01/06/2021 - 08:32

កំ​ណែ​ទម្រង់​អប់​រំតំ​បន់​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​ជ្រុង​ជ្រោយ​

អនុវត្ត​គោល​ការណ៍​កំ​ណែ​ទម្រង់​អប់​រំនិង​បណ្តុះ​បណ្តាល​គ្រប់​ជ្រុង​ជ្រោយ​ ខេត្ត​គៀង​យ៉ាង​ មាន​ដំ​ណោះ​ស្រាយ​ជា​ច្រើន​ដើម្បី​លើក​កម្ពស់​គុណ​ភាព​អប់​រំនិយាយ​រួម​ ការ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​និយាយ​ដោយ​ឡែក​។​

សាលា​រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ត្រូវ​បាន​វិនិ​យោគកសាង​យ៉ាង​សម​រម្យ​។​

ទន្ទឹម​នឹង​កម្ម​វិធី​វិនិ​យោគ​មូល​ដ្ឋាន​សម្ភារៈ គ្រឿង​បរិក្ខារ​និង​ឧប​ករណ៍​បង្រៀន​ដល់​សាលា​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ ខេត្ត​គៀង​យ៉ាង​នៅ​ទាំង​អភិវឌ្ឍ​ប្រ​ព័ន្ធ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​។​ បច្ចុប្បន្ន​ ទូទាំង​ខេត្ត​មាន​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ចំ​នួន​ ៦ ក្នុង​នោះ​ ថ្នាក់​ខេត្ត​ ១ សាលា និង​ថ្នាក់​ស្រុក​ ៥ សាលា​។​ លោក​យ័ញ​ភុក ប្រ​ធាន​គណៈ​ជន​ជាតិ​ខេត្ត​គៀង​យ៉ាង​ ឱ្យ​ដឹង​៖ “នៅ​ពេល​ប្រ​ព័ន្ធ​សាលា​នៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ បាន​រដ្ឋ​វិនិ​យោគ​កសាង​យ៉ាង​សម​រម្យ​ សិស្ស​ជន​រួម​ជាតិ​ខ្មែរ​ចូល​រៀន​កាន់​តែ​ច្រើន​ ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ថយ​ចុះ​គួរ​ឱ្យ​កត់​សម្គាល់​។​ អត្រា​ចលនា​សិស្ស​ជន​ជាតិ​ភាគ​តិច​ចូល​រៀន​នៅ​ឆ្នាំ​សិក្សា​ ២០២០-២០២១ កើន​ឡើង​ជិត​ ១៥% បើ​ប្រៀប​នឹង​ឆ្នាំ​សិក្សា​ ២០១៣-២០១៤។​ មធ្យម​ភាគ​សិស្ស​ជន​រួម​ជាតិ​ខ្មែរ​គ្រប់​កម្រិត​សិក្សា​ចូល​រៀន​ជាង​ ៩៧%” ។​

សិស្ស​សាលា​ចំ​ណេះ​ទូទៅ​ចូល​រៀន​កាន់​តែ​ច្រើន​ ម្ល៉ោះ​ហើយ​កម្រិត​ប្រ​ជា​បញ្ញា​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​បាន​លើក​កម្ពស់​គួរ​ឱ្យ​កត់​សម្គាល់​ ។​ មា​មីង​ជន​រួម​ជាតិ​ខ្មែរ​តែង​យក​ចិត្ត​ទុក​ដាក់​ឱ្យ​កូន​ៗ​សិក្សា​បន្ត​ ក្រោយ​ពី​បញ្ចប់​កម្រិត​វិទ្យា​ល័យ​។​ អា​ស្រ័យ​ប្រ​ភព​ធន​ធាន​នេះ​ គុណ​ភាព​សិស្ស​ និស្សិត​ដែល​ជ្រើស​តាំង​ក៏​បាន​កើន​ឡើង​ផង​ដែរ​។​ តាំង​ពី​ឆ្នាំ​ ២០១៤ មក​ដល់​បច្ចុប្បន្ន​ គៀង​យ៉ាង​មាន​សិស្ស​បាន​ជ្រើស​ចូល​រៀន​មហា​វិទ្យា​ល័យ​ និង​មហា​វិទ្យា​ល័យ​បម្រុង​នៅ​កឹង​ធើ និង​ទីក្រុង​ហូជី​មិញ​ ប្រ​មាណ​ជាង​ ៣៥០ នាក់។​ បង​ស្រី​ធីត្វៀង​ នៅ​ឃុំ​ឌិញ​ហ្វា ស្រុក​ហ្គ​ក្វាវ ឱ្យ​ដឹង​៖“ កូន​ប្រុស​ខ្ញុំ​បាន​ចូល​រៀន​មហា​វិទ្យា​ល័យ​បម្រុង​កឹង​ធើ ក្រោយ​មក​គ្រប់​លក្ខណៈ​ចូល​រៀន​ផ្នែក​សេដ្ឋ​កិច្ច​កសិកម្ម​។​ ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​មហា​វិទ្យា​ល័យ​ បាន​មក​ធ្វើ​ការ​ឱ្យ​ក្រុម​ហ៊ុន​នៅ​ក្រុង​រ៉ាច់​យ៉ា។​ បើ​គ្មាន​កម្ម​វិធី​ឧបត្ថម្ភ​របស់​រដ្ឋ​ទេ​ ប្ដី​ប្រ​ពន្ធ​ខ្ញុំ​មិន​អាច​ចិញ្ចឹម​កូន​រៀន​មហា​វិទ្យា​ល័យ​បាន​ឡើយ​”។​

នៅ​ពេល​គុណ​ភាព​អប់​រំកើន​ឡើង​ ធន​ធាន​មនុស្ស​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​របស់​ភូមិ​ភាគ​ក៏​បាន​គ្រប់​គ្រាន់​ជាង​ដែរ​។​ យោង​តាម​ស្ថិតិ​របស់​ផ្នែក​អប់​រំខេត្ត​គៀង​យ៉ាង​ ទូទាំង​ខេត្ត​ មាន​កម្មា​ភិបាល​និង​គ្រូ​បង្រៀន​ជន​ជាតិ​ភាគ​តិច​ប្រ​មាណ​ជិត​ ១០% ។​ ទន្ទឹម​នឹង​នោះ​ ការ​បង្រៀន​អក្សរ​ខ្មែរ​ដល់​សិស្ស​ជន​រួម​ជាតិ​ខ្មែរ​ក៏​បាន​ខេត្ត​យក​ចិត្ត​ទុក​ដាក់​ ទូទាំង​ខេត្ត​មាន​ទីតាំង​សាលា​បង្រៀន​ពីរ​ភាសា​វៀត​ - ខ្មែរ​ចំ​នួន​ ៤៣ និង​វត្ត​ពុទ្ធ​សាសនា​ខ្មែរ​ចំ​នួន​ ៣១ វត្ត​ រៀប​ចំ​បង្រៀន​អក្សរ​ខ្មែរ​នា​រដូវ​វិស្សម​កាល​ជូន​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​៕​   

ហា​ថាញ-ទីទុយ​

 

ចែករំលែកអត្ថបទ