05/07/2021 - 14:48

សម្ព័ន្ធ​យុវ​ជន​ទ្រីតូង​លើក​ទឹក​ចិត្ត​កង​កម្លាំង​ការ​ពារ​ខ្សែ​បន្ទាត់​ព្រំ​ដែន​

សម្ព័ន្ធ​យុវជន​ស្រុក​ទ្រីតូង​ (ខេត្ត​អាង​យ៉ាង​) រួម​នឹង​សម្ព័ន្ធ​យុវ​ជន​សាលា​វិទ្យា​ល័យ​ង្វៀង​ទ្រុង​ទ្រឹក សម្ព័ន្ធ​យុវ​ជន​សាលា​អនុ​វិទ្យា​ល័យ​និង​វិទ្យា​ល័យ​កូតូ ក្លឹប​ទទួល​បន្ទុក​ការ​ងារ​រួម​ស្រុក​ទ្រីតូង​ បាន​សហ​ការ​ជា​មួយ​ក្រុម​ហុន Viettel ទ្រីតូង​ មក​សួរ​សុខ​ទុក្ខ​និង​ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​ដើរ​ល្បាត​ និង​យាម​នៅ​តាម​ បារាស​ចំ​នួន​ ២២ ដើម្បី​បង្ការ​ជំងឺ​ COVID-១៩ តាម​ខ្សែ​បន្ទាត់​ព្រំ​ដែន​ ស្រុក​ទ្រី​តូង​។​

ប្អូន​ៗ​សមាជិក​សម្ព័ន្ធ​យុវ​ជន​ស្រុក​ទ្រីតូង​ជូន​អំ​ណោយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​តាម​បារាស​ការ​ពារ​ព្រំ​ដែន​។​

អំ​ណោយ​រួម​មាន​វត្ថុ​ប្រើ​ប្រាស់​ចាំ​បាច់​ជំនួយ​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​បង្កើន​របប​អា​ហារ​និង​ធានា​សុខ​ភាព​ សម្ព័ន្ធ​យុវ​ជន​ស្រុក​ទ្រីតូង​ មាន​បំ​ណង់​ជួយ​ឱ្យ​បង​រក្សា​មាំនូវ​ដៃ​កាំភ្លើង​ ពង្រីក​ស្មារ​តី​តួនាទី​ការ​ពារ​រឹង​មាំខ្សែ​បន្ទាត់​ព្រំ​ដែន​និង​បង្ការ​បាន​ល្អ​នូវ​ជំងឺ​។​ ប្អូន​ៗ​សមា​ជិក​សម្ព័ន្ធ​យុវជន​ ក៏​បាន​សន្យា​ថា​សមរ​ភូមិ​ក្រោយ​តែង​រួម​ដំណើរ​ជា​មួយ​សមរ​ភូមិ​មុខ​ ហើយ​ជួយ​ឧបត្ថម្ភ​គាំ​ទ្រ​ទាំង​សម្ភារៈ​ ស្មារតី​ដល់​កម្មា​ភិបាល​ យុទ្ធ​ជន​នៅ​សមរ​ភូមិ​មុខ​លំ​នឹង​ចិត្ត​បំ​ពេញ​ការ​ងារ​៕​

          យោង​តាម​កាសែត​អាង​យ៉ាង​ -ប្រែដោយ​៖ ត្រឹង​ហ្គោន

ចែករំលែកអត្ថបទ