នៅហាណូយ អនុរដ្ឋមន្រ្តី អនុប្រធាននៃគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ប្រធានក្រុមប្រឹក្សាទទួលយកប្រធានបទវិទ្យាសាស្រ្តនិងបច្ចេកវិទ្យាថ្នាក់ជាតិឋិតក្នុងកម្មវិធី CTDT/១៦-២០ (កម្មវិធីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យា បម្រើការអភិវឌ្ឍសេដ្ឋកិច្ច - សង្គម នៅតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ក្នុងដំណាក់កាល ២០១៦-២០២០) បានធ្វើជាអធិបតីក្នុងកិច្ចប្រជុំក្រុមប្រឹក្សា ពិគ្រោះ វាយតម្លៃនិងទទួលយកប្រធានបទ “បញ្ហាទ្រឹស្តីនិងការអនុវត្តជាក់ស្តែងស្តីពីការអភិវឌ្ឍមនុស្សនៅតំបន់ជនជាតិភាគតិច ឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្មនិងភាវូបនីយកម្ម” ។ (CTDT/ ៤៤.១៨/១៦-២០) ។
អនុរដ្ឋមន្រ្តី អនុប្រធាននៃគណៈកម្មាធិការជនជាតិ ឡេសើុងហាយ ធ្វើជាអធិបតីនៃកិច្ចប្រជុំ។
ប្រធានបទអាស្រ័យ បណ្ឌិតង្វៀងឌិញត្វឹង ធ្វើជាប្រធាន; វិទ្យាស្ថានស្រាវជ្រាវមនុស្ស (ឋិតក្រោមឱវាទបណ្ឌិតសភាវិទ្យាសាស្ត្រសង្គមវៀតណាម) ជាស្ថាប័នម្ចាស់ប្រធានបទ ។
គោលបំណងនៃប្រធានបទ គឺដើម្បីបញ្ជាក់ពីបញ្ហាទ្រឹស្តីមួយចំនួនអំពីការអភិវឌ្ឍមនុស្សនិយាយរួម និងអភិវឌ្ឍមនុស្សក្នុងជនជាតិភាគតិចនិយាយដោយឡែក ដើម្បីបំពេញតាមតម្រូវការឧស្សាហូបនីយកម្មនិងភាវូបនីយកម្មនៅប្រទេសយើង ។ វិភាគនិងវាយតម្លៃស្ថានភាពអភិវឌ្ឍមនុស្សនៅតំបន់ជនជាតិភាគតិចនៅប្រទេសយើង ក្នុងដំណាក់កាលចាប់ពីឆ្នាំ ២០១០ មកដល់បច្ចុប្បន្ន។ ប្រធានបទក៏សំដៅដើម្បីវិភាគ និងវាយតម្លៃផលប៉ះពាល់នៃគោលនយោបាយ និងកត្តាមូលដ្ឋានមួយចំនួនស្តីពីការអភិវឌ្ឍមនុស្សនៅក្នុងតំបន់ជនជាតិភាគតិចនៅប្រទេសយើងដំណាក់កាលចាប់ពីឆ្នាំ ២០១០ មកដល់បច្ចុប្បន្ន; កំណត់បញ្ហាមូលដ្ឋានមួយចំនួនអំពីការអភិវឌ្ឍមនុស្សនៅតំបន់ជនជាតិភាគតិចនៅប្រទេសយើងនាបច្ចុប្បន្ន។ ស្នើឱ្យមានទស្សនៈ និងដំណោះស្រាយមូលដ្ឋានសម្រាប់ការអភិវឌ្ឍមនុស្សនៅតំបន់ជនជាតិភាគតិច ដើម្បីឆ្លើយតបនឹងតម្រូវការឧស្សាហូបនីយកម្មនិងភាវូបនីយកម្ម។
តាមនោះ ប្រធានបទស្រាវជ្រាវត្រូវបានផ្សព្វផ្សាយលើខ្លឹមសារចំនួន ៧ ក្នុងនោះ ផ្តោតលើការស្រាវជ្រាវលើទ្រឹស្តី និងវិធីសាស្រ្តអនុវត្តទ្រឹស្តី។ វាយតម្លៃស្ថានភាពដោយផ្អែកលើ វិស័យជាច្រើនដូចជា៖ សមភាពនិងប្រសិទ្ធភាព; និរន្តរភាពនិងការចូលរួមការវិភាគសូចនាករនិងកត្តាដែលរងផលប៉ះពាល់ដូចជា ៖ គោលនយោបាយ លក្ខណភូមិសាស្ត្រ លក្ខណសេដ្ឋកិច្ចសង្គម វប្បធម៌ ។ ស្នើឱ្យមានទស្សនៈ និងដំណោះស្រាយដោយផ្អែកលើបរិបទក្នុងប្រទេសនិងអន្តរជាតិ ព្យាករណ៍អំពីនិន្នាការ ចលនានិងកត្តាដែលរងផលប៉ះពាល់ក្នុងដំណាក់កាលថ្មី ...។
នៅក្នុងកិច្ចប្រជុំ សមាជិកក្នុងក្រុមប្រឹក្សាបានវាយតម្លៃខ្ពស់ចំពោះប្រធានបទ លទ្ធផលស្រាវជ្រាវ ឃើញថាមានការចូលរួមមតិជាច្រើនទាំងអនុវត្តជាក់ស្ដែងទាំងទ្រឹស្តី។ ប្រធានបទបានកសាងឡើងក្នុងក្របខ័ណ្ឌទ្រឹស្តីល្អៗ ធ្វើជាក់ច្បាស់ពីផលប៉ះពាល់មានប្រសិទ្ធភាពនៃគោលនយោបាយនៅតំបន់ជនជាតិភាគតិច ។ ស្នើឱ្យមានទស្សនៈនិងគោលនយោបាយជាច្រើន ផ្សារភ្ជាប់នឹងភាពជាក់ស្តែង និងប្រកបដោយលទ្ធភាព ... មតិមួយចំនួនបានលើកឡើងថា៖ គណៈអចិន្ត្រៃយ៍នៃប្រធានបទ គប្បីបំពេញបន្ថែមនូវជំហាននិងដំណើរការជាក់ស្ដែងនៅក្នុងសំណើគោលនយោបាយ។ ច្បាមខ្ជាប់ និងផ្តោតការវិភាគលើទស្សនៈសំខាន់ៗ។
បញ្ចប់នៃកិច្ចប្រជុំ ក្រុមប្រឹក្សាវាយតម្លៃប្រធានបទត្រូវបានទទួលយកក្នុងកម្រិត “សម្រេចតាមតម្រូវការ” និងស្នើឱ្យគណៈអចិន្រ្តៃយ៍ ទទួលយកមតិយោបល់ និងបង្ហើយរបាយការណ៍នៃប្រធានបទ។
យោង៖កាសែតជនជាតិនិងអភិវឌ្ឍន៍