ទឹកប្រាក់ជាង ១២ ពាន់លានដុងពីកម្មវិធី ១៣៥ របស់រដ្ឋាភិបាល ត្រូវបានខេត្តហូវយ៉ាង វិនិយោគដល់តំបន់ដែលមានជនជាតិភាគតិចរស់នៅកុះករ ហើយពង្រីកបានប្រសិទ្ធភាព។ ផ្តើមពីនោះ ជីវភាព សម្ភារៈ និងស្មារតីរបស់មាមីងកាន់តែមានភាពរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ។
ស្ពាននិងផ្លូវកសាងពីប្រភពទុនកម្មវិធី ១៣៥ នៅឃុំវីប៊ិញ។
លោកគីហីវថាញ អនុប្រធានគណៈជនជាតិខេត្តហូវយ៉ាង ឱ្យដឹង ថវិកាពីកម្មវិធី ១៣៥ បានប្រមូលផ្តុំវិនិយោគទៅលើហេដ្ឋារចនាសម្ព័ន្ធ ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិត ឧបត្ថម្ភដីធារផ្ទះ សង់ផ្ទះ លើកកម្ពស់សមត្ថភាពកម្មាភិបាលបម្រើការងារជនជាតិ។ល។ ម្ល៉ោះហើយ សមស្របទៅនឹងតម្រូវការនៃតំបន់ជនជាតិលើភូមិសាស្រ្ត។ ក្នុងដំណើរការផ្សព្វផ្សាយអនុវត្ត គណៈជនជាតិបានសហការយ៉ាងស្អិតល្មួតជាមួយនឹងភូមិភាគនានា ដើម្បីពង្រីកប្រសិទ្ធភាពប្រភពទុន។ បងយ័ញញ៉េវ នៅភូមិ ៥ ឃុំវីធ្វី ស្រុកវីធ្វី ឱ្យដឹង៖ “ចាប់ពីបានចូលរួមវគ្គហ្វឹកហ្វឺនអនុវត្តវិទ្យាសាស្រ្តបច្ចេកទេសទៅក្នុងការចិញ្ចឹមសត្វ ដាំដុះ ដែលគណៈកម្មាធិការប្រជាជនឃុំរៀបចំឡើង ខ្ញុំបានចិញ្ចឹមត្រីផ្ទក់វាំងសំណាញ់ និងដាំដំណាំរួមផ្សំកាន់តែមានប្រសិទ្ធភាព។ ខ្ញុំមិនប្រមូលផ្តុំដាំដំណាំរួមផ្សំ និងចិញ្ចឹមត្រីក្នុងពេលតែមួយនោះទេ គឺថាដាំនិងចិញ្ចឹមឆ្លាស់គ្នាជាច្រើនលើក។ បន្ទាប់ពីប្រមូលផល ប្តីប្រពន្ធខ្ញុំយកទៅលក់រាយនៅផ្សារដឿងដាវ រកបានប្រាក់ចំណូលខ្ពស់ជាងលក់ឱ្យឈ្មួញ”។
ផ្លូវកសាងពីប្រភពទុនកម្មវិធី ១៣៥ នៅស្រុកពុងហ៊ីប។
បងង្វៀងវ៉ាន់ថាញ កម្មាភិបាលទទួលបន្ទុកការងារជនជាតិនៅស្រុកវីធ្វី ឱ្យដឹងបន្ថែម៖ “ ក្រៅពីការពិនិត្យឧបត្ថម្ភត្រូវតាមតម្រូវការអភិវឌ្ឍសេដ្ឋកិច្ចដល់អ្នកដែលទទួលផល ស្រុកក៏ផ្តុំកម្លាំងអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធដល់តំបន់មានជនរួមជាតិភាគតិចរស់នៅកុះករ ដើម្បីមាមីងមានលក្ខណៈងាយស្រួលពេលដាំដុះ ចិញ្ចឹមសត្វ”។ ជាក់ស្តែង បងថាច់តឿង នៅឃុំវីប៊ិញ ឱ្យដឹង៖ “ពីមុន ខ្ញុំធ្វើស្រែតែ ២ រដូវ ហើយចោលដីទំនេរ។ ឥឡូវ មានផ្លូវបេតុងកាត់ទទឹងផ្ទះ មានព្រែកប្រឡាយធានាទឹកស្រោចស្រពគ្រប់គ្រាន់ ម្ល៉ោះហើយដាំដុះលើភ្លឺជុំវិញ និងទុកដីស្រែចោលក្នុងរដូវទឹកជន់ ដើម្បីចិញ្ចឹមត្រីធម្មជាតិ។ អាស្រ័យហេតុនោះ ទើបគ្រួសារខ្ញុំរកបានប្រាក់ចំណូលខ្ពស់ជាងមុន”។
តាមប្រសាសន៍លោកយ័ញវ៉ាន់ហ្វាង ប្រធានការិយាល័យជនជាតិស្រុកចូវថាញ់ A ទម្រង់ពិពិធកម្មមុខរបររកស៊ីចិញ្ចឹមជីវិតដែលមាមីងនៅភូមិភាគអនុវត្ត ដូចជា៖ ចិញ្ចឹមមាន់បេនត្រែ ចិញ្ចឹមទា ត្រីផ្ទក់វាំងសំណាញ់ និងលក់ដូរជាលក្ខណៈគ្រួសារសមស្របជាមួយនឹងភូមិភាគ ម្ល៉ោះហើយមានប្រសិទ្ធភាពបង្គួរ។ ពេលផ្សព្វផ្សាយនូវកម្មវិធីគម្រោង ការិយាល័យជនជាតិតែងសហការស្អិតល្មួតជាមួយនឹងគណៈកម្មាធិការប្រជាជនឃុំ ទីប្រជុំជននានា ម្ល៉ោះហើយគ្មានភាពតម្រាប់គំរូឡើយ។ តួយ៉ាងដូច មាមីងជនរួមជាតិខ្មែររស់នៅទីប្រជុំជនបៃង៉ាង តែងប្រើប្រាស់ទុនដើម្បីលក់ដូរជាលក្ខណៈគ្រួសារ។ ចំណែកជនរួមជាតិខ្មែរនៅឃុំត្រឿងឡុង A បែរជាប្រើប្រាស់ទុនបុលដើម្បីកែប្រែចម្ការដាំចម្រុះ។ល។ ម្ល៉ោះហើយរកបានប្រាក់ចំណូលកាន់តែលំនឹង៕
ហាថាញ-វិមាន