ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

26/07/2021 - 08:40

កសាង​ ២.៣២៤ ទម្រង់​អនុ​វត្ត​ផ្ទេរ​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​ជឿន​លឿន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​

នៅ​ទីស្តី​ការ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ទើប​រៀប​ចំ​ប្រ​ជុំ​បូក​សរុប​កម្ម​វិធី​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ថ្នាក់​ជាតិ​ ដំណាក់​កាល​ ២០១៦ -២០២០ (CTDT/១៦-២០) និង​កម្ម​វិធី​សហ​ការ​សកម្ម​ភាព​រវាង​ក្រសួង​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិទ្យា​ ដំណាក់​កាល​ ២០១២-២០២០។​

ពិធី​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហប្រតិ​បត្តិ​ការ​ ដំណាក់​កាល​ ២០២១-២០៣០ រវាង​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ក្រសួង​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​។​

កម្ម​វិធី​ (CTDT/១៦-២០) បាន​ចាប់​ផ្តើម​ផ្សព្វ​ផ្សាយ​ចាប់​ពីឆ្នាំ​ ២០១៥ រហូត​មក​ទល់​ពេល​នេះ​ មាន​ ៥១ ភារ​កិច្ច​វិទ្យា​សាស្រ្ត​ បច្ចេក​វិទ្យា​ថ្នាក់​ជាតិ​ ត្រូវ​បាន​ផ្សព្វ​ផ្សាយអនុ​វត្ត​។​ សរុប​ថវិកា​ផ្សព្វ​ផ្សាយ​អនុ​វត្ត​កម្ម​វិធី​ (CTDT/១៦-២០) គឺ​ ១៧៦,១ ពាន់​លាន​ដុង​។​

ដំណាក់​កាល​ ២០១៦-២០២០ កម្ម​វិធី​កសាង​បាន​ ២.៣២៤ ទម្រង់​អនុ​វត្ត​ផ្ទេរ​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ ជឿន​លឿន​ប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​ ទ្រង់​ទ្រាយ​សម​ស្រប​ជាមួយ​នឹង​លក្ខណៈ​ជីវ​ស្ថាន​នៃ​ ៣៤ ខេត្ត​ ក្រុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ ក្នុង​នោះ​ ទម្រង់​ផលិត​ចង​សម្ព័ន្ធ​តាម​សង្វាក់តម្លៃ​អនុ​វត្ត​បាន​ចំ​នួន​ ៣០ ទម្រង់​អនុ​វត្ត​បច្ចេក​វិទ្យា​ព័ត៌​មាន​ចំ​នួន​ ១៤ ទម្រង់​អនុ​វត្ត​បច្ចេក​វិទ្យា​ទំ​នើប​ក្នុង​ការ​ផលិត​ចំ​នួន​ ២៧ បង្ក​ការ​ងារ​ធ្វើ​ជូន​ពលករ​ ធ្វើ​ការ​ជា​ប្រ​ចាំ​ជាង​ ២.០០០ នាក់​ និង​ពលករ​ធ្វើ​ការ​តាម​រដូវ​កាល​ចំ​នួន​ ៥.០០០ នាក់​ បង្ក​ការ​ងារ​រក​ស៊ី​ជូន​ជន​រួម​ជាតិ​ផ្ទេរ​បច្ចេក​វិទ្យា​ថ្មី​ ជឿន​លឿន​ សម​ស្រប​នឹង​តំ​បន់​នីមួយ​ៗ​បាន​ ១.១០៦ លើក​ ជំរុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ឧប​ត្ថម្ភ​បណ្តុះ​បណ្តាល​កម្មា​ភិបាល​គ្រប់​គ្រង​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ជាង​ ១.០០០ នាក់​ កម្មា​ភិបាល​បច្ចេក​ទេស​ អ្នក​បច្ចេក​ទេស​មូល​ដ្ឋាន​ ២.៤៨៤ នាក់​ ។​

ហ្វឹក​ហ្វឺន​កសិករ​នៅ​ភូមិ​ភាគ​នានា​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ប្រ​មាណ​ ៤៥.៣២៨ លើក​នាក់​។​ល។​ និយាយ​រួម​ សកម្ម​ភាព​ស្រាវ​ជ្រាវ​ អនុ​វត្ត​ផ្ទេរ​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ដល់​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ មាន​លក្ខណៈ​សម្បូរ​បែប​ តាំង​ពីរូប​ភាព​ កម្រិត​កំ​ណើន​ ទ្រង់​ទ្រាយ​ ថវិកា​និង​ភូមិ​ភាគ​អនុ​វត្ត​ត្រូវ​បាន​ពង្រីក​ជា​បន្ត​បន្ទាប់​ បង្ក​បាន​ប្រ​សិទ្ធ​ភាព​ និង​ជះ​ឥទ្ធិ​ពល​យ៉ាង​សកម្ម​ទៅ​លើ​ការ​អភិ​វឌ្ឍនៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​ក្នុង​ទូទាំង​ប្រ​ទេស​។​

ដើម្បី​កម្ម​វិធី​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ ដំណាក់​កាល​ ២០២១-២០២៥ ពិត​ជា​មាន​ប្រ​សិទ្ធ​ភាព​ អញ្ជើញ​ចូល​រួម​និង​ថ្លែង​ក្នុង​កិច្ច​ប្រ​ជុំ​ ឧប​នាយក​រដ្ឋ​មន្រ្តី​ ប្រ​ចាំ​ការ​រដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ សំ​ណូម​ពរ កម្ម​វិធី​ត្រូវ​ច្បាម​និង​ផ្សព្វ​ផ្សា​យប្រ​កប​ដោយ​ប្រ​សិទ្ធ​ភាព​រាល់​ខ្លឹម​សារ​ដែល​ពាក់​ព័ន្ធ​ក្នុង​សេច​ក្តី​សម្រេច​មហា​សន្និ​បាត​លើក​ទី​ XIII របស់​បក្ស​ ខ្លឹម​សារ​អំ​ពី​ការ​ងារ​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​  CTDT សេច​ក្តី​សន្និដ្ឋាន​លេខ​ ៦៥- KL/TW របស់​ការិ​យា​ល័យ​នយោ​បាយ​ សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ៨៨/២០១៩/QH១៤ និង​សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ១២០/២០២០/QH១៤ របស់​រដ្ឋ​សភា​។​ល។​ កម្ម​វិធី​គប្បី​ផ្តោត​ទៅ​លើ​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ប្រ​កប​ដោយ​ភាព​ជាក់​ស្តែង​ អនុ​វត្ត​យន្ត​ការ​ ព្រម​ទាំង​ផ្តល់​លទ្ធ​ផល​ជូន​ក្រសួង​ គណៈ​ ផ្នែក​ និង​ស្ថាប័ន​ជាប់​ពាក់​ព័ន្ធ​ ដើម្បី​ផ្តល់​ភស្តុតាង​វិទ្យា​សាស្រ្ត​បាន​ទាន់​ពេល​សម្រាប់​ការ​ធ្វើ​ឱ្យ​សុក្រឹត និង​រៀប​ចំ​អនុ​វត្ត​ជោគ​ជ័យ​គោល​ការណ៍​ គោល​មាគ៌ា​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ អំ​ពី​កម្ម​វិធី​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ថ្នាក់​ជាតិ​ ដំ​ណាក់​កាល​ ២០១៦-២០២០។​ល។​

ស្រប​ក្នុង​ឱកាស​នេះ​ គណៈ​កម្មា​ធិការ​ជន​ជាតិ​និង​ក្រសួង​វិទ្យា​សាស្រ្ត​បច្ចេក​វិទ្យា​ រៀប​ចំ​ពិធី​ចុះ​ហត្ថ​លេខា​លើ​កម្ម​វិធី​សហប្រ​តិបត្តិ​ការ​ ដំណាក់​កាល​ ២០២១ -២០៣០៕

​    យោង​៖cema.gov.vn-មុនី​

ចែករំលែកអត្ថបទ