេត្ត។ ចំពោះតំបន់អន្តរខេត្ត គឺត្រូវតែមានកិច្ចព្រមព្រៀង ឯកភាពជាមួយនឹងខេត្តដែលជាប់ពាក់ព័ន្ធ ហើយត្រូវរាយការណ៍ជូនក្រុមការងារពិសេសរបស់រដ្ឋាភិបាល ប្រធានគណៈចង្អុលការជាតិបង្ការប្រឆាំងជំងឺ COVID-១៩ មុនពេលកំណត់សម្រេច។
ក្នុងឱកាសធ្វើការនឹងខេត្តគៀងយ៉ាង អាងយ៉ាង ហូវយ៉ាង ឧបនាយករដ្ឋមន្ត្រី សង្ឃឹមថា ភូមិភាគទាំងនេះបន្តអនុវត្តយុទ្ធសាស្រ្ត៖ ទប់ស្កាត់ រកឃើញធ្វើចត្តាឡីស័ក កំណត់ព្រំខណ្ឌ បង្ក្រាបជំងឺ និងព្យាបាលជាដាច់ស្រឡះ។ ត្រូវតែខិតខំរួមជាមួយនឹងភូមិភាគនានាតំបន់វាលរាបទន្លេគឺវឡុង ក្លាយជាតំបន់បៃតង រឹងមាំ សុវត្ថិភាព។ ទាំងខណៈពេលភូមិភាគនានាបានបញ្ចប់ការអនុវត្តបទបញ្ជាលេខ ១៦ ហើយក៏ដោយ ត្រូវតែមានការកែតម្រូវជាដាច់ខាតក្នុងជីវភាព ផលិតកម្មក្នុងស្ថានភាពមិនទាន់មានបន្សាំរោគសហគមន៍ មិនទាន់មានថ្នាំព្យាបាល ពិសេស ស្ថានភាពជំងឺរាតត្បាតក្នុងប្រទេសនៅតែប្រព្រឹត្តឡើងយ៉ាងស្មុគស្មាញ។ មានតែធ្វើដូច្នេះ ទើបជីវភាព សកម្មភាពផលិតកម្មរបស់ប្រជាជនបានវិលមកសភាពធម្មតាវិញ។
* សប្តាហ៍កន្លង ក្រុងកឹងធើអនុវត្តយុទ្ធនាការធ្វើតេស្ត SARS-CoV-២ ជូនប្រជាជនទូទាំងក្រុង។ ទូទាំងក្រុងមានប្រជាជន ៣៦៥.០៨៦ គ្រួសារ។ តាមការគ្រោងទុកចំនួនអ្នកដែលធ្វើតេស្តរហ័សមានប្រមាណជាង ៨៧៧.០០០ នាក់ ។ ចំពោះឃុំ សង្កាត់ ទីប្រជុំជនដែលមានហានិភ័យខ្ពស់ គ្រួសារនីមួយៗនឹងធ្វើតេស្តរហ័សម្តង បូកបញ្ចូលនឹងការយកសំណាកវិភាគចំនួន ២ ដោយចៃដន្យ ពីសមាជិកក្នុងគ្រួសារ ( ២ នាក់/គ្រួសារ) ហើយគ្រួសារនីមួយៗ ត្រូវធ្វើតេស្ត ៣ ថ្ងៃម្តង។ ចំពោះ ឃុំ សង្កាត់ ទីប្រជុំជនមានហានិភ័យ យកសំណាកវិភាគ តំណាងឱ្យគ្រួសារ (ម្នាក់/គ្រួសារ) ធ្វើតេស្តរហ័ស នូវសំណាកវិភាគគួបបញ្ចូល ២ គ្រួសារ/សំណាកវិភាគ ហើយយកសំណាកវិភាគ ៥ ថ្ងៃម្តង គ្រួសារនីមួយៗធ្វើតេស្ត ២ លើក ក្នុងរយៈពេល ៩ ថ្ងៃ។ ចំពោះឃុំ សង្កាត់ ទីប្រជុំជនដែលមានជីវភាពធម្មតា យកសំណាកវិភាគ ៥% នៃចំនួនប្រជាជនដល់មុខសញ្ញាមានហានិភ័យនៅតាមផ្សារ ហាងលក់សារពើភណ្ឌ។ល។ មុខសញ្ញាម្នាក់ៗយកសំណាកវិភាគ ១ លើកក្នុងរយៈពេល ៩ ថ្ងៃ។ ក្រៅពីនោះ យកសំណាកវិភាគនៅតំបន់ធ្វើចត្តាឡីស័ក តំបន់បិទបម្រាមគោចរនៅលើភូមិសាស្រ្តដោយកម្រិត ២ ថ្ងៃម្តង។
យុទ្ធនាការលើកនេះ ក្រុងកៀរគររថយន្តសង្គ្រោះបន្ទាន់បាន ៩៤ គ្រឿង និងកំណែនរថយន្តបាន ១៥០ គ្រឿង អ្នកបើកបររបស់ក្រុមហ៊ុនតាក់ស៊ី ដើម្បីដឹកជញ្ជូនអ្នកសង្ស័យឆ្លងជំងឺ (ករណីធ្វើតេស្តរហ័សវិជ្ជមាន) ទៅកាន់មណ្ឌលធ្វើចត្តាឡីស័កបណ្តោះអាសន្ន រង់ចាំលទ្ធផលសំណាកវិភាគ PCR របស់អង្គភាព ព្យាបាលកម្រិត ១ ព្រមទាំងបានបង្កើតគណៈបញ្ជាការយុទ្ធនាការនៅតាមខណ្ឌ ស្រុកចំនួន ៩ និងនៅតាមឃុំ សង្កាត់ ទីប្រជុំជនចំនួន ៨៣ ។ បច្ចុប្បន្ន ក្រុងបានបើកដំណើរការមណ្ឌលធ្វើចត្តាឡីស័កប្រមូលផ្តុំចំនួន ៤២ មណ្ឌល ដោយទ្រង់ទ្រាយ ៦.៨០៧ គ្រែ និងបម្រុងបន្ថែម ៣២ មណ្ឌលទៀត ដោយទ្រង់ទ្រាយ ៤.១៦៦ គ្រែ។
សប្តាហ៍កន្លង ក្រុងកឹងធើបានបើកដំណើរការមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ២ ជាផ្លូវការ បើកឱ្យប្រើប្រាស់មណ្ឌល B ( ២០០ គ្រែ) នៅពហុកីឡដ្ឋានក្រុងកឹងធើ។ ដោយឡែកមណ្ឌល A មានទ្រង់ទ្រាយ ៦០០ គ្រែកំពុងដំណើរការ បំពាក់បរិក្ខារមូលដ្ឋានសម្ភារៈ ហេដ្ឋារចនាសម្ព័ន្ធ ពេលសម្រេចរួចរាល់នឹងទទួលអ្នកជំងឺព្យាបាល។ ក្រៅពីនោះ មន្ទីរពេទ្យកំពុងរៀបចំចាត់ចែងធនធានមនុស្សធ្វើការនៅមណ្ឌល A ខណៈពេលមណ្ឌល A បើកដំណើរការ។ គណៈកម្មាធិការប្រជាជនក្រុងកឹងធើ បានដាក់ចេញសេចក្តីសម្រេចបង្កើតមន្ទីរពេទ្យបណ្តោះអាសន្ន ចំនួន ២ ទៀត៖ មន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៤ (ដាក់នៅកងវរសេនាធំ ៩៣២ សង្កាត់ទឿងថាញ់ ខណ្ឌកៃរាំុង) ដោយទ្រង់ទ្រាយ ៤០០ គ្រែ និងមន្ទីរពេទ្យបណ្ដោះអាសន្នលេខ ៥ (ដាក់នៅអនុមហាវិទ្យាល័យសេដ្ឋកិច្ច-បច្ចេកទេសកឹងធើ សង្កាត់អាងហ្វា ខណ្ឌនិញកេវ) ដោយទ្រង់ទ្រាយ ២៥០ គ្រែ។ មកទល់ពេលនេះ ក្រុងកឹងធើមានមន្ទីរពេទ្យទទួលព្យាបាល អ្នកជំងឺ COVID-១៩ ចំនួន ១៣។
យោងតាមមន្ទីរសុខាភិបាលក្រុងកឹងធើ គិតចាប់ពីថ្ងៃទី ៨ ខែកក្កដាដល់ថ្ងៃទី ១១ ខែសីហាទូទាំងក្រុងមានអ្នកឆ្លងជំងឺ COVID-១៩ ចំនួន ២.៦១៥ នាក់ អ្នកជំងឺបានព្យាបាលជាសះស្បើយចំនួន ៦៥៦ នាក់ ។ ចាក់វ៉ាក់សាំងបង្ការប្រឆាំងជំងឺ COVID-១៩ ចំនួន ២២៩.៧០១ ដូស។ ក្នុនោះ អ្នកដែលបានចាក់វ៉ាក់សាំងគ្រប់ ២ ដូសចំនួន ៧.៥៤៨ នាក់។
ថ្ងៃទី ១២ ខែសីហា ទូទាំងប្រទេសមានអ្នកឆ្លងជំងឺ COVID-១៩ ចំនួន ២៤១.៥៤៣ នាក់ អ្នកជំងឺបានព្យាបាលជាសះស្បើយចំនួន ៨៥.១៥៤ នាក់៕
ការិយាល័យកាសែតកឹងធើភាសាខ្មែរ-វិមាន