តាមប្រសាសន៍លោកថាច់យឿង ប្រធានគណៈជនជាតិខេត្តវិញឡុង ក្នុងចំណោមទិសដៅចំណុះកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គមតំបន់ជនជាតិភាគតិចខេត្តវិញឡុង ដំណាក់កាល ២០២១ – ២០២៥ ទិសដៅនៃការអប់រំគឺមានគ្រឹះធាររឹងមាំនិងមានលទ្ធភាពអាចសម្រេចបានឆាប់រហ័ស។
សាលាបឋមសិក្សាថាច់ធា បានកសាងយ៉ាងរឹងមាំ។
តាមផែនការដល់ឆ្នាំ ២០២៥ ខេត្តវិញឡុង ត្រូវសម្រេចអត្រាសិស្សមតេ្តយ្យ អាយុ ៥ ឆ្នាំចូលរៀន ១០០% សិស្សបឋមសិក្សា ចូលរៀនជាង ៩៧% សិស្សអនុវិទ្យាល័យចូលរៀនជាង ៩៥% សិស្សវិទ្យាល័យចូលរៀនជាង ៦០% ។ មនុស្សចាប់ពីអាយុ ១៥ ឆ្នាំឡើងទៅ អាចអាននិងសរសេរស្ទាត់ភាសាសកលលើ ៩០% ។ តាមប្រសាសន៍លោកស្រី ង្វៀងធីង៉ុកប៊ិត នាយិការងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តវិញឡុង ទិសដៅនេះមិនពិបាកនោះទេ ពីព្រោះរយៈពេលកន្លង ការអប់រំតំបន់ជនជាតិនៅខេត្តវិញឡុងត្រូវបានគណៈកម្មាធិការបក្សខេត្ត គណៈកម្មាធិការប្រជាជនខេត្ត ផ្តោតការយកចិត្តទុកដាក់ចង្អុលការដល់ភូមភាគនីមួយៗ និងមន្ទីរ ផ្នែកពាក់ពន្ធ ធ្វើការវិនិយោគព្រមៗគ្នាអំពីមូលដ្ឋានសម្ភារៈ និងពង្រឹងកងជួរកម្មាភិបាលគ្រប់គ្រងគ្រូបង្រៀន។ ចំណុចពិសេសបំផុតនោះគឺ ការអភិវឌ្ឍផ្នែកអប់រំតំបន់ជនជាតិ ត្រូវបានខេត្តវិញឡុងអនុវត្តព្រមៗគ្នាចាប់ពីកម្រិតមត្តេយ្យ។
ជ្រុងមួយនៃសាលាមតេ្តយ្យតឹងមី (សាលានៅមជ្ឈមណ្ឌល)។
បច្ចុប្បន្ន ខេត្តវិញឡុងមានសាលារៀនចាប់ពីមត្តេយ្យរហូតដល់វិទ្យាល័យចំនួន ៤២៨ សាលា ក្នុងនោះ សាលាសម្រេចបទដ្ឋានជាតិជាង ៥៦% ។ ពិសេសសាលារៀនស្ទើរតែទាំងអស់នៅតំបន់ជនជាតិភាគតិច សុទ្ធសឹងសម្រេចបទដ្ឋានជាតិ។ តួយ៉ាងដូចនៅឃុំឡងមី សាលាមត្តេយ្យហឿងយឿង និងសាលាបឋមសិក្សា ថាច់ធា សាលាទាំងពីរនេះស្ថិតក្នុងចំណោមសាលាដែលសម្រេចបទដ្ឋានជាតិដំបូងរបស់ស្រុកតាមប៊ិញ។ សាលារៀនទាំងអស់លើភូមិសាស្ត្រឃុំតឹងមី ស្រុកត្រាអូង សុទ្ធសឹងជាសាលាសម្រេចបទដ្ឋានជាតិ។ល។ អ្នកគ្រូ ង្វៀងធីធូត្រាង នាយិកាសាលាមត្តេយ្យតឹងមី ឱ្យដឹង៖ “សាលានៅមជ្ឈមណ្ឌលនិងទីតាំងសាលា ២ កន្លែងទៀតនៅតាមភូមិ មានសិស្សជនជាតិខ្មែរជិត ១០០% ត្រូវបានកសាងយ៉ាងរឹងមាំ មានឧបករណ៍សម្រាប់ក្មេងលេង រៀនសូត្រគ្រប់សព្វ”
មិនត្រឹមតែវិនិយោគមូលដ្ឋានសម្ភារៈ និងកងជួរកម្មាភិបាលប៉ុណ្ណោះទេ សូម្បីគ្រូបង្រៀនជនជាតិខ្មែរ ក៏បានយកចិត្តទុកដាក់បំពាក់បំប៉ន បង្កលក្ខណៈឱ្យរៀនសូត្រ លើកកម្ពស់វិជ្ជាជីវៈផងដែរ។ លោកគ្រូ ង្វៀងវ៉ាន់លឹក នាយកសាលាបឋមសិក្សាថាច់ធា ឃុំឡងមី ឱ្យដឹង៖ “សាលាតែងបង្កលក្ខណៈដើម្បីគ្រូបង្រៀនជនជាតិខ្មែររៀនសូត្រ លើកកម្ពស់វិជ្ជាជីវៈក្នុងការនិយាយនិងបង្រៀនភាសាខ្មែរ។ មកទល់ពេលនេះ គ្រូបង្រៀនស្ទើរតែទាំងអស់របស់សាលាតែងសម្រេចនិងសម្រេចលើសបទដ្ឋាន ឆ្លើយតបទៅនឹងតម្រូវការរៀនសូត្ររបស់សិស្ស”៕
ហាថាញ-លីសៀ