ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

18/05/2021 - 07:56

សុក​ត្រាំង​ ចលនា​បាន​ ៥១,៥ ពាន់​លាន​ដុង​ សម្រាប់​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ

ក្នុង​ពិធី​ជួប​ជុំ​អំ​ណរ​ខួប​អនុស្សាវ​រីយ៍​ ៤៦ ឆ្នាំ​ ទិវា​រំដោះ​ភាគ​ខាង​ត្បូង​ ឯក​ភាព​ទឹក​ដី​ (៣០/៤/​១៩៧៥ - ៣០/៤/២០២១) គណៈ​កម្មា​ធិការ​រណសិរ្ស​មាតុ​ភូមិ​វៀត​ណាម​ខេត្ត​សុក​ត្រាំង​ បាន​បំ​ផុស​ចលនា​ឧបត្ថម្ភ​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​លើ​ភូមិ​សាស្រ្ត​ខេត្ត​សុក​ត្រាំង​។​

ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​សុក​ត្រាំង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១២ ពាន់​លាន​ដុង​សម្រាប់​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រលើ​ភូមិ​សាស្រ្ត​ខេត្ត​។​

មាន​អង្គ​ការ​ បុគ្គ​ល អា​ជីវ​កម្ម​ជាច្រើន​ទាំង​ក្នុង​និង​ក្រៅ​ខេត្ត​ បាន​ឧបត្ថម្ភ​ទឹក​ប្រាក់សរុប​ ៥១,៥ ពាន់​លាន​ដុង​។​ ក្នុង​នោះ​ ក្រុម​ហ៊ុន​ចំ​កាត់​សមា​ជិក​មួយ​ឆ្នោត​សុក​ត្រាំង​ឧបត្ថម្ភ​ទឹក​ប្រាក់ ១២ ពាន់​លាន​ដុង​ ធនា​គារ​ពាណិ​ជ្ជ​កម្ម​ភាគ​ហ៊ុន​ឧស្សា​ហពា​ណិជ្ជ​កម្ម​វៀត​ណាម​សាខា​សុក​ត្រាំង​ ឧបត្ថម្ភ​ ១០ ពាន់​លាន​ដុង​ មូល​និធិ​ថៀង​តឹម សម្ព័ន្ធ​ក្រុម​ហ៊ុន​ VinGroup ឧបត្ថម្ភ​ទឹក​ប្រាក់ ៥ ពាន់​លាន​ដុង​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ Bamboo Capital ឧបត្ថម្ភ​ទឹក​ប្រាក់ ៥ ពាន់​លាន​ដុង​ ។​ល។​ ចំ​នួន​ទឹក​ប្រាក់​ឧបត្ថម្ភ​ទាំង​នេះ​ ឆ្លើយ​តប​បាន​តម្រូវ​ការ​ខាង​ទុន​ជាង​ ៣០% សម្រាប់​សង់​ផ្ទះ​ជូន​គ្រួ​សារ​ក្រី​ក្រ ៣.៦៤០ គ្រួ​សារ​ ដែល​កំ​ពុង​ជួប​លំ​បាក​ខាង​លំ​នៅ​ឋាន​។​ 

ចាប់​ពី​ឆ្នាំ​ ២០១៦ មក​ទល់​ពេល​នេះ​ ជា​មួយ​នឹង​ទឹក​ប្រាក់​ឧបត្ថម្ភ​របស់​រដ្ឋា​ភិបាល​ និង​ទឹក​ប្រាក់​ចលនា​សរុប​ ៨៣៨ ពាន់​លាន​ដុង​ ខេត្ត​សុក​ត្រាំង​បាន​សាង​សង់​និង​ជួស​ជុល​ផ្ទះ​ចំ​នួន​ ១៣.៦៦៦ ខ្នង​ជូន​ដល់​គ្រួ​សារ​មាន​សគុណ​ គ្រួ​សារ​ស្ថិត​ក្នុង​ក្រប​ខ័ណ្ឌ​គោល​នយោ​បាយ​ គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រដែល​ត្រូវ​ការ​ចាំ​បាច់​ខាង​លំ​នៅ​ឋាន​៕​

                          លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ