(រណសិរ្ស) - កាលពីថ្ងៃទី ៩ ខែមិថុនា គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានចេញសារាចរលេខ ២៤៨៩/MTTW-BTT ស្នើដល់អង្គការសាសនា និងអង្គការសាសនាក្រោមឱវាទ បន្តសហការជាមួយរដ្ឋអំណាចគ្រប់លំដាប់ថ្នាក់ រណសិរ្សមាតុភូមិ ស្ថាប័ន គណៈ ផ្នែក អង្គការមហាជនជំរុញរាល់សកម្មភាពចូលរួមបង្ការ ប្រឆាំងជំងឺ COVID- ១៩ ក្នុងស្ថានភាពនាបច្ចុប្បន្នដោយទង្វើជាក់ស្តែង ខ្លាំងក្លានិងប្តូរផ្តាច់។
ការផ្សព្វផ្សាយបង្ការ ប្រឆាំងជំងឺ Covid- ១៩នៅវត្តពិទូឃោសរង្សី (ក្រុងកឹងធើ)។
គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម បានស្នើដល់អង្គការសាសនានានា សកម្មចូលរួមគាំទ្រអំពីការអំពាវនាវរបស់អង្គប្រធានគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម “ទូទាំងប្រជាជនសាមគ្គី បញ្ចេញកម្លាំងបង្ការ ប្រឆាំងជំងឺ COVID-១៩”។ សកម្មចូលរួមវិភាគទាន គាំទ្រ “មូលនិធិវ៉ាក់សាំង បង្ការជំងឺ COVID-១៩ វៀតណាម” ដែលរដ្ឋាភិបាលបង្កើត។ល។ អនុវត្តយ៉ាងម៉ឺងម៉ាត់ការណែនាំរបស់ផ្នែកសុខាភិបាល ចូលរួមចាក់ថ្នាំបង្ការជំងឺ COVID-១៩ ឱ្យបានគ្រប់ចំនួន ខណៈពេលមានសំណូមពរពីស្ថាប័នសមត្ថកិច្ច។ ទន្ទឹមនឹងនោះ គប្បីចលនានិងណែនាំសាសនិកជនកាត់បន្ថយការធ្វើដំណើរ ហើយក្នុងករណីចាំបាច់ដែល ត្រូវធ្វើដំណើរនោះ គប្បីរាយការណ៍សុខភាពឱ្យបានគ្រប់សព្វ និងអនុវត្តយ៉ាងម៉ឺងម៉ាត់នូវវិធានការបង្ការ ប្រឆាំងជំងឺតាមការកំណត់របស់ច្បាប់។
ជាពិសេស សារាចរនេះក៏បានស្នើ៖ គប្បីលើកកម្ពស់ការផ្សព្វផ្សាយចលនាដល់អ្នកមុខអ្នកការសាសនា បព្វជិតនិងសាសនិកជន លើកកម្ពស់ការប្រុងប្រយ័ត្នចំពោះព័ត៌មានចចាមអារាម ឬបំពុលអំពីជំងឺ COVID-១៩។ ចលនាដល់អ្នកមុខអ្នកការសានា បព្វជិត សាសនិកជន កុំមានការរើសអើង ស្អប់ខ្ពើមចំពោះករណីអ្នកដែលឆ្លងជំងឺ COVID- ១៩ ឬធ្វើចត្តាឡីស័ករួចរាល់វិលត្រឡប់មកភូមិស្រុក ឬក៏អ្នកមានកិច្ចការចាំបាច់ត្រូវទៅកាន់តំបន់ដែលមានហានិភ័យឆ្លងជំងឺ COVID -១៩ ជាដើម៕
យោង៖ mattran.org.vn-ប្រែសម្រួល៖ លីសៀ