យោងតាមគ្រូបង្រៀនជាច្រើននៅក្រុងកឹងធើ ទម្រង់សាលារៀនគំរូផ្លាស់ថ្មីរួមនឹងវិធានការបង្ហាត់បង្រៀនសកម្មបានជួយឱ្យសិស្សពង្រីកភាពម្ចាស់ការ និងគំនិតច្នៃប្រតិដ្ឋ។
![ប្រសិទ្ធភាពនៃសាលារៀនគំរូផ្លាស់ថ្មី](https://baocantho.com.vn/image/fckeditor/upload/2021/20210517/images/khmer/61.jpg)
ទិដ្ឋភាពបៃតងរបស់ទីធ្លាសាលាវិទ្យាល័យទ្រុងអាង។
ម៉ោងប្រជុំជីវភាពនៅទីធ្លាខាងក្រៅរបស់សិស្សមត្តេយ្យទីប្រជុំជនផុងដៀង ស្រុកផុងដៀង កាន់តែមានភាពរស់រវើកថែមទៀតខណៈពេលប្អូនៗត្រូវបានអ្នកគ្រូណែនាំដកស្មៅ ប្រមូលផលបន្លែបង្ការ។ល។ អ្នកគ្រូហាហាយលី នាយិកាសាលាមត្តេយ្យ ទីប្រជុំជនផុងដៀង ឱ្យដឹង៖ “សាលាមត្តេយ្យផុងដៀង ជាសាលាដំបូងបង្អស់របស់ស្រុក ត្រូវបានជ្រើសអនុវត្តទម្រង់សាលារៀនគំរូផ្លាស់ថ្មី។ ផ្នែកការងារមួយក្នុងចំណោមផ្នែកការងារនៃទម្រង់នេះ គឺកន្លែងដាំបន្លែ ដាំផ្កា ។ល។ ម៉ោងរៀននៅទីធ្លាខាងក្រៅ គឺអ្នកគ្រូណែនាំប្អូនៗកុមារស្រោចទឹកបន្លែផ្កា ជម្រះស្មៅ និងប្រមូលផលបន្លែ។ នេះជារបៀបបង្ហាត់បង្រៀនមានភាពរស់រវើក ប្រសិទ្ធភាព ជួយបណ្ដុះអត្តចរិតកុមារ”។
![ប្រសិទ្ធភាពនៃសាលារៀនគំរូផ្លាស់ថ្មី](https://baocantho.com.vn/image/fckeditor/upload/2021/20210517/images/khmer/60.jpg)
គ្រូនិងសិស្សសាលាមត្តេយ្យទីប្រជុំជនផុងដៀង រួមគ្នាឆ្លងកាត់បទពិសោធន៍។
យោងតាមកម្រិតរៀននីមួយៗ ទម្រង់សាលារៀនគំរូផ្លាស់ថ្មីក៏មានខ្លឹមសារសមស្រប ប៉ុន្តែមានចំណុចរួម គឺវិធានការបង្ហាត់បង្រៀន មានលក្ខណៈឆ្លងកាត់បទពិសោធន៍ ជួយសិស្សឱ្យមានភាពជឿជាក់ ហាត់ពត់បំណិនជីវិត។ ផ្ដើមពីនោះ សិស្សកាន់តែមានការទទួលខុសត្រូវចំពោះខ្លួនឯង គ្រួសារនិងសហគមន៍។ លោកគ្រូឡេវ៉ាន់យ៉ុង នាយកសាលាវិទ្យាល័យទ្រុងអាង ស្រុកកើ-ដ ឱ្យដឹង៖ “ថ្វីបើសាលានៅតំបន់ជ្រៅក៏ពិតមែន ប៉ុន្តែសិស្សានុសិស្សរបស់សាលាមានការសម្របសម្រួល និងអនុវត្តល្អលក្ខណសម្បត្តិសម្ភារៈរបស់ទម្រង់ដើម្បីច្នៃប្រតិដ្ឋ ទទួលបានរង្វាន់ជាច្រើនស្ដីពីវិទ្យាសាស្រ្តបច្ចេកទេសថ្នាក់ក្រុង”។ ប្រការរីករាយនៃទម្រង់សាលារៀនគំរូផ្លាស់ថ្មីគឺភាពស៊ីវិល័យ ធ្វើបច្ចុប្បន្នភាពជាប្រចាំជុំវិញបញ្ហាសង្គម ដើម្បីគ្រូបង្រៀនកំណត់ទិសដៅសមស្របដល់សិស្ស។ តាមប្រសាសន៍ លោកង្វៀងវ៉ាន់ជី ប្រធានការិយាល័យអប់រំនិងបណ្តុះបណ្តាលស្រុកថើយឡាយ ទម្រង់សាលារៀនគំរូផ្លាស់ថ្មីមានបន្ទប់ “ពិគ្រោះយោបល់ចិត្តសាស្រ្តក្នុងដំណើររៀនសូត្រ” ម្ល៉ោះហើយសិស្សមានកន្លែងសម្រាប់ដោះស្រាយបញ្ហាក្នុងចិត្ត។ ផ្ដើមពីនោះ គ្រូបង្រៀនក្ដោបក្ដាប់ចិត្តសាស្រ្តបានទាន់ពេល និងពិគ្រោះយោបល់ជូនសិស្ស។ល។
ផ្ដើមពី ៤ សាលារៀនដំបូង មកទល់ឥឡូវ ក្រុងមាន ៥៣ សាលាអនុវត្តទម្រង់សាលារៀនគំរូផ្លាស់ថ្មី។ តាមប្រសាសន៍របស់អ្នកស្រី ត្រឹងហុងថឹម នាយិកាមន្ទីរអប់រំនិងបណ្តុះបណ្តាលក្រុងកឹងធើ ក្រោយរយៈពេល ៤ ឆ្នាំអនុវត្តទម្រង់នេះ គុណភាពអប់រំរបស់សាលាដែលចូលរួមទម្រង់មានការវិវឌ្ឍន៍តាមទិសដៅវិជ្ជមាន។ ជាពិសេស កម្មាភិបាលគ្រូបង្រៀន បង្កើនភាពម្ចាស់ការច្នៃប្រតិដ្ឋក្នុងការគ្រប់គ្រង និងផ្លាស់ថ្មីវិធានការបង្ហាត់បង្រៀន។ សាលារៀនដែលអនុវត្តទម្រង់នេះ សុទ្ធតែមានទិដ្ឋភាពបៃតង សិស្សានុសិស្សខ្នះខ្នែងចូលរួមរាល់សកម្មភាព សម្អាតសាលា បន្ទប់រៀន ឱ្យកាន់តែមានភាពជ្រះស្អាត៕
ហាថាញ - ថាច់ធី