មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

09/08/2021 - 08:12

មហា​បរិញ្ញា​ឡឹម​ហ្វាង​ ប្រ​ធាន​សាខា​នា​យកដ្ឋាន​បសុ​ពេទ្យ​ខេត្ត​សុក​ត្រាំង​៖

ម្ចាស់​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ផ្តា​សាយ​បក្សី​ A/H៥N៨ លើ​បសុបក្សី​

ក្រ​សួង​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​បាន​អះ​អាង​៖ ហា​និ​ភ័យ​ជំងឺ​ផ្តា​សាយ​បក្សី​ A/H៥N៨ ឆ្លង​រាល​ដាល​ និង​កើត​មាន​ពាស​វាល​ពាស​កាល​មាន​ចំ​នួន​ច្រើន​។​ កាសែត​កឹង​ធើ-ភា​សា​ខ្មែរ​ បាន​ដោះ​ដូរ​ជា​មួយ​មហា​បរិញ្ញា​ ឡឹម​ហ្វាង​ ប្រ​ធាន​សាខា​នាយក​ដ្ឋាន​បសុ​ពេទ្យ​ខេត្ត​សុក​ត្រាំង​ ស្តី​ពី​ការ​បង្ការ​ប្រ​ឆាំង​ហានិ​ភ័យ​ជំងឺ​ឆ្លង​រាល​ដាល​នេះ​។​

មហា​បរិញ្ញា​ ឡឹម​ហ្វាង​ ប្រ​ធាន​សាខា​នាយ​ក​ដ្ឋាន​បសុពេទ្យ​ខេត្ត​សុក​ត្រាំង​។​

*សូម​លោក​ឱ្យ​ដឹង​ពី​ផល​ប៉ះ​ពាល់​នៃ​វីរុស​ផ្តា​សាយ​បក្សី​ H៥N១ និង​មេ​រោគ​វីរុស A/H៥N៨ មក​លើ​បសុបក្សី ? រោគ​សញ្ញា​ច្រើន​ជួប​ប្រ​ទះ​នៃ​ជំងឺ​នេះ​ ដែល​បណ្ដាល​មក​ពី​វីរុស​ផ្តា​សាយ​បក្សី​ A/H៥N៨ តើ​យ៉ាង​ណា​ខ្លះ​?

-ជំងឺ​ផ្តា​សាយ​បក្សី​ បណ្ដាល​មក​ពី​វីរុស​ផ្តា​សាយ​បក្សី​ H៥N១ និង​មេ​រោគ​ A/H៥N៨ គឺ​ជា​ជំងឺ​ឆ្លង​រាល​ដាល​ដ៏​គ្រោះ​ថ្នាក់​។​ កម្លាំង​ចម្លង​មេ​រោគ​ខ្លាំង​ បណ្តាល​ឱ្យ​កើត​ជំងឺ​លើ​មាន់​ ទា ក្ងាន​ សត្វ​អូ​ទ្រីស សត្វ​ក្រួច​ និង​ប្រ​ភេទ​បក្សី​ព្រៃ​ជា​ដើម​។​ មេរោគ​ផ្ទុក​ជំងឺ​រយៈ​ពេល​ខ្លី​ ធម្ម​តា​ចាប់​ពី ១ - ៣ ថ្ងៃ​ ឬ​អាច​នឹង​យូរ​ជាង​ យោង​ទៅ​តាម​កម្លាំង​ចម្លង​មេរោគ​របស់​វីរុស។​ ហ្វូង​សត្វ​ស្លាប ដែល​ផ្ទុក​ជំងឺ​ផ្តា​សាយ​អត្រា​នៃ​ការ​ងាប់​ឡើង​ដល់​ ១០០% ហើយ​វាគ្មាន​រោគ​សញ្ញា​សម្រាប់​ធ្វើ​ការ​ព្យា​បាល​នោះ​ទេ។​

រោគ​សញ្ញា​ច្រើន​ជួប​ប្រ​ទះ​នៃ​ជំងឺ​ដែល​បណ្ដាល​មក​ពី​វីរុស​ផ្តាសាយ​បក្សី​ A/H៥N៨ ដូច​៖ សត្វ​ស្លាប​ដើរ​ខុស​ប្រ​ក្រតី​ ដើរ​ទ្រេត​ទ្រោត ញ័រ​ទទ្រើក គ្រវី​ក្បាល​ ហេវហត់​ ផ្តុំ​គ្នា​ដេក​សំ​កុក​ ក្អក​ពិបាក​ដក​ដង្ហើម​ ហៀរសំ​បោរ​ ចេញ​ទឹក​ច្រមុះ​ កណ្តាស់ពិបាក​ដកដង្ហើម​ ហើម​រលាក​ត្រ​បក​ភ្នែក​ ហៀរ​ទឹក​ភ្នែក​ មាន​សត្វ​ខ្លះ​ហើម​ឆ្អឹង​ កើត​អុជ​ហើម​ក្បាល​ និង​មុខ​ ហើម​ត្រ​បក​ភែ្នក សិរ ស្បែក​ជាំ​ខៀវ​ ចេញ​ឈាម​ស្បែក​ រាក​រូស​ លា​មក​រាវ​ពណ៌​ស ឬ​សលាយ​ខៀវ​។​ ចំ​ពោះ​សត្វ​ដែល​កំ​ពុង​មាន​ពង​ ទិន្ន​ផលពង​នឹង​ថយ​ចុះ​ជាក់​ស្តែង​ពេល​មាន​ជំងឺ​ មាន​ករណី​ខ្លះ​ពង​រលូត​ផង​។​

*តើវិ​ធាន​ការ​ណា​ខ្លះ​ដើម្បី​បង្ការ​ប្រ​ឆាំង​ជំងឺ​ដោយ​សារ​ផ្តាសាយ​បក្សី​ A/H៥N១ និង​ជំងឺ​ផ្តា​សាយ​បក្សី​ A/H៥N៨ មាន​ប្រ​សិទ្ធ​ភាព​ ជំរាប​ប្រ​សាសន៍​លោក​?

-អ្នក​ចិញ្ចឹម​សត្វ​គប្បី​អនុ​វត្ត​វិធាន​ការ​អនា​ម័យ​ បង្ការ​ជំងឺ​ ដូច​៖ អនា​ម័យ​ឱ្យ​ញឹក​ញាប់​ កម្ចាត់​មេ​រោគ​ដោយ​បាច​កំ​បោរ​ម្សៅ​ ប្រើ​ជាតិ​គីមី​និង​បន្សាប​ជាតិ​ពុល​ ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ផ្តាសាយ បក្សី​លើ​សត្វ​ស្លាប​ឱ្យ​គ្រប់​ចំ​នួន​។​ ករណី​ដែល​ប្រ​ទះ​ឃើញ​សត្វ​វិជ្ជ​មាន​វីរុស​ផ្តា​សាយ​បក្សី​ A/H៥N៨ សត្វ​ដែល​មាន​ជំងឺ​ ឬ​សង្ស័យ​ថា​មាន​ជំងឺ​ បណ្ដាល​មក​ពី​មេ​រោគ​វីរុស​ផ្តាសាយ​បក្សី​ A/H៥N៨ គប្បី​ដុត​បំ​ផ្លាញ​ចោល​សត្វ​ដែល​ងាប់​នោះ​ រួច​ពិនិត្យ​តាម​ដាន​ឱ្យ​ច្បាស់​ពីមូល​ហេតុ​ និង​ប្រ​ភព​ឆ្លង​ជំងឺ​ដើម្បី​មាន​វិធាន​ការ​ដោះ​ស្រាយ​ទាន់​ពេល​វេលា​ ធ្វើ​យ៉ាង​ណា​កុំ​ឱ្យ​ជំងឺ​ឆ្លង​រាល​ដាល​ពាស​ពេញ​។​

សាខា​នា​យក​ដ្ឋាន​ ក៏​បាន​ផ្សព្វ​ផ្សាយ​ដល់​អ្នក​ចិញ្ចឹម​សត្វ​ យល់​ច្បាស់​ពីហា​និ​ភ័យ​នៃ​មេ​រោគ​វីរុស​ផ្តា​សាយ​បក្សី​ A/H៥N៨ ដើម្បី​អនុ​វត្ត​ព្រម​ៗ​គ្នា​នូវ​វិធាន​ការ​បង្ការ​ ប្រ​ឆាំង​ ទប់ស្កាត់​ហានិ​ភ័យ​នៃ​វីរុស​ផ្តា​សាយ​បក្សី​ A/H៥N៨ ដែល​ឆ្លង​រាល​ដាល​ ដើម្បី​ការ​ពារ​ហ្វូង​សត្វ​ចិញ្ចឹម​ក្នុង​ខេត្ត​៕​

* សូម​អរ​គុណ​លោក​ !  

                              លីធាន​  - លីសៀ  

ចែករំលែកអត្ថបទ