12/04/2021 - 08:18

រក្សា​ខ្ជាប់​ជួរ​មុខ​ព្រំ​ដែន​សមុទ្រ​

យុទ្ធ​ជន​ពាក់​ស័ក្ដិ​ខៀវ​នៃ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​អនុវត្ត​ល្អ​ភារ​កិច្ច​ការ​ពារ​ភាព​សុខ​សាន្ដ​ជូន​ប្រ​ជា​ជន​ និង​ព្រំ​ដែន​សមុទ្រ​របស់​មាតុ​ភូមិ​។​ ទន្ទឹម​នឹង​ នោះ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​នៅ​ទាំង​ជួយ​ប្រ​ជា​ជន​ពង្រីក​សេដ្ឋ​កិច្ច​ និង​សកម្ម​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ នៅ​ជួរ​មុខ​ព្រំ​ដែន​សមុទ្រ​។​

កម្មា​ភិបាល​ យុទ្ធ​ជន​ដំ​ណាក់​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ ផ្សព្វ​ផ្សាយ​ដល់​អ្នក​នេសាទ​ មិន​ត្រូវ​ដឹក​មនុស្ស​ឆ្លង​ដែន​ខុស​ច្បាប់​។​

បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ តែង​ចង្អុល​ការ​ដល់​គ្រប់​អង្គ​ភាព​ ធ្វើ​សេនា​ធិការ​ និង​រួម​ជា​មួយ​គណៈ​កម្មា​ធិ​ការ​បក្ស​គ្រប់​លំ​ដាប់​ថ្នាក់​ រដ្ឋ​អំ​ណាច​ ភូមិ​ភាគ​កសាង​និង​ពង្រឹង​ប្រ​ព័ន្ធ​នយោ​បាយ​មូល​ដ្ឋាន​ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ វប្បធម៌​ សង្គម​ លុប​បំ​បាត់​ភាព​អត់​ឃ្លាន​ កាត់​បន្ថយ​ភាព​ក្រី​ក្រ រួម​ចំ​ណែក​កែ​លម្អ​ជីវ​ភាព​ជូន​ប្រ​ជា​ជន​។​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ទាំង​ឡាយ​ បាន​កសាង​ទម្រង់​ចំ​នួន​ ៧ ជួយ​ប្រ​ជា​ជន​ដោយ​ផ្ទាល់​។​ លេច​ធ្លោ​បំ​ផុត​ គឺ​គម្រោង​ឧបត្ថម្ភ​ចិញ្ចឹម​សត្វ​ជូន​គ្រួ​សារ​ក្រី​ក្រចំ​នួន​២១៧ គិត​ជា​ទឹក​ប្រាក់​ជាង​ ៣ ពាន់​លាន​ដុង​។​ មក​ដល់​បច្ចុប្បន្ន​ មាន​គ្រួ​សារ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ជាង​ ១០០ គ្រួ​សារ​។​ អនុវត្ត​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ​ទៅ​កាន់​សាលា” អា​ស្រ័យ​បញ្ជា​ការ​ដ្ឋាន​កង​ទ័ព​ការ​ពារ​ ព្រំ​ដែន​បំ​ផុស​ចលនា​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​បាន​ទទួល​គាំ​ពារ​សិស្ស​ក្រី​ក្រ មាន​ស្ថាន​ភាព​លំ​បាក​ចំ​នួន​ ៣៨ នា​ក់ រហូត​ដល់​ប្អូន​ៗ​រៀន​ចប់​ថ្នាក់​ទី ១២ ។​ វរសេនីយ៍​ឯក​ ឡេ​វ៉ាន់​អាញ់ ស្នង​ការ​រង​កង​ទ័ព​ការ​ពារ​ព្រំ​ដែន​សុក​ត្រាំង​ ឱ្យ​ដឹង​៖ “នេះ​ជា​ការ​ងារ​ជាក់​ស្ដែង​របស់​កម្មា​ភិបាល​ យុទ្ធ​ជន​ការ​ពារ​ព្រំ​ដែន​ ដើម្បី​ជួយ​ចែក​រំលែក​បាន​ទាន់​ពេល​ចំ​ពោះ​ស្ថាន​ភាព​ក្រ​លំ​បាក​។​ បង្កើន​ចំ​ណង​សាម​គ្គី​រវាង​កម្លាំង​ការ​ពារ​ព្រំ​ដែន​ជា​មួយ​នឹង​ប្រ​ជា​ជន​នៅ​តំ​បន់​ព្រំ​ដែន​សមុទ្រ​ កសាង​ខឿន​ការ​ពារ​ប្រ​ទេស​ទូទាំង​ប្រ​ជា​ជន​ ជំ​ហរ​សន្ដិ​សុខ​ប្រ​ជា​ជន​រឹង​មាំ”។​

ទម្រង់​ឧបត្ថម្ភ​ជន​រួម​ជាតិ​ក្រី​ក្រ​ចិញ្ចឹម​ពពែ​ ប្រ​មូល​ផ្ដុំ​របស់​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​វិញ​ហាយ បាន​នាំ​មក​ប​្រសិទ្ធ​ភាព​ខ្ពស់​បង្គួរ​។​  មាន​គ្រួ​សារ​ក្រី​ក្រចំ​នួន​ ១០ បាន​ទទួល​ពពែ​ ១១ ក្បាល​ទៅ​ចិញ្ចឹម​។​ មក​ដល់​សព្វ​ថ្ងៃ​ ពពែ​បាន​កើត​កូន​ដល់​៨៣ ក្បាល​ ក្នុង​នោះ​ លក់​ ៤២ ក្បាល​ ចែក​ចាយ​ឱ្យ​ ១០ គ្រួ​សារ​ នៅ​សល់​ ៤១ ក្បាល​។​ ឆ្លង​តាម​រយៈ​នោះ​ មាន​ ៣ គ្រួ​សារ​ក្នុង​ទម្រង់​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ដោយ​ចីរ​ភាព​ រីឯ​ ៧ គ្រួ​សារ​ទៀត​ឈាន​ឡើង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ។​ ទន្ទឹម​នឹង​នោះ​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ នៅ​ទាំង​ទទួល​គាំ​ពារ​សិស្ស​ ២ នាក់​ក្នុង​កម្ម​វិធី​ “ជំ​រុញ​ដំ​ណើរ​ប្អូន​ៗ​ ទៅ​កាន់​សាលា​” ដែល​ជា​ជន​ជាតិ​ខ្មែរ​មាន​ស្ថាន​ភាព​ក្រលំ​បាក​ខ្លាំង​។​ ទំ​នុក​បម្រុង​មនុស្ស​ចាស់​អនា​ថា​ ៤ រូប​។​ ទឹក​ប្រាក់​ឧបត្ថម្ភ​ទាំង​ប៉ុន្មាន​ គឺអា​ស្រ័យ​កម្មា​ភិបាល​ យុទ្ធ​ជន​ក្នុង​អង្គ​ភាព​រួម​វិភាគ​ទាន​។​ បង​ស្រី​ទ្រីវ​ធី​ឡាញ់​ នៅ​ភូមិ​អូវ​-ថ B អ្នក​ចិញ្ចឹម​ពពែ​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឱ្យ​ដឹង​៖ “ខ្ញុំ​បាន​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ឧបត្ថម្ភ​ពពែ​ ៤ ក្បាល​ ម៉្លោះ​ហើយ​ខ្ញុំ​ត្រេក​អរ​ខ្លាំង​ណាស់​។​ ពពែ​ងាយ​ចិញ្ចឹម​ ឆាប់​ធំ​ ព្រម​ទាំង​មាន​ចំ​ណី​ស្រាប់​ ក្រោយ​ពេល​ចិញ្ចឹម​ត្រឹម​ ២ ឆ្នាំ​ ខ្ញុំ​លក់​បាន​ ៥ ក្បាល​យក​ប្រាក់​ទិញ​ម៉ា​ស៊ី​ន​ជ្រួយ​ដី​។​ ក្រៅ​ពី​ចិញ្ចឹម​ពពែ​ ខ្ញុំ​ដាំ​ដំ​ណាំ​រួម​ផ្សំ​ ២ កុង​ ចំ​ណែក​ ប្ដី​ខ្ញុំ​ដើរ​ស៊ី​ឈ្នួល​ភ្ជួរ​រាស់​ដី​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ចាក​ផុត​ពី​ភាព​ក្រី​ក្រ”។​

ពេល​ជំ​ងឺ​ COVID-១៩ មាន​ការ​ប្រែប្រួល​ ស្មុគ​្រស្មាញ​ កង​ទ័ព​ការ​ពារ​ព្រំ​ដែន​តែង​អនុវត្ត​ “សម្លេង​ឧគ្ឃោ​សន​សព្ទ​ការ​ពារ​ព្រំ​ដែន​” ដើម្បី​ផ្សព្វ​ផ្សាយ​បង្ការ​ប្រ​ឆាំង​ជំ​ងឺ​ COVID-១៩ ចែក​ចាយ​សារ​ធាតុ​សម្លាប់​មេ​រោគ​ ចែក​ជូន​ម៉ាស់ ចលនា​និង​ណែ​នាំ​ប្រ​ជា​ជន​អំ​ពី​ការ​ពាក់​ម៉ាស់​ឱ្យ​ត្រូវ​របៀប​ លាង​ដៃ​សម្លាប់​មេរោគ​នៅ​មណ្ឌល​ព្រំ​ដែន​។​  ទន្ទឹម​នឹង​នោះ​ ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ទាំង​ឡាយ​នៅ​ទាំង​អនុវត្ត​នូវ​វិធាន​ការ​ជា​ច្រើន​ដើម្បី​ត្រួត​ពិនិត្យ​ព្រំ​ដែន​សំ​ដៅ​ទប់​ស្កាត់​ស្ថាន​ភាព​ឆ្លង​ដែន​តាម​ផ្លូវ​សមុទ្រ​ខុស​ច្បាប់​។​ អនុសេនីយ៍​ទោ ង្វៀង​វៀត​ញ៉ឹង ប្រ​ធាន​ដំ​ណាក់​ត្រួត​ពិនិត្យ​ការ​ពារ​ព្រំ​ដែន​ត្រឹង​ដេ ចំ​ណុះ​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​ទ្រុង​ប៊ិញ ឱ្យ​ដឹង​៖ “លើ​ភូមិ​សាស្រ្ត​ស្រុក​មាន​មធ្យោ​បាយ​នេ​សាទ​ឆ្ងាយ​ ច្រាំង​ជិត​ ៤០០ គ្រឿង​។​ ដើម្បី​ធានា​ការ​បង្ការ​ ប្រ​ឆាំង​ជំ​ងឺ​ ក៏​ដូច​ជា​បង្ការ​បង្រ្កាប​ការ​ឆ្លង​ដែន​តាម​ផ្លូវ​សមុទ្រ​ កម្មា​ភិបាល​ យុទ្ធ​ជន​របស់​ដំ​ណាក់​ បាន​អនុវត្ត​យ៉ាង​ម៉ឺង​ម៉ាត់​ការ​ងារ​ត្រួត​ពិនិត្យ​ចំ​នួន​កប៉ាល់​នេ​សាទ​ អ្នក​នេសាទ​ចេញ​ចូល​កំ​ពង់​ផែ ផ្សព្វ​ផ្សាយ​ ដើម្បី​ម្ចាស់​កប៉ាល់​នេសាទ​ និង​ប្រ​ធាន​នា​វិក​គ្រប់​រូប​ មិន​គិត​តែ​ផល​ប្រ​យោជន៍​ ហើយ​ដឹក​ មនុស្ស​ឆ្លង​ដែន​ដោយ​គ្រប់​រូប​ភាព​។​ ជា​ពិសេស​ ត្រូវ​រាយ​ការណ៍​ជូន​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ ប្រ​សិន​បើ​មាន​អ្នក​មក​ទំ​នាក់​ទំ​នង​ពឹង​ពាក់​ដឹក​មនុស្ស​ឆ្លង​ដែន​ ដើម្បី​ស្ថា​ប័ន​មាន​សមត្ថ​កិច្ច​ក្ដាប់​ស្ថាន​ភាព​តាម​ដាន​ និង​ចាត់​វិធាន​ការ​ឱ្យ​បាន​ទាន់​ពេល​។​ មក​ដល់​សព្វ​ថ្ងៃ​ លើ​ភូមិ​សាស្រ្ត​ដែល​ប៉ុស្ដិ៍​ការ​ពារ​ព្រំ​ដែន​គ្រប់​គ្រង​ មិន​ទាន់​កើត​មាន​ករណី​បំ​ពាន​ច្បាប់​ឡើយ​៕​                             

                                    លីធាន​ - ថាច់​ធី

ចែករំលែកអត្ថបទ