ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

02/08/2021 - 08:31

ផ្ដល់​សច្ចា​ប័ន​លេ​ីកម្ម​វិធី​អភិ​វឌ្ឍ​ពាណិជ្ជ​កម្ម​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​និង​កោះ​សមុទ្រ​ ដំណាក់​កាល​ ២០២១ - ២០២៥

នា​យក​រដ្ឋ​មន្រ្ដី​នៃ​រដ្ឋា​ភិបាល​ ទើប​ចែង​សេច​ក្តី​សម្រេច​លេខ​ ១១៦២/QĐ-TTg ចុះ​ថ្ងៃ​ទី ១៣ ខែ​កក្កដា​ ឆ្នាំ​ ២០២១ ស្ដី​ពី​ការ​ផ្ដល់​សច្ចា​ប័ន​លើ​កម្ម​វិធី​អភិ​វឌ្ឍ​ពាណិជ្ជ​កម្ម​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ និង​កោះ​សមុទ្រ​ ដំណាក់​កាល​ ២០២១ - ២០២៥ (កម្ម​វិធី​)។​

សកម្ម​ភាព​លក់​ដូរ​នៅ​ផ្សារ​ទីប្រ​ជុំ​ជន​ចូវ​ថាញ់ ស្រុក​ចូវ​ថាញ់ ខេត្ត​សុក​ត្រាំង​។​ រូប​ថត​៖ លីធាន​

យោង​តាម​នោះ​ ទិស​ដៅ​ជាក់​ស្ដែង​របស់​កម្ម​វិធី​ដាក់​ចេញ​រហូត​ដល់​ឆ្នាំ​ ២០២៥ គឺ​៖ លើក​ស្ទួយ​កម្រិត​លក់​រាយ​មុខ​ទំ​និញ​ និង​ផ្គត់​ផ្គង់​សេវា​កម្ម​លើ​ភូមិ​សាស្រ្ត​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ និង​កោះ​សមុទ្រ​សម្រេច​កម្រិត​កំ​ណើន​ពី ៩% ដល់​ ១១% រៀង​រាល់​ឆ្នាំ​។​ អភិ​វឌ្ឍ​ផលិត​ផល​មុខ​ទំ​និញ​ផ្សេង​ៗ​ដែល​មាន​ស្លាក​ពាណិជ្ជ​កម្ម​ល្បី​ មាន​ផលិត​ផល​ពិសេស​ សក្ដា​នុពល​ ឧត្តម​ភាព​នៃ​តំ​បន់​។​ កម្ម​វិធី​លើក​ទឹក​ចិត្ត​ ពង្រីក​ពាណិជ្ជករ​ អា​ជីវ​កម្ម​ មាន​សមត្ថ​ភាព​លើ​គ្រប់​វិស័យ​សេដ្ឋ​កិច្ច​ ចូល​រួម​ដំណើរ​ការ​ពាណិជ្ជ​កម្ម​នៅ​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ និង​កោះ​សមុទ្រ​ រៀង​រាល់​ឆ្នាំ​ មាន​កំ​ណើន​ជា​មធ្យម​ពី ៨% ដល់​ ១០% ដំ​ណាក់​កាល​ ២០២១-២០២៥។​ កសាង​ប្រ​ព័ន្ធ​ចែក​ចាយ​មុខ​ទំ​និញ​ ផ្គត់​ផ្គង់​សេវា​កម្ម​តាម​សង្វាក់ កសាង​ប្រ​ព័ន្ធ​ទិន្ន​ន័យ​ស្ដី​ពី​យន្ត​ការ​គោល​នយោ​បាយ​សម្រាប់​អភិ​វឌ្ឍ​ពាណិជ្ជ​កម្ម​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ និង​កោះ​ សមុទ្រ​ ឯក​ភាព​និង​ព្រម​ៗ​គ្នា​។​ ខិត​ខំ​ដល់​ឆ្នាំ​ ២០២៥ នឹង​នាំ​ប្រ​ទេស​យើង​ក្លាយ​ជា​ប្រ​ទេស​ខ្លាំង​ក្លា​ខាង​ផលិត​ផល​សក្ដា​នុពល​ ឧត្តមភាព​ អំ​ពី​កោះ ​សមុទ្រ​។​ល។​

កម្ម​វិធី​បាន​ដាក់​ចេញ​ទិស​ដៅ​អភិ​វឌ្ឍ​មួយ​ចំ​នួន​ជាក់​ស្ដែង​៖ កសាង​ទម្រង់​អភិ​វឌ្ឍ​ពាណិជ្ជ​កម្ម​តាម​រចនា​សម្ព័ន្ធ​ពាណិជ្ជ​កម្ម​លើ​ភូមិ​សាស្រ្ត​ឃុំ​ ទីប្រ​ជុំ​ជន​។​ ចាត់​តាំង​ប្រ​ព័ន្ធ​ពាណិជ្ជ​កម្ម​ តាម​មុខ​របរ​កសិកម្ម​ សម្ភារៈ​កសិកម្ម​ សម​ស្រប​នឹង​លក្ខណ​សម្បត្តិ​សេដ្ឋ​កិច្ច​-សង្គម​តំ​បន់​ភ្នំ​។​ ពង្រីក​ទីផ្សារ​ដើម​ទង​កសិកម្ម​នៅ​តំ​បន់​ផលិត​កម្ម​ប្រ​មូល​ផ្ដុំ​ លើក​ទឹក​ចិត្ត​អភិវឌ្ឍ​រាល់​ទម្រង់​ពាណិជ្ជ​កម្ម​ឯក​ជន​ គ្រួ​សារ​ធ្វើ​អា​ជីវ​កម្ម​។​ល។​ 

កម្ម​វិធី​ត្រូវ​បាន​កំ​ណត់​អនុវត្ត​លើ​ទ្រង់​ទ្រាយ​ ស្រុក​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ចំ​នួន​ ២៨៧ ចំ​ណុះ​ខេត្ត​ ក្រុង​ចំ​នួន​ ៤៨ ក្នុង​ទូទាំង​ប្រ​ទេស​ និង​ប្រ​មូល​ផ្ដុំ​សំ​ខាន់​ក្នុង​រាល់​សកម្ម​ភាព​ ដូច​ជា​៖ កសាង​និង​ធ្វើ​ឱ្យ​សុក្រឹត​ប្រ​ព័ន្ធ​យន្ត​ការ​គោល​នយោ​បាយ​ ស្ដី​ពី​អភិវឌ្ឍ​ពាណិជ្ជ​កម្ម​តំ​បន់​ភ្នំ​ តំ​បន់​ឆ្ងាយ​ដាច់​ស្រយាល​ និង​កោះ​ សមុទ្រ​ កសាង​ទម្រង់​ពង្រីក​មុខ​ទំ​និញ​ប្រ​កប​ដោយ​សក្ដានុពល​ ឧត្តម​ភាព​។​ រាល់​សកម្ម​ភាព​លើក​ទឹក​ចិត្ត​ ជំរុញ​ការ​ពង្រីក​មុខ​ទំ​និញ​ដែល​ជា​សក្តា​នុភាព​ ឧត្តម​ភាព​របស់​ភូមិ​ភាគ​ ពង្រីក​ពាណិជ្ជ​កម្ម​មុខ​ទំ​និញ​និង​សេវា​កម្ម​របស់​តំ​បន់​ ផ្សារ​ភ្ជាប់​ជា​មួយ​នឹង​សកម្ម​ភាព​ទេស​ចរណ៍​កោះ​ សមុទ្រ​៕​

យោង​៖ baodantoc.vn ប្រែសម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ