អង្គការ UI GreenMetric World University Rankings បានប្រកាសជាសាធារណៈ លទ្ធផលនៃការរៀបចំណាត់ថ្នាក់បណ្ដាសាកលវិទ្យាល័យអភិវឌ្ឍន៍ ប្រកបដោយចីរភាពលើពិភពលោកឆ្នាំ ២០២០ ហើយសាកលវិទ្យាល័យត្រាវិញ បាន រៀបចំណាត់ថ្នាក់ ១២៩/៩១២ ស្ថិតក្នុងចំណោម ២០០សាកលវិទ្យាល័យអភិវឌ្ឍន៍ប្រកបដោយចីរភាព ហើយជិតដិតនឹងបរិស្ថាន។
សាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ (ខាងស្តាំដៃ) ដោះដូរពង្រីកកិច្ចសហប្រតិបត្តិការជាមួយដៃគូអន្តរជាតិ។
រយៈកាល ១៥ ឆ្នាំកសាងនិងអភិវឌ្ឍន៍ សាកលវិទ្យាល័យត្រាវិញបានបង្ហាញពីជំហរតួនាទី និងភារកិច្ចក្នុងការបណ្ដុះបណ្ដាលធនធានមនុស្សដ៏សំខាន់នៅភូមិភាគ ក៍ដូចជាក្នុងតំបន់និងទូទាំងប្រទេស។ ផ្ដើមពីទម្រង់ពិសេសដោយឡែកមួយ-អនុវត្តយ៉ាងជោគជ័យទម្រង់អនុមហាវិទ្យាល័យ សហគមន៍នៃបណ្ដាប្រទេសនៅតំបន់អាមេរិកខាងជើងទៅក្នុងបរិបទវៀតណាមដំណាក់កាល ២០០១ -២០០៥។ សាកលវិទ្យាល័យត្រាវិញ អភិវឌ្ឍការបណ្ដុះបណ្ដាលតាមទិសដៅអនុវត្តជាក់ស្ដែងផ្សារភ្ជាប់សហគមន៍ និងសហប្រតិបត្តិការជាមួយ អាជីវកម្មឆ្នើមៗនៅវៀតណាម តាមរយៈការផ្ដល់ភាពងាយស្រួលក្នុងការសិក្សាស្របតាមស្ដង់ដារ បរិស្ថានសិក្សាស្រាវជ្រាវជាវិជ្ជមាន ផលិតផលបច្ចេកវិទ្យាប្រកបដោយគុណភាព សុវត្ថិភាពដល់សហគមន៍។
តាមរយៈនោះ សាកលវិទ្យាល័យត្រាវិញ បានផ្ដត់ផ្គង់កម្មវិធីបណ្ដុះបណ្ដាលពហុជំនាញ វគ្គបណ្ដុះបណ្ដាលបន្តច្រើនវិស័យ ច្រើនមុខវិជ្ជាដល់មនុស្សគ្រប់រូប ដោយមានការយកចិត្តទុកដាក់ដល់ស្រ្តីជនរួមជាតិភាគតិច និងប្រជាសហគមន៍ដែលមានតម្រូវការចាំបាច់។ ឆ្លើយតបបានតម្រូវការសិក្សាអស់មួយជីវិតសម្រាប់អ្នកសិក្សា។ ទន្ទឹមនឹងនោះ សាលានៅទាំងបង្កើនការចងសម្ព័ន្ធយ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម អង្គភាពជម្រើសនិស្សិត សកម្មក្នុងការបម្រើសង្គម តាមរយៈការសិក្សាស្រាវជ្រាវ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស ផលិតផលសមស្រប នឹងតម្រូវការផលិតជីវភាពសង្គម រួមចំណែកដ៏សំខាន់ក្នុងការជំរុញអភិវឌ្ឍន៍សេដ្ឋកិច្ច - សង្គមតំបន់វាលរាបទន្លេគឺវឡុង និងទូទាំងប្រទេស។
ពិសេស ចាប់ពីឆ្នាំ ២០១៣ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានប្រគល់ឱ្យសាកលវិទ្យាល័យត្រាវិញ ជាអង្គភាពអនុវត្តភារកិច្ចដ៏សំខាន់របស់ប្រទេសគឺបណ្ដុះបណ្ដាលធនធានមនុស្សអំពីភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរណាមបូ ជាសាលាដំបូងបង្អស់នៅវៀតណាម បណ្ដុះបណ្ដាលមុខជំនាញផ្នែកភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូ កម្រិតមហាវិទ្យាល័យនិងក្រោយមហាវិទ្យាល័យ។ ផ្អែកលើមូលដ្ឋាននោះ រៀងរាល់ឆ្នាំមាននិស្សិតបញ្ចប់ការសិក្សារាប់រយនាក់លើមុខវិជ្ជាផ្សេងៗដូច៖ ប្រគំឧបករណ៍ភ្លេងប្រពៃណី វប្បធម៌បណ្ដាជនជាតិភាគតិចវៀតណាម ភាសាខ្មែរ គរុកោសល្យភាសាខ្មែរ តន្រី្តវិទ្យា វប្បធម៌វិទ្យាជាដើម។ មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈខ្មែរណាមបូនៃសាកលវិទ្យាល័យត្រាវិញ បាននិងកំពុងអនុវត្តល្អ ភារកិច្ចដ៏សំខាន់របស់ប្រទេស គឺបណ្ដុះបណ្ដាល អភិរក្ស ពង្រីកតម្លៃវប្បធម៌ណាមបូ និងវប្បធម៌ខ្មែរណាមបូ។ ក្រៅពីនោះ មហាវិទ្យាល័យភាសា វប្បធម៌ វិចិត្រសិល្បៈ ខ្មែរណាមបូ នៅទាំងអនុវត្តបធានបទវិទ្យាសាស្រ្តថ្នាក់ជាតិ និងថ្នាក់ក្រសួងដូច៖ រៀបរៀងកម្រងវចនានុក្រម ឧភយភាសាវៀត -ខ្មែរ ខ្មែរ-វៀត ៨៤.០០០ ពាក្យ អនុវត្តបធានបទសិក្សាស្រាវជ្រាវវិទ្យាសាស្រ្តអំពីភ្លេងប្រជាប្រិយខ្មែរណាមបូ អនុវត្តបធានបទ សិក្សាស្រាវជ្រាវវិទ្យាសាស្រ្តអំពីវប្បធម៌ អភិវឌ្ឍប្រកបដោយចីរភាពតំបន់តីណាមបូ បធានបទវិទ្យាសាស្រ្តអំពីបញ្ហាចម្បងនិងចាំបាច់ក្នុងសហគមន៍ជនរួមជាតិខ្មែរនៅវៀតណាមនាបច្ចុប្បន្ន។
ទន្ទឹមនឹងនោះ សាកលវិទ្យាល័យត្រាវិញ ខិតខំបើកទូលាយកិច្ចសហប្រតិបត្តិការជាមួយដៃគូវិទ្យាស្ថាន សាលាអន្តរជាតិជាង ៩០លើវិស័យនានាដូច ៖ កិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាល ដោះដូរនិស្សិត គ្រូបង្រៀន អ្នកស្ម័គ្រចិត្តនិងសហប្រតិបត្តិការ អភិវឌ្ឍន៍គម្រោងឧបត្ថម្ភ ជាពិសេសគឺការសិក្សាស្រាវជ្រាវអនុវត្តជាក់ស្ដែង។ ព្រមជាមួយនោះ សាលាក៏បានបង្កើនដំណើរការបណ្ដុះបណ្ដាល សិក្សាស្រាវជ្រាវតាមទិសដៅសមាហរណកម្មអន្តរជាតិ ចងសម្ព័ន្ធ សហប្រតិបត្តិការជាមួយអង្គការ អាជីវកម្មជប៉ុន អាល្លឺម៉ង់ អូស្រ្តាលី កាណាដា អ៊ីស្រាអែល។ល។ បញ្ជូននិស្សិតទៅធ្វើការ រៀនសូត្រ។ សាស្រ្តាចារ្យរង បណ្ឌិតផាមតៀកខាញ់ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យត្រាវិញ ចែករំលែក៖ “យើងខ្ញុំកំពុងខិតខំប្រឹងប្រែងបង្កើតបរិស្ថានងាយស្រួលបំផុតសម្រាប់សង្គមូបនីយកម្មរៀនសូត្រ សិក្សាស្រាវជ្រាវ ធ្វើការនិងផ្ទេរជូនបច្ចេកវិទ្យាក្នុងសហគមន៍មហាវិទ្យាល័យ។ សាលាក៏បានខិតខំដាក់ចេញវិធីសាស្រ្តបណ្ដុះបណ្ដាលនិងរៀនសូត្រតាមបែបថ្មី បើកទូលាយ ឱកាសរៀនសូត្រសម្រាប់មនុស្សគ្រប់រូប។ ពហុជំនាញ ពិពិធកម្មទ្រង់ទ្រាយបណ្ដុះបណ្ដាល ផ្សារភ្ជាប់យ៉ាងជិតស្និទ្ធជាមួយអាជីវកម្ម និងសមាហរណកម្មអន្តរជាតិ។ រយៈពេលខាងមុខ សាលានឹងយកចិត្តទុកដាក់លើកកម្ពស់តម្លៃនៃដំណាក់កាលបណ្ដុះបណ្ដាលទៅជាការបណ្ដុះបណ្ដាលឯងសម្រាប់និស្សិត គ្រូបង្រៀន ជាមួយស្មារតីអប់រំសេរី៕
ប៊ិញង្វៀន -ពេជ្រសឿន