មហាសាមគ្គីជនជាតិ ភូមិស្រុកផ្លាស់ថ្មី

05/07/2021 - 14:48

អាង​ Biogas ដោយ​វត្ថុ​ធាតុ​ Composite វិនិច្ឆ័យ​ទឹក​កខ្វក់​ការ​ពារ​បរិស្ថាន​

មជ្ឈ​មណ្ឌល​ព័ត៌​មាន​និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​ខេត្ត​ត្រា​វិញ​ (មជ្ឈ​មណ្ឌល​) ចំ​ណុះ​មន្ទីរ​វិទ្យា​សាស្រ្ត​និង​បច្ចេក​វិជ្ជា​ខេត្ត​ត្រា​វិញ​ សកម្ម​អនុវត្ត​បច្ចេក​វិជ្ជា​ជីវ​សាស្រ្ត​ក្នុង​ផលិត​កម្ម​ ចិញ្ចឹម​សត្វ​ ក៏​ដូច​ជា​ការ​ប្រ​ជុំ​ជីវ​កិច្ច​របស់​ប្រ​ជា​ជន​ និង​ការ​ពារ​បរិស្ថាន​។​

ប្រ​ព័ន្ធ​ Biogas កំ​ពុង​ដំ​ឡើង​សម្រាប់​អណ្តូង​ចិញ្ចឹម​បង្គា​របស់​បង​ថាច់​ហុង​នៅ​ស្រុក​យ្វៀង​ហ្វាយ​ ខេត្ត​ត្រា​វិញ​។​

មជ្ឈ​មណ្ឌល​បាន​ចុះ​កិច្ច​សន្យា​ជា​មួយ​នឹង​ការិ​យាល័យ​សេដ្ឋ​កិច្ច​ - ហេដ្ឋា​រចនា​សម្ព័ន្ធ​ស្រុក​យ្វៀង​ហាយ និង​ស្រុក​ចូវ​ថាញ់ ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​ "ឧបត្ថម្ភ​កសាង​ទម្រង់​អនុវត្ត​បច្ចេក​វិជ្ជា​ឧស្ម័ន​ជីវ​សាស្រ្ត​ដោយ​វត្ថុ​ធាតុ​ Composite ក្នុង​ការ​វិនិច្ឆ័យ​ទឹក​កខ្វក់​ដល់​គ្រួ​សារ​ដែល​ចិញ្ចឹម​បង្គា​កម្រិត​ក្រាស់​ និង​គ្រឹះ​ស្ថាន​ផលិត​នំបញ្ចុក​ គុយ​ទាវ​នៅ​តាម​ស្រុក​នា​នា​"។​ ឆ្លង​តាម​រយៈ​នោះ​ មជ្ឈ​មណ្ឌល​ឧបត្ថម្ភ​ដល់​មជ្ឈ​មណ្ឌល​ជំ​រុញ​កសិកម្ម​ខេត្ត​ត្រា​វិញ​ ផលិត​និង​ដំ​ឡើង​ប្រ​ព័ន្ធ​អាង​ Biogas ដោយ​វត្ថុ​ធាតុ​ Composite ក្នុង​ការ​វិនិច្ឆ័យ​កាក​សំ​ណល់​ អណ្តូង​ចិញ្ចឹម​បង្គា​ដោយ​កម្រិត​ក្រាស់​របស់​គម្រោង​៖ "ចិញ្ចឹម​បង្គាជើង​សបែប​ប្រ​ពល​វប្ប​កម្ម​មាន​ពីរ​ដំ​ណាក់​កាល​គឺ អនុវត្ត​បច្ចេក​វិជ្ជា​ ៤.0 គួបផ្សំ​អាង​ Biogas វិនិច្ឆ័យ​បរិស្ថាន​"។​ អាង​ Biogas ដោយ​វត្ថុ​ធាតុ​ Composite  ធុន​ធំ​បាន​ជួយ​ឱ្យ​គ្រួ​សារ​ចិញ្ចឹម​បង្គា​កម្រិត​ក្រាស់​ និង​គ្រឹះ​ស្ថាន​ផលិត​នំ​បញ្ចុក​ គុយ​ទាវ នំក្រៀប​ កសាង​ប្រ​ព័ន្ធ​វិនិច្ឆ័យ​ទឹក​កខ្វក់​ការ​ពារ​បរិស្ថាន​។​ ក្នុង​នោះ​ មាន​អាង​ទឹក​រង ១ មាន​ទំ​ហំ​ ៤ ម៉ែត្រគុប និង​មាន​អាង​សម្រាប់​វិនិច្ឆ័យ​ទឹក​កខ្វក់​ចំ​នួន​ ២ មាន​ទំ​ហំ​ ១៦ ម៉ែត្រគុប។​ លោក​ថាច់​ហែន ម្ចាស់​គ្រឹះ​ស្ថាន​នំបញ្ចុក​ នៅ​ឃុំ​ហ្វា​ធ្វឹង​ ស្រុក​ចូវ​ថាញ់ ឱ្យ​ដឹង​៖ "ពេល​ធ្វើ​នំ​បញ្ចុក​ ទឹក​កខ្វក់​មាន​ក្លិន​អា​ក្រក់​ ធ្វើ​ឱ្យ​រង​ផល​ប៉ះ​ពាល់​ដល់​បរិស្ថាន​។​ អា​ស្រ័យ​បាន​រដ្ឋ​ឧបត្ថម្ភ​ធ្វើ​អាង​ Biogas ម្ល៉ោះ​ហើយ​គ្រួ​សារ​ខ្ញុំ​មាន​ហ្គាសស​ម្រាប់​ដុត​ផង​ ហើយ​នៅ​ទាំង​ការ​ពារ​បាន​បរិស្ថាន​ទៀត​ផង​"។​

វិស្វករ​ វ៉ហ្វាង​ណាម នៅ​មជ្ឈ​មណ្ឌល​ព័ត៌​មាន​និង​អនុវត្ត​វិទ្យា​សាស្រ្ត​បច្ចេក​វិជ្ជា​ ឱ្យ​ដឹង​៖ "បច្ចេក​វិជ្ជា​ Biogas Composite ធុនធំ​ ត្រូវ​បាន​វាយ​តម្លៃ​ជា​បច្ចេក​វិជ្ជា​សម​ស្រប​ វិនិច្ឆ័យ​កាក​សំ​ណល់​បាន​ល្អ​ មុន​ពេល​បង្ហូត​ចេញ​ទៅ​បរិស្ថាន​។​ ប្រ​ព័ន្ធ​នេះ មាន​កម្រិត​ជាប់​ណាស់​ ងាយ​ស្រួល​ដំ​ឡើង​ឬ​រើ​ពី​កន្លែង​នេះ​ទៅ​ដាក់​កន្លែង​ផ្សេង​ទៀត​ផង​។​ គម្រោង​បាន​រួម​ចំ​ណែក​ កសាង​ជោគ​ជ័យ​ជន​បទ​ថ្មី​ ជា​មួយ​នឹង​លក្ខ​ឋាន​បៃ​តង​-ជ្រះ​-ស្អាត​ ស៊ី​វិ​ល័យ​-ជឿន​លឿន​"៕​

                             សើុង​ម៉ាល័យ​-វិមាន​

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ប្រ​ព័ន្ធ​ Biogas