(កឹងធើ) ព្រឹកថ្ងៃទី ៨ ខែមេសា ឆ្នាំ ២០២១ ក្រុងកឹងធើ បានរៀបចំពិធីជួបជុំព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត កម្មាភិបាលជនជាតិខ្មែរនៅភូមិសាស្រ្តក្រុងកឹងធើ នាឱកាសបុណ្យចូលឆ្នាំប្រពៃណី។ លោក ង្វៀងថាញ់ដុង អនុប្រធានគណៈកម្មាធិការក្រុមប្រឹក្សាប្រជាជនក្រុង និង លោក ង្វៀងង៉ុកហែ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ជាមួយថ្នាក់ដឹកនាំ គណៈ ផ្នែក អង្គការមហាជនក្រុងអញ្ជើញចូលរួម។
![ពិធីជួបជុំអំណរបុណ្យចូលឆ្នាំថ្មី ឆ្នាំ ២០២១](https://baocantho.com.vn/image/fckeditor/upload/2021/20210412/images/khmer/000.jpg)
លោក ង្វៀងថាញ់ដុង និង លោក ង្វៀងង៉ុកហែ ជូនអំណោយដល់អ្នកតំណាងចូលរួម។
ថ្លែងក្នុងពិធីជួបជុំ លោក ង្វៀងង៉ុកហែ បានឱ្យតម្លៃខ្ពស់ចំពោះការរួមចំណែករបស់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត កម្មាភិបាលខ្មែរ និងជនរួមជាតិខ្មែរក្នុងការអនុវត្តកម្មវិធីនិងគម្រោងធំៗ ដូចជា៖ កម្មវិធីទិសដៅជាតិ ស្តីពីការកសាងជនបទថ្មី កម្មវិធីកាត់បន្ថយភាពក្រីក្រដោយចីរភាព កម្មវិធីអភិវឌ្ឍន៍សេដ្ឋកិច្ច-សង្គមនៅតំបន់ជនជាតិភាគតិច និងគោលនយោបាយសុខុមាលភាពសង្គម។ល។ នៅពេលខាងមុខ គណៈកម្មាធិការប្រជាជនក្រុង នឹងបន្តដំណើរការអនុវត្តឱ្យគ្រប់ជ្រុងជ្រោយនូវគោលការណ៍ គោលនយោបាយរបស់មជ្ឈិម របស់ក្រុងចំពោះជនរួមជាតិខ្មែរនិយាយដោយឡែក ជនរួមជាតិភាគតិចនិយាយរួម។ អនុវត្តល្អការអភិវឌ្ឍសេដ្ឋកិច្ចនិងធានាសុខុមាលភាពសង្គម ផ្សារភ្ជាប់នឹងការគិតគូរជូនបងប្អូនជនរួមជាតិភាគតិច។ អនុប្រធានគណៈកម្មាធិការប្រជាជនក្រុង ជូនពរបងប្អូនជនរួមជាតិខ្មែរ ទទួលអំណរបុណ្យចូលឆ្នាំថ្មីប្រពៃណី ២០២១ សាមគ្គី សប្បាយរីករាយ សុខដុមរមនា សុវត្ថិភាព និងប្រិតសំចៃ ។
ទោះបីប្រឈមនឹងការលំបាកដោយសារជំងឺ COVID-19 ក៏ដោយ ប៉ុន្តែឆ្នាំ ២០២០ ក្រុងបានអនុវត្តប្រកបដោយប្រសិទ្ធភាពនូវគោលនយោបាយ ឧបត្ថម្ភពិសេសរបស់រដ្ឋសម្រាប់ជនរួមជាតិខ្មែរ។ ផ្តើមពីនោះ ជីវភាពរបស់មាមីងខ្មែរកាន់តែរីកចម្រើនពីមួយថ្ងៃទៅមួយថ្ងៃ អត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិខ្មែរថយចុះលឿន។ មកដល់ចុងឆ្នាំ ២០២០ ទូទាំងក្រុងនៅមានជនរួមជាតិខ្មែរក្រីក្រ ៧២ គ្រួសារប៉ុណ្ណោះ។ ការអភិរក្សនិងពង្រីកអត្តសញ្ញាណវប្បធម៌ជនជាតិភាគតិច ក៏បានក្រុងយកចិត្តទុកដាក់ ឆ្លងតាមរយៈការរៀបចំសកម្មភាពវប្បធម៌កីឡា នាឱកាសបុណ្យចូលឆ្នាំប្រពៃណីរបស់ជនរួមជាតិ។
ក្នុងឱកាសនេះដែរ ក្រុងក៏បានជូនអំណោយដល់ព្រះសង្ឃ អាចារ្យ គណៈកម្មការវត្ត កម្មាភិបាលជនជាតិខ្មែរឆ្នើមចំនួន ១០០ ចំណែក៕
ហាថាញ់ - ត្រឹងហ្គោន