មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

29/03/2021 - 15:51

ទ្រឿង​ខាញ់​ ឈាន​ដល់​ឃុំ​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​

ឆ្នាំ​ ២០១៥ ទ្រឿង​ខាញ់​ជា​ឃុំ​ដំ​បូង​របស់​ស្រុក​ឡុង​ភូ ខេត្ត​សុក​ត្រាំង​ បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជន​បទ​ថ្មី​។​ បច្ចុប្បន្ន​ ក្រៅ​ពី​ប្រ​ភព​វិនិ​យោគ​របស់​រដ្ឋ​ ឃុំ​កំ​ពុង​ផ្តុំ​កម្លាំង​កៀរ​គរ​ប្រ​ជា​ជន​រួម​កម្លាំង​គ្នា​ ដើម្បី​សម្រេច​នូវ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​

 ទម្រង់​ចិញ្ចឹម​គោ​ បាន​ជួយ​ឱ្យ​កសិករ​ខ្មែរ​ជា​ច្រើន​នៅ​ទ្រឿង​ - ថ ចាក​ផុត​ពី​ភាព​ក្រី​ក្រ ឈាន​ឡើង​ធូរ​ធារ​។​

កំណត់​ការ​ឃោ​សនា​ជា​ផ្នែក​សំ​ខាន់​ ដើម្បី​អនុវត្ត​និង​ធ្វើ​ឱ្យ​សុក្រឹត​នូវ​លក្ខឋាន​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​ ម្ល៉ោះ​ហើយ​រដ្ឋ​អំ​ណាច​ឃុំ​ គ្រប់​លំ​ដាប់​ថ្នាក់​បាន​ផ្តុំ​កម្លាំង​ផ្សព្វ​ផ្សាយ​នូវ​លក្ខឋាន​ទាំង​ ១៩ ដល់​ទូទាំង​កម្មា​ភិបាល​ បក្ខ​ជន​ និង​ប្រ​ជា​ជន​។​ ឆ្លង​តាម​រយៈ​នោះ​ ជួយ​ឱ្យ​ប្រ​ជា​ជន​លើក​កម្ពស់​ស្មារតី​ទទួល​ខុស​ត្រូវ​ ព្រួត​ដៃ​រួម​ចំ​ណែក​ជា​មួយ​នឹង​រដ្ឋ​អំ​ណាច​ អនុវត្ត​នូវ​លក្ខឋាន​កសាង​ជន​បទ​ថ្មី​។​ ឆ្នាំ​ ២០២០ ប្រ​ជា​ជន​បាន​រួម​វិភាគ​ទាន​ប្រាក់​ជាង​ ២ ពាន់​លាន​ដុង​ ដើម្បី​កសាង​ស្ពាន​ ផ្លូវ​គមនា​គមន៍​ជន​បទ​ ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ កាមេរ៉ា​សន្តិ​សុខ​ និង​ដាំ​ផ្កា​តាម​សង​ខាង​ផ្លូវ​។ល។​ លោក​ឡឹម​វ៉ាន់​ថុង ប្រ​ធាន​ភូមិ​ទ្រឿង​ហឹង​ ឱ្យ​ដឹង​៖ "ឥឡូវ មាមីង​មាន​ស្មារតី​លើក​កម្ពស់​ក្នុង​ការ​កសាង​ជន​បទ​ថ្មី​ ពី​ព្រោះ​អ្នក​ណា​ក៏​ចង់​បាន​ស្រុក​កំ​ណើត​អភិវឌ្ឍ​ទាំង​អស់​។​ អា​ស្រ័យ​ហេតុ​នោះ​ ពេល​មាន​សំ​ណង់​ដូច​ជា​៖ ស្ពាន​ ផ្លូវ​ គមនា​គមន៍​ជន​បទ​ អន្ទង​អគ្គិសនី​ ទឹក​ស្អាត​ គឺមាមីង​ត្រៀម​នឹង​រួម​វិភាគ​ទាន​ប្រាក់​កាស​ បរិច្ចាគ​ដី​ ដំ​ណាំ​រួម​ផ្សំ​ដើម្បី​កសាង​។​ ពិសេស​ មាមីង​នៅ​ទាំង​រួម​វិភាគ​ទាន​ប្រាក់​ដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ បំ​ពាក់​កាមេរ៉ា​សន្តិ​សុខ​ ដើម្បី​ផ្លូវ​ជន​បទ​ភ្លឺ​ និង​សុវត្ថិ​ភាព​"។​ លោក​ស្រី​ សើុង​ធី​ចៀង​ លេខា​សាខា​បក្ស​ភូមិ​ទ្រឿង​ងថ ឱ្យ​ដឹង​៖ "ឃុំ​ជ្រើស​ផ្លូវ​ចូល​កាន់​ភូមិ​មាន​ប្រ​វែង​ជាង​ ២ គីឡូ​ម៉ែ​ត្រ ធ្វើ​ជាដង​ផ្លូវ​គំ​រូ​ យើង​ខ្ញុំ​បាន​ចាត់​តាំង​ប្រ​ជុំ​ប្រ​ជា​ជន​ រួច​វែក​ញែក​ពន្យល់​ឱ្យ​ពួក​គាត់​យល់​ច្បាស់​ពី​ផល​ប្រ​យោ​ជន៍​ ម្ល៉ោះ​ហើយ​មាមីង​ស្រប​គំ​និត​គាំ​ទ្រដំ​ឡើង​អំ​ពូល​ភ្លើង​បំ​ភ្លឺ​ផ្លូវ​ បំ​ពាក់​កាមេរ៉ា​សន្តិ​សុខ​ និង​ដាំ​ផ្កា​តាម​សង​ខាង​ផ្លូវ​ ។​ល។​ ឆ្នាំ​ ២០២០ ដង​ផ្លូវ​បាន​ទទួល​ស្គាល់​សម្រេច​បទ​ដ្ឋាន​ជា​ដង​ផ្លូវ​គំ​រូ​ សរុប​ថវិកា​ អនុវត្ត​ជាង​ ២០០ លាន​ដុង​។​ អា​ស្រ័យ​ហេតុ​នោះ​ ទើប​ដង​ផ្លូវ​ជន​បទ​ភ្លឺ​ បៃតង​ ជ្រះ​ ​ស្អាត​ ហើយ​ការ​ធ្វើ​ដំ​ណើរ​ទៅ​មក​ ដឹក​ជញ្ជូន​ទំ​និញ​ មាន​ភាព​ងាយ​ស្រួល​"។​

តាម​ប្រ​សាសន៍​លោក​ ថាច់​វ៉ូវ អនុប្រ​ធាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ឃុំ​ទ្រឿង​ខាញ់​៖ មក​ទល់​ពេល​នេះ​ ឃុំ​អនុវត្ត​សម្រេច​បាន​លក្ខឋាន​ចំ​នួន​ ១៦/១៩ ស្ដី​ពី​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​។​ បច្ចុប្បន្ន​ ឃុំ​បាន​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ស្រុក​ ផ្គត់​ផ្គង់​ថវិកា​អនុវត្ត​នូវ​លក្ខឋាន​ដែល​នៅ​សេស​សល់​ គឺ​លក្ខឋាន​គម្រោង​ប្លង់​ផ្លូវ​គមនា​គមន៍​ និង​អគារ​វប្បធម៌​។​ ជា​មួយ​នឹង​ការ​សកម្ម​របស់​រដ្ឋ​អំ​ណាច​ និង​ការ​ព្រួត​ដៃ​របស់​ប្រ​ជា​ជន​ ទ្រឿង​ខាញ់​នឹង​ខិត​ខំ​សម្រេច​ជន​បទ​ថ្មី​កម្រិត​ខ្ពស់​នៅ​ឆ្នាំ​ ២០២៤៕

​      យ្វីអា​ញ់-វិមាន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ទម្រង់​ចិញ្ចឹម​គោ​