ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

19/07/2021 - 14:41

បន្ថែម​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចំ​នួន​ ១៥ រូប​ ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ ទើប​ធ្វើ​ការ​ចាត់​បញ្ជូន​កម្មា​ភិបាល​ យុទ្ធ​ជន​ ១៥ រូប​ បង្កើន​កម្លាំង​ដល់​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​ បំ​ពេញ​ភារ​កិច្ច​គ្រប់​គ្រង​ ការ​ពារ​ព្រំ​ដែន​ និង​ចូល​រួម​ការ​បង្ការ​ប្រ​ឆាំង​ជំងឺ​ COVID-១៩ នៅ​ខេត្ត​អាង​យ៉ាង​។​ កម្មា​ភិបាល​ យុទ្ធ​ជន​ ១៥ រូប​នេះ​ បាន​ចាក់​វ៉ាក់​សាំង​បង្ការ​ជំងឺ​ COVID-១៩ និង​ដំ​ណើរ​ការ​ធ្វើ​តេស្ត​រហ័ស​ អវិជ្ជ​មាន​ SARS-CoV-២។​

កម្មា​ភិបាល​ យុទ្ធ​ជន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ទាំង​ ១៥ រូប​ ថត​រូប​អនុ​ស្សាវរីយ៍​មុន​ពេល​ចេញ​ដំ​ណើរ​ទៅ​ចូល​រួម​ការ​ពារ​នៅ​ខ្សែ​បន្ទាត់​ព្រំ​ដែន​វៀត​ណាម​-កម្ពុជា​។​

តាម​ប្រ​សាសន៍​វរសេនីយ៍​ឯក​ ទ្រិញ​គឹម​ខឹម​ មេ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​ខេត្ត​សុក​ត្រាំង​ នេះ​ជាលើក​ទី​ ៥ ហើយ​ ដែល​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ចាត់​កង​កម្លាំង​បន្ថែម​ដល់​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​អាង​យ៉ាង​ ដើម្បី​អនុ​វត្ត​ភារកិច្ច​គ្រប់​គ្រង​ ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​ និង​បង្ការ​ប្រ​ឆាំង​ COVID-១៩។​ ក្នុង​ ៤ លើក​មុន​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ មាន​កម្មា​ភិបាល​ យុទ្ធ​ជន​ ៦៣ រូប ​ស្ម័គ្រ​ចិត្ត​ចុះ​ឈ្មោះ​ចូល​រួម​បង្ការ​ប្រ​ឆាំង​ជំងឺ​ឆ្លង​នៅ​តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​៕​

យ្វី​អាញ-វិមាន​ ​ 

ចែករំលែកអត្ថបទ