ដោះដូរជាមួយអ្នកយកព័ត៌មានកាសែតសៃហ្គងយ៉ៃផុង សាស្រ្តាចារ្យ បណ្ឌិតហាថាញត្វង សាកលវិទ្យាធិការនៃសាកលវិទ្យាល័យកឹងធើ ឱ្យដឹង៖ ក្រុមប្រឹក្សានិងគណៈនាយកសាលាបានឯកភាពអំពីគោលការណ៍បើកមណ្ឌល V- នៃសាកលវិទ្យាល័យកឹងធើនៅខេត្តសុកត្រាំង។ ចំពោះមុខ ទិសដៅរបស់មណ្ឌល V គឺដោះស្រាយតម្រូវការបណ្តុះបណ្តាលធនធានមនុស្សក្នុងខេត្តសុកត្រាំង បន្ទាប់មកគឺបើកទូលាយ ឆ្លើយតបទៅនឹងតម្រូវការបណ្តុះបណ្តាលនៅខេត្តបាកលីវនិងខេត្តកាម៉ាវ។
មណ្ឌល II សាកលវិទ្យាល័យកឹងធើ។
បច្ចុប្បន្ន សាលាកំពុងរួមជាមួយមន្ទីរ ផ្នែកពាក់ព័ន្ធខេត្តសុកត្រាំង ត្រៀមសំណុំបែបបទចាំបាច់។ ទន្ទឹមនឹងនោះ សាលានឹងពិនិត្យទូទាត់ភាគកម្រិត បណ្តុះបណ្តាល និងផែនការជម្រើសសិស្សសមស្រប ក៏ដូចជារាយការណ៍ជូនក្រសួងអប់រំនិងបណ្តុះបណ្តាលផងដែរ។ តាមការគ្រោងទុកដល់ឆ្នាំ ២០២២ មណ្ឌលV នៃមហាវិទ្យាល័យសុកត្រាំងនឹងបើកដំណើរការ។
ប្រធានគណៈកម្មាធិការប្រជាជនខេត្តសុកត្រាំង លោកត្រឹងវ៉ាន់ឡូវ ឱ្យដឹង៖ តាមការគ្រោងទុក ខេត្តនឹងប្រគល់ឱ្យសាកលវិទ្យាល័យកឹងធើ ផ្ទៃដីទំហំជាង១៣.០០០ ម៉ែត្រការ៉េ នៅទីតាំងអនុមហាវិទ្យាល័យសហគមន៍សុកត្រាំង (អាសយដ្ឋាន លេខ ៤០០ វិថីឡេហុងផុង អនុសង្កាត់ ៥ សង្កាត់៣ ក្រុងសុកត្រាំង) ដើម្បីធ្វើជាមណ្ឌលV - សាកលវិទ្យាល័យកឹងធើ។
ក្នុងនោះ មណ្ឌលA មានផ្ទៃជាង ៨.៧០០ម៉ែត្រការ៉េ ដែលជាផ្ទៃដីរបស់អនុមហាវិទ្យាល័យសហគមន៍សុកត្រាំង ធ្វើជាមណ្ឌលបណ្តុះបណ្តាលសម្រាប់មណ្ឌលV-សាកលវិទ្យាល័យកឹងធើ។ រីឯមណ្ឌល B មានផ្ទៃ ៧.០០០ ម៉ែត្រការ៉េ តាមការគ្រោងទុកសម្រាប់កសាងអន្តេវាសិកដ្ឋាន ប្រជុំជីវភាពរបស់និស្សិត។
បច្ចុប្បន្នសាកលវិទ្យាល័យកឹងធើ ជាអង្គភាពបណ្តុះបណ្តាលធំជាងគេនៅវាលរាបទន្លេគឺវឡុង។ សព្វថ្ងៃសាកលវិទ្យាល័យមានមុខវិជ្ជាឯកទេស កម្រិតមហាវិទ្យាល័យចំនួន ៩៩ មុខវិជ្ជាផ្នែកមហាបរិញ្ញាចំនួន ៤៨ និងមុខវិជ្ជាផ្នែកបណ្ឌិតចំនួន១៩។ បច្ចុប្បន្ន សាលាមាននិស្សិតជាង ៤២.៦០០នាក់ សិក្ខាកាមឧត្តមសិក្សាចំនួន ១.៩៨៩ នាក់ និងកម្មសិក្សាថ្នាក់បណ្ឌិតចំនួន ២៩១ នាក់។
សាកលវិទ្យាល័យកឹងធើ មានមណ្ឌលបណ្តុះបណ្តាលចំនួន ៤ គឺ៖ មណ្ឌល I, II, III (នៅក្រុងកឹងធើ) និងមណ្ឌល IV - នៅមណ្ឌលហ្វាអាង (ឃុំហ្វាអាង ស្រុកភុងហ៊ីប ខេត្តហូវយ៉ាង)៕
យោង៖ កាសែតសៃហ្គងយ៉ៃផុង- ប្រែសម្រួល៖ លីសៀ