កម្មាភិបាលដំណាក់សុខាភិបាលឃុំភូមី ស្រុកមីទូ ខេត្តសុកត្រាំង បាននិងកំពុងអនុវត្តល្អការងារពិនិត្យព្យាបាលជំងឺនិងបង្ការប្រឆាំងជំងឺ COVID-១៩។
បុគ្គលិកដំណាក់សុខាភិបាលឃុំ ចុះដល់ផ្ទះបងស្រីលីធីធូសឿងផ្សព្វផ្សាយអំពីការបង្ការប្រឆាំងជំងឺ COVID-១៩។
តាមប្រសាសន៍លោកលីតារា អនុប្រធានដំណាក់សុខាភិបាលឃុំភូមី បុគ្គលិកដំណាក់សុខាភិបាល ក្រៅពីអនុវត្តការងារពិនិត្យព្យាបាលជំងឺ ថែមទាំងបានចាត់ទៅប្រចាំការនៅទីតាំងត្រួតពិនិត្យជំងឺឆ្លងរាលដាល ២៤/២៤ ម៉ោង នៅតាមច្រកចេញចូលឃុំ។ ព្រមជាមួយនោះ សហការជាមួយនឹងសមាគម អង្គការមហាជនភូមិភាគ ផ្សព្វផ្សាយអំពីការងារបង្ការប្រឆាំងជំងឺ COVID-១៩ និងជំងឺឆ្លងរាលដាលផ្សេងៗទៀតដល់ប្រជាជន។ ចំពោះគ្រួសារដែលមានកូនចៅទៅធ្វើការនៅក្រៅខេត្ត បុគ្គលិកពេទ្យនិងភូមិភាគបានចុះទៅដល់ផ្ទះផ្សព្វផ្សាយនិងចលនាញាតិសន្ដាន ឱ្យរំលឹកកូនចៅរបស់ខ្លួន អនុវត្តការរាយការណ៍សុខាភិបាលស្មោះត្រង់ ធ្វើចត្តាឡីស័កត្រូវតាមសេចក្តីកំណត់។
បងស្រីលីធីធូសឿង នៅភូមិដៃដូនអ៊ុយ មានកូនទៅធ្វើការនៅក្រុងហូជីមិញ វិជ្ជមានជំងឺ SARS-CoV-២ ទើបបងស្រីមានការព្រួយបារម្ភយ៉ាងខ្លាំង។ បងស្រីសឿង រ៉ាយរ៉ាប់៖ “ដឹងថាកូនមានជំងឺខ្ញុំបារម្ភណាស់ ទូរស័ព្ទលើកទឹកចិត្តឱ្យកូនស្ងប់ចិត្តព្យាបាលជំងឺ ដាច់ខាតមិនត្រូវលួចរត់មកផ្ទះ។ រីឯនៅផ្ទះ ខ្ញុំនិងគ្រួសារបានធ្វើតេស្ដរហ័សសុទ្ធតែអវិជ្ជមានជំងឺ SARS-CoV-២ ម្ល៉ោះហើយបានស្ងប់ចិត្ត។ សព្វថ្ងៃ ពេលចេញផុតពីផ្ទះខ្ញុំតែងពាក់ម៉ាស់ លាងដៃកម្ចាត់មេរោគ មិនទៅកន្លែងផ្ដុំគ្នាច្រើន”។ ចំណែកបងស្រីកាវង៉ុកណឺ នៅភូមិបាក់យ៉ឹង ប្តីទៅធ្វើការនៅខេត្តបាក់និញ ម្ល៉ោះហើយមានស្មារតីខ្ពស់ក្នុងការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល។ បងស្រីណឺ ឱ្យដឹង៖ “កម្មាភិបាលពេទ្យនិងរដ្ឋអំណាចភូមិភាគចុះមកដល់ផ្ទះផ្សព្វផ្សាយពន្យល់ ទើបខ្ញុំដឹងថា មានអ្នកវិជ្ជមានជំងឺ COVID-១៩ ម្នាក់ គឺអាចឆ្លងដល់អ្នកឯទៀតក្នុងគ្រួសារនិងជះឥទ្ធិពលដល់ភូមិស្រុកទាំងមូល។ ហេតុនោះ ពេលប្ដីខ្ញុំទើបចុះពីយន្តហោះ គឺខ្ញុំទូរស័ព្ទទៅទីតាំងត្រួតពិនិត្យជំងឺឆ្លងរាលដាលរាយការណ៍តាមត្រង់ មិនត្រូវលាក់បាំង។ ដើម្បីស្ងប់ចិត្តជាងទៀត ខ្ញុំបានទូរស័ព្ទដល់កម្មាភិបាលពេទ្យ ឃុំមកដល់ផ្ទះ ត្រៀមរៀបចំនាំប្ដីទៅធ្វើចត្តាឡីស័កនៅកន្លែងប្រមូលផ្ដុំ ដើម្បីសមាជិកក្នុងគ្រួសារនិងអ្នកភូមិផងរបងជាមួយស្ងប់ចិត្ត”។
តាមប្រសាសន៍លោកថាច់មិញឡី អនុប្រធានគណៈកម្មាធិការប្រជាជនឃុំភូមី ទូទាំងឃុំមានពលករធ្វើការក្នុងនិងក្រៅខេត្តចំនួន ២.១៨៧ នាក់។ អាស្រ័យប្រជាជនមានស្មារតីភ្ញាក់រលឹកខ្ពស់ក្នុងការបង្ការ ប្រឆាំងជំងឺឆ្លងរាលដាល ម្ចាស់ការរាយការណ៍សុខាភិបាល តិចមានអ្នកវិលមកស្រុក។ ចំណែកអ្នកវិលមកស្រុក ក៏បានរាយការណ៍សុខាភិបាល និងធ្វើចត្តាឡីស័កតាមសេចក្ដីកំណត់។ មកទល់សព្វថ្ងៃ ក្នុងឃុំមិនទាន់មានករណីណាដែលសង្ស័យមានជំងឺ SARS-CoV-២ នោះទេ។ នោះក៏ដោយសារការសហការហ្មត់ចត់រវាងក្រុមបំពេញការងារបង្ការ ប្រឆាំងជំងឺឆ្លងរាលដាលនិងប្រជាជនភូមិភាគ៕
យ្វីអាញ - ថាច់ធី