ថ្ងៃទី ១៤/០១/២០១១ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានដាក់ឱ្យប្រើប្រាស់អនុក្រឹត្យលេខ ០៥/២០១១/NĐ-CP របស់រដ្ឋាភិបាល ស្តីពីការងារជនជាតិ (អនុក្រឹត្យ ០៥)។ ក្រោយរយៈពេលជិត ១០ ឆ្នាំផ្សព្វផ្សាយអនុវត្ត អនុក្រឹត្យ ០៥ បានរួមចំណែកនាំមកនូវការផ្លាស់ប្តូរជាវិជ្ជមានក្នុងតំបន់ជនជាតិភាគតិចនៅណាមបូ ក៏ដូចជាក្នុងទូទាំងប្រទេស។
មកទល់ពេលនេះ អនុក្រឹត្យ ០៥ គឺជាឯកសារច្បាប់ដែលមានតម្លៃ គតិយុត្តិខ្ពស់បំផុត ស្តីពីការងារជនជាតិ ត្រូវបានរដ្ឋាភិបាលប្រកាសឱ្យប្រើប្រាស់។ ពោលគឺអនុក្រឹត្យនេះ មានចែងលម្អិតរាល់ដំណើរការនៃគោលនយោបាយ ប្រភពធនធាន យន្តការអនុវត្ត គ្រប់គ្រងរដ្ឋ ការទទួលខុសត្រូវរបស់ក្រសួង ផ្នែកមជ្ឈិមនិងភូមិភាគ ស្តីពីការងារជនជាតិ។ ការដាក់ចេញអនុក្រឹត្យនេះ បង្កើតបានជាក្របខណ្ឌនៃច្បាប់ ដើម្បីឯកភាពក្នុងការយល់ដឹង និងសកម្មភាពការងារជនជាតិ។ យោងលើមូលដ្ឋាននោះ នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល បានផ្តល់សច្ចាប័នជាយុទ្ធសាស្រ្តការងារជនជាតិឆ្នាំ ២០១១-២០២០ និងកំណត់ទិសដល់ឆ្នាំ ២០៣០ និងបានដាក់ឱ្យប្រើប្រាស់បទបញ្ជាលេខ ២៨ ស្តីពីការលើកកម្ពស់សុពលភាព ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋ ស្តីពីការងារជនជាតិ និងផ្តល់សច្ចាប័នលើគម្រោង កម្មវិធី និងគោលនយោបាយផ្សេងៗជាច្រើនទៀត។
ការអនុវត្តនូវទស្សនៈ គោលការណ៍ គោលនយោបាយនៅក្នុងបទបញ្ជាសេចក្តីសម្រេចរបស់បក្ស ឬបទបញ្ញត្តិផ្សេងៗ ដែលមានចែងក្នុងរដ្ឋធម្មនុញ្ញ ច្បាប់របស់រដ្ឋ និងរយៈ ពេលជិត ១០ ឆ្នាំ (២០១១-២០២១) អនុវត្តអនុក្រឹត្យ ០៥ ស្តីពីការងារជនជាតិបាននាំមកនូវសមិទ្ធិផលសំខាន់ៗជាច្រើន រួមចំណែកអនុវត្តសម្រេចជោគជ័យនូវគោលការណ៍ គោលនយោបាយរបស់បក្ស ក្រឹត្យច្បាប់របស់រដ្ឋ ស្តីពីការងារជនជាតិ។ ជាពិសេស បង្កបានការឯកភាពរបស់គណៈ ផ្នែកគ្រប់លំដាប់ថ្នាក់ និងជនរួមជាតិភាគតិចក្នុងទូទាំងប្រទេស កែតម្រូវបង្កើនគុណភាពបន្តិចម្តងៗ ក្នុងការកសាងផ្សព្វផ្សាយអនុវត្តគោលនយោបាយនិងការងារជនជាតិ ជំរុញខ្លាំងក្លាការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម អភិរក្សវប្បធម៌ លើកស្ទួយប្រភពធនធានមនុស្ស អភិវឌ្ឍ កងជួរកម្មាភិបាលជនជាតិភាគតិច ពង្រីកកម្លាំងមហាសាមគ្គី លំនឹងស្ថិរភាពអំពីការការពារប្រទេស សន្តិសុខតំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ។ ផ្តើមពីនោះ ពង្រឹងមាំក្ដីជំនឿរបស់ជនរួមជាតិទៅលើការដឹកនាំរបស់បក្ស និងរដ្ឋ ក្នុងបុព្វហេតុផ្លាស់ថ្មី។
លោក សើុងភឿកហ្វាង (ជួរមុខខាងឆ្វេង) ថតរូបអនុស្សាវរីយ៍ជាមួយថ្នាក់ដឹកនាំវិទ្យាស្ថានពុទ្ធសាសនាទក្ខិណនិកាយខ្មែរ នាឱកាសក្រុមប្រឹក្សាជនជាតិចុះបំពេញទស្សនកិច្ចនិងធ្វើការ ។
នៅណាមបូ លទ្ធផលអនុវត្តអនុក្រឹត្យ ០៥ មានឥទ្ធិពលជាវិជ្ជមានគ្រប់ជ្រុងជ្រោយ គ្របដណ្តបលើគ្រប់វិស័យ និងភូមិសាស្រ្តដែលមានជនជាតិភាគតិចរស់នៅ។ ចំពោះជនរួមជាតិខ្មែរវិញ ដំណាក់កាលអនុវត្ត អនុក្រឹត្យ ០៥ មានគោលការណ៍រួមជាច្រើន និងគោលនយោបាយផ្សេងៗមានក្នុងបទបញ្ជា ៦៨/CT-TW និងបទបញ្ជា ១៩/CT-TW របស់គណៈលេខាមជ្ឈិមបក្ស ស្តីពីបង្កើនការងារនៅតំបន់ជនរួមជាតិខ្មែរ ត្រូវបានគួបផ្សំ និងធ្វើឱ្យកាន់តែច្បាស់លាស់ ពង្រីកកាន់តែស៊ីជម្រៅក្នុងជីវភាព។ លេចធ្លោបំផុត គឺគោលនយោបាយអំពីហេដ្ឋារចនាសម្ព័ន្ធ លុបបំបាត់ភាពអត់ឃ្លាន កាត់បន្ថយភាព ក្រីក្រ កម្ចីឥណទានអនុគ្រោះ ការងារអប់រំ បណ្តុះបណ្តាល វប្បធម៌ សុខាភិបាល ថែទាំសុខភាពប្រជាជន ព័ត៌មានសារគមនាគមន៍ ផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេស និងបច្ចេកវិទ្យាជឿនលឿនជាច្រើន។ ប្រភពធនធាន មនុស្ស កងជួរពលករឆ្លងកាត់វគ្គបណ្តុះបណ្តាល កងជួរកម្មាភិបាលជាជនជាតិភាគតិច កម្មាភិបាលការងារជនជាតិ អ្នកមានប្រជាប្រិយក្នុងជនជាតិ សាសនា មានកន្លែងខ្លះត្រូវបានបំពេញបន្ថែមគ្រប់ភូមិភាគ ក៏បានកំណត់ពេលវេលារៀបចំមហាសន្និបាតតំណាងបណ្តាជនជាតិភាគតិចយ៉ាងហ្មត់ចត់ យន្តការអនុវត្តគោលនយោបាយត្រូវបានកែតម្រូវបន្តិចម្តងៗ ការងារជនជាតិ សាសនាលើភូមិសាស្រ្តមានការផ្លាស់ប្ដូរជាវិជ្ជមាន។
តាមតួលេខរបស់នាយកដ្ឋានភូមិភាគ III ដំណាក់កាល ២០១៦-២០២០ ទៅតំបន់តីណាមបូ ចំនួនគ្រួសារក្រីក្រមាន ៨០.៥៧៥ គ្រួសារ កាលពីឆ្នាំ ២០១៦ (ស្រូបអត្រា ២៣,៤៥% នៃចំនួនគ្រួសារជនជាតិភាគតិច) លុះដល់ចុងឆ្នាំ ២០២០ ថយចុះនៅប្រមាណ ១៩.៨១២ គ្រួសារ ស្រូបអត្រា៥,៥៥%។ មធ្យមភាគរៀងរាល់ឆ្នាំ ថយចុះប្រមាណ ១៥.០០០ គ្រួសារ អត្រាកាត់បន្ថយជាមធ្យមភាគជិត៤%/ឆ្នាំ។ ក្នុងតំបន់មាន ១០៩ ឃុំ និង ៤១៧ ភូមិ ចំណុះកម្មវិធី ១៣៥។ ក្រោយរយៈពេល ៥ ឆ្នាំអនុវត្ត បានវិនិយោគទឹក ប្រាក់ ១.៧២១ ពាន់លានដុង រួមមាន ១០ ឃុំ និង ១១០ ភូមិសម្រេចទិសដៅ។ល។ ចំនួនសិស្សជនជាតិភាគតិចគ្រប់កម្រិតសិក្សាមាន ជាង ២០០.០០០ នាក់ និងមាននិស្សិតចំនួន ៥.០០០ នាក់/ឆ្នាំសិក្សា (ដោយឡែកសាលាមហាវិទ្យាល័យនៅកឹងធើ មាននិស្សិតជាង ៣.០០០ នាក់)។ ទូទាំងតំបន់មានសាលា ចំណេះទូទៅជនជាតិអន្តេវាសិកចំនួន ៣៤ (ថ្នាក់ខេត្តចំនួន ៩ ស្រុកចំនួន ២៥) ដោយមានសិស្សសរុប ១០.០០០ នាក់/ឆ្នាំសិក្សា (មធ្យមភាគកើនប្រមាណពី ២០០-៣០០ នាក់/ឆ្នាំសិក្សា)។
ដើម្បីអនុវត្តបានល្អនូវទស្សនៈ គោលការណ៍របស់បក្ស រដ្ឋ ស្តីពីការងារជនជាតិ ចំពោះតំបន់ជនរួមជាតិភាគតិចនិយាយរួមជនរួមជាតិខ្មែរណាមបូនិយាយដោយឡែក គប្បីបន្តការពិនិត្យកែតម្រូវបំពេញបន្ថែម ផ្គួប បញ្ចូលឱ្យបានល្អយន្តការគោលនយោបាយ។ ពិសេសគឺអនុវត្តឱ្យបានល្អនូវខ្លឹមសារដែល គប្បីយកចិត្តទុកដាក់ ដូចជា៖ គប្បីយល់ដឹងច្បាស់ពីបញ្ហាជនជាតិ សាសនា និងទំនាក់ទំនងពិសេសរវាងពុទ្ធសាសនាទក្ខិណ និកាយចំពោះជនរួមជាតិខ្មែរណាមបូ។ ក្នុងការកសាង ផ្សព្វផ្សាយអនុវត្តនិងការងារជនជាតិនៅតំបន់ជនជាតិ ត្រូវច្បាស់នូវទំនាក់ទំនងប្រវេណីទាំងនោះ ដើម្បីស្នើសុំគោលការណ៍ ដំណោះស្រាយនិងរៀបចំអនុវត្តមានប្រសិទ្ធភាពនូវគោលនយោបាយនោះៗ ។ ការដែលដាក់សំណើកសាង រៀបចំផ្សព្វ ផ្សាយ តាមដានពិនិត្យ ជំរុញអនុវត្តគោលនយោបាយជនជាតិ គឺជាភារកិច្ចរួមរបស់រដ្ឋ អំណាចគ្រប់លំដាប់ថ្នាក់ ក៏ប៉ុន្តែត្រូវប្រគល់ឱ្យឯកភាពដើមទងធ្វើសេនាធិការជូនស្ថាប័នការងារជនជាតិគ្រប់គ្រងផ្ទាល់ រួចចង្អុលការពីមជ្ឈិមមកដល់មូលដ្ឋាន។ រាល់ខ្លឹមសារគ្រប់គ្រងរដ្ឋ ស្តីពីការងារជនជាតិគប្បីយកចិត្តទុកដាក់ឱ្យបានត្រឹមត្រូវ។ ដើម្បីធានាប្រភពធនធានអនុវត្តគោលនយោបាយជនជាតិរួមក្នុងទូទាំងប្រទេស ទើបមានប្រភពកំណត់ក្នុងបញ្ជីថវិការដ្ឋ មានអត្រា កម្រិតកំណត់សមស្របទៅតាមដំណាក់កាលនីមួយៗ។ មានយន្តការដាច់ដោយឡែក សត្យានុមតិក្នុងការកៀរគរ បញ្ជាក់ច្បាស់កម្រិតកំណត់នៃការអនុវត្តគោលនយោបាយ។
លើកកម្ពស់តួនាទីអ្នកមានប្រជាប្រិយក្នុងជនជាតិ សាសនាឱ្យបានត្រឹមត្រូវ មានកម្មវិធីបំប៉នចំណេះដឹង សមត្ថភាពដំណើរការផ្ដល់ព័ត៌មានពីគោលនយោបាយ សមស្របនឹងស្ថានភាពប្រទេសជាតិ តំបន់ជនជាតិនិងការប្រែប្រួលជាក់ស្តែង ឯកភាពលើភូមិសាស្រ្ត។ ជាពិសេស គឺផ្សព្វផ្សាយគោលនយោបាយប្រកបដោយតម្លាភាព ផ្តោតទៅលើការផ្សព្វផ្សាយចលនា រួចខ្លឹមសារផ្សព្វផ្សាយចលនា ត្រូវផ្សារភ្ជាប់នឹងគោលការណ៍រួមគោលនយោបាយជាក់ស្តែង រយៈពេលផ្សព្វផ្សាយនិងមុខសញ្ញាចូលរួមបំប៉ន។ល។ សរុបសេចក្តី ភូមិភាគនីមួយៗគប្បីមានប្រព័ន្ធដំណោះស្រាយ ព្រមៗគ្នា ប្រកបដោយលក្ខណៈជាយុទ្ធសាស្រ្តនោះទើបការងារជនជាតិនឹងបន្តការទទួលបានជោគជ័យក្នុងដំណាក់កាលថ្មី៕
ប្រែសម្រួល៖ លីសៀ