លោក ឡឹមវ៉ាន់កួរ នៅភូមិកញ្ចោងផ្សារ ឃុំភូកឹង ស្រុកទីវកឹង ខេត្តត្រាវិញ មិនត្រឹមតែជាសមាជិកអតីតយុទ្ធជនគំរូធ្វើសេដ្ឋកិច្ចពូកែប៉ុណ្ណោះទេ គាត់នៅទាំងឈានមុខរាល់ការចលនានៅភូមិភាគទៀតផង។
លោកឡឹមវ៉ាន់កួរ ក្នុងគ្រឹះស្ថានលក់ចំណីនិងថ្នាំព្យាបាលសត្វរបស់គ្រួសារ។
ឆ្នាំ ១៩៧៩ យុវជនឡឹមវ៉ាន់កួ បានចូលបម្រើកងទ័ព រួចទៅបំពេញកាតព្វកិច្ចអន្តរជាតិនៅប្រទេសកម្ពុជា។ ជាអ្នកមានចំណេះដឹង និងចេះភាសាខ្មែរទៀតនោះ គាត់បានប្រគល់ភារកិច្ចជាអ្នកបកប្រែ និងឧបត្ថម្ភប្រទេសជាមិត្តក្នុងការងារកសាងប្រទេស កសាងរដ្ឋអំណាចឡើងវិញក្រោយពីសង្គ្រាម។ ឆ្លងកាត់ជាង ៤ ឆ្នាំចូលរួមតស៊ូនៅប្រទេសមិត្ត កម្ពុជា គាត់ឃើញផ្ទាល់ភ្នែកមិត្តរួមកងពលីជីវិត និងឃើញពីស្ថានភាពកង្វះខាត ការលំបាកលំបិនរបស់ប្រជាជនកម្ពុជាក្នុងសម័យសង្គ្រាម។ ចំពោះមុខស្ថានភាពនោះ គាត់រួមជាមួយនឹងមិត្តរួមកង បានបញ្ចេញស្មារតីជួយគ្នាទៅវិញទៅមក ជួយគ្នាក្នុងគ្រាមានអាសន្ន ព្រមទាំងចែករំលែកជាមួយនឹងប្រជាជនកម្ពុជា ទាំងសម្ភារៈនិងស្មារតី។
លោកឡឹមវ៉ាន់កួរ ឱ្យដឹង៖ "រំសាយពីជួរទ័ពវិលមកស្រុកកំណើត ខ្ញុំបានរៀបការរួចចេញនៅដោយឡែក កាលនោះ ខ្ញុំមានដីស្រែតែបួនកុងប៉ុណ្ណោះ ម្ល៉ោះហើយជីវភាពគ្រួសារជួបការលំបាកច្រើន។ ប៉ុន្តែជាមួយនឹងការប្តេជ្ញាចិត្តផ្លាស់ប្តូរជីវភាព ខ្ញុំមិនត្រឹមតែធ្វើស្រែប៉ុណ្ណោះទេ នៅទាំងចិញ្ចឹមទា ជ្រូក គោ និងបើកដេប៉ូលក់ចំណីសត្វទៀតផង។ ក្រោយមក សង្កេតឃើញការរកស៊ីនេះមានលំនឹង ម្ល៉ោះហើយខ្ញុំពង្រីកអាជីវកម្មបន្ថែម និងបើកគ្រឹះស្ថានជួញដូរចំណីនិងថ្នាំព្យាបាលសត្វដល់មាមីងក្នុងភូមិ"។ អាស្រ័យរវៀសរវៃគិតគូរធ្វើការរកស៊ីនិងប្រិតសំចៃក្នុងការចាយវាយ ម្ល៉ោះហើយទើបជីវភាពគ្រួសារអតីតយុទ្ធជន ឡឹមវ៉ាន់កួរ កាន់តែលំនឹងពីមួយថ្ងៃទៅមួយថ្ងៃ។ ផ្តើមពីដីស្រែ ៤ កុងដំបូង ឥឡូវដីស្រែរបស់គាត់មានដល់ទៅ ៣០ កុងឯណោះ ហើយទ្រុងក្រោលរបស់គ្រួសារគាត់ ពេលណាក៏ចិញ្ចឹមទាសាច់រាប់រយក្បាល ជ្រូកមេរាប់សិបក្បាល និងគោចំនួន ១០ ក្បាល។ បច្ចុប្បន្ន គ្រឹះស្ថានអាជីវកម្មរបស់គ្រួសារគាត់ជួញដូរលំនឹង ហើយជានិច្ចកាលជាគ្រឹះស្ថានជាទីទុកចិត្តរបស់អ្នកចិញ្ចឹមសត្វនៅភូមិភាគ។ តាំងពីការធ្វើស្រែ ចិញ្ចឹមសត្វ គួបផ្សំនឹងធ្វើអាជីវកម្ម គ្រួសារគាត់រកបានប្រាក់ចំណូលជិត ១ ពាន់លានដុងរៀងរាល់ឆ្នាំ ក្រោយពីទូទាត់នៅចំណេញជាង ៣០០ លានដុង។
លោក ង្វៀងវ៉ាន់ខាញ់ អនុប្រធានសមាគមអតីតយុទ្ធជនឃុំភូកឹង ឱ្យដឹង៖ "អតីតយុទ្ធជន ឡឹមវ៉ាន់កួរ មិនត្រឹមតែអង់អាចក្នុងការប្រយុទ្ធតស៊ូប៉ុណ្ណោះទេ នៅទាំងមានគំនិតច្នៃប្រតិដ្ឋ ឧស្សាហ៍ព្យាយាមក្នុងការផលិតកម្ម ធ្វើអាជីវកម្មទៀតផង។ ទោះជានៅទីណា និងធ្វើអ្វីក៏ដោយ អតីតយុទ្ធជនឡឹមវ៉ាន់កួរ តែងពង្រីកគុណសម្បត្តិជាកងទ័ពអ៊ំហូ ខិតខំធ្វើការរកស៊ី ឈានឡើងលំនឹងជីវភាព ចែករំលែកសម្ភារៈ ស្មារតីដល់មិត្តរួមកង និងប្រជាជននៅភូមិភាគ"៕
សើុងម៉ាល័យ-វិមាន