ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

24/05/2021 - 14:58

មូល​ដ្ឋាន​កៃ​ចាញ់​ កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​

បាក​លីវ​៖ ខេត្ត​បាក​លីវ​បាន​រៀប​ចំ​ពិធី​ទទួល​ប័ណ្ណ​រៀប​ចំ​ណាត់​ថ្នាក់​កេរ​ដំ​ណែ​ល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​ពិសេស​នៃ​មូល​ដ្ឋាន​កៃ​ចាញ់​ ស្រុក​ហុង​យឹង។​ កេរ​ដំ​ណែល​មូល​ដ្ឋាន​កៃ​ចាញ់​ (មាន​ឈ្មោះ​ផ្សេង​មួយ​ទៀត​គឺ តំ​បន់​មូល​ដ្ឋាន​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ​) មាន​ទីតាំង​ស្ថិត​នៅ​ឃុំ​និញ​ថាញ់​ឡើយ​ ស្រុក​ហុង​យឹង។​

គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ​ ទទួល​ប័ណ្ណ​រៀប​ចំ​ណាត់​ថ្នាក់​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ជាតិ​ពិសេស​នៃ​តំ​បន់​មូល​ដ្ឋាន​កៃ​ចាញ់​។​

ចាប់​ពី​ឆ្នាំ​ ១៩៤៩ រហូត​ដល់​ឆ្នាំ​ ១៩៥២ តំ​បន់​មូល​ដ្ឋាន​កៃ​ចាញ់​ គឺ​ជា​មូល​ដ្ឋាន​របស់​ស្ថាប័ន​មួយ​ចំ​នួន​ចំ​ណុះ​គណៈ​កម្មា​ធិការ​បក្ស​ ភូមិ​ភាគ​ណាម​បូ​ ជា​ភូមិ​សាស្រ្ត​ធ្វើ​សកម្ម​ភាព​របស់​សមមិត្ត​ថ្នាក់​ដឹក​នាំ​បក្ស​ជា​ច្រើន​មាន​៖ សម​មិត្ត​ ឡេ​យ្វឹន លេខា​គណៈ​កម្មា​ធិការ​បក្ស​ភូមិ​ភាគ​ណាម​បូ​ សម​មិត្ត​ ឡេ​ឌឹក-ថ, ផាម​ហ៊ុង, អ៊ុង​វ៉ាន់​ឃីម, ង្វៀន​ថឿង​វ៉ូវ និង​ង្វៀន​វ៉ាន់​ង្វៀន​ ។​ល។​ ចាប់​ពី​ឆ្នាំ​ ១៩៥០-១៩៥៤ សម​មិត្ត​ វ៉វ៉ាន់​កៀក​ លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ​ កាល​នោះ​ក៏​ស្នាក់​នៅ​ទីនេះ​ដើម្បី​ដឹក​នាំ​ចលនា​បដិវត្តន៍​ផង​ដែរ​។​ ផ្តើម​ពី​អត្ថ​ន័យ​និង​តម្លៃ​ជា​ប្រ​វត្តិ​សាស្រ្ត​ដ៏​ធំ​ធេង​ទាំង​នោះ​ កាល​ពី​ថ្ងៃ​ទី ២៦ ខែ​មក​រា ឆ្នាំ​ ២០១១ តំ​បន់​មូល​ដ្ឋាន​កៃ​ចាញ់​ ត្រូវ​បាន​ក្រសួង​វប្បធម៌​ កីឡា​និង​ទេស​ចរណ៍ទទួល​ស្គាល់​ជា​កេរ​ដំ​ណែល​ប្រ​វត្តិ​សាស្រ្ត​ថ្នាក់​ជាតិ​។​

កេរ​ដំ​ណែល​មាន​ផ្ទៃ​ដី​សរុប​ជាង​ ៥០.០០០ ម៉ែ​ត្រ​ការ៉េ​ ដើម​ទុន​វិនិ​យោគ​ជាង​ ៣២ ពាន់​លាន​ដុង​ ដោយ​មាន​ផ្នែក​សំ​ណង់​ជា​ច្រើន​ ដូច​៖  អគារ​សិលា​ចារឹក​ឧទ្ទេស​នាម​ពី​កេរ​ដំ​ណែល​អគារ​ដាក់​បង្ហាញ​ពី​ដំ​ណើរ​ការ​លាក់​ខ្លួន​ឈរ​ជើង​ និង​ធ្វើ​សកម្ម​ភាព​របស់​គណៈ​កម្មា​ធិការ​បក្ស​ភូមិ​ភាគ​ណាម​បូ​; មូល​ដ្ឋាន​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​បាក​លីវ​; រង្គសាល​ទីលាន​ខាង​ក្រៅ​ និង​លាន​រៀប​ចំ​ព្រឹត្តិ​ការណ៍​វប្បធម៌​; អគារ​ស្នាក់​នៅ​ធ្វើ​ការ​របស់​សមមិត្ត​ ឡេ​យ្វឹន; សាល​ប្រ​ជុំ​របស់​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​និង​រូង​ជា​អក្សរ​L; អគារ​ស្នាក់​នៅ​ធ្វើ​ការ​របស់​ផ្នែក​សុខា​ភិបាល​និង​បណ្ណ​សារ​; អគារ​ស្នាក់​នៅ​ធ្វើ​ការ​របស់​កម្មា​ភិបាល​សំ​ខាន់​; អគារ​ស្នាក់​នៅ​ធ្វើ​ការ​របស់​គណៈ​សាង​សង់​មូល​ដ្ឋាន​; ផ្លូវ​ថ្មើរ​ជើង​ផ្ទៃ​ក្នុង​; កំ​ពង់​ផែនិង​ស្ពាន​ផែក​ប៉ាល់​ចូល​ទៅ​កាន់​កេរ​ដំ​ណែល​តាម​ផ្លូវ​ទឹក​។​ល។​៕​ 

         យ្វី​អាញ់-លីសៀ

 ​ 

ចែករំលែកអត្ថបទ