(CTO) - មានអ្នកជំងឺម្នាក់អាយុ ៥៧ ឆ្នាំ នៅខេត្តហូវយ៉ាង មានអាការៈរលាកស្រោមខួរ ទើបបានក្រុមគ្រូពេទ្យនៅមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង ព្យាបាលបានជាសះស្បើយ។ អ្នកជំងឺត្រូវបានធ្វើរោគវិនិច្ឆ័យថា ឆ្លងវីរុស Streptococcus suis។
វេជ្ជបណ្ឌិត ង៉ោវ៉ាន់អ៊ុក ឯកទេសផ្នែករោគឆ្លងនៃមន្ទីរពេទ្យពហុព្យាបាលហ្វាងមីគឺវឡុង
ពិនិត្យមើលតាមដានសុខភាពអ្នកជំងឺ។
អ្នកជំងឺត្រូវបាននាំមកកាន់មន្ទីរពេទ្យសង្គ្រោះបន្ទាន់ក្នុងស្ថានភាពគ្រុនខ្លាំង រវើរវាយ បន្ថយការចងចាំ ញ័រញាក់ រសាប់រសល់ និងមានអាការៈរឹងកញ្ចឹងក។ ភ្លាមៗនោះ ក្រុមគ្រូពេទ្យបានធ្វើរោគវិនិច្ឆ័យមួយចំនួន ដោយបញ្ជាឱ្យធ្វើកោសល្យវិច័យចាំបាច់ដល់អ្នកជំងឺ។ លទ្ធផលនៃការធ្វើកោសល្យវិច័យកោសិការខួរក្បាល បញ្ជាក់ឱ្យឃើញថា អ្នកជំងឺរលាកស្រោមខួរបណ្ដាលមកពីវីរុស Streptococcus suis បង្កឡើង។ បន្ទាប់ពីធ្វើការព្យាបាលចំនួន ៣ ថ្ងៃ សុខភាពអ្នកជំងឺមានភាពល្អប្រសើរជាងមុនច្រើន។ អ្នកជំងឺដឹងខ្លួន និយាយបានច្បាស់ និងហូបចុកបានខ្លួនឯង។
“បុរសរូបនេះ ប្រកបរបរចិញ្ចឹមជ្រូក។ ក្នុងរយៈពេលចិញ្ចឹមថែទាំ គាត់តែងប៉ះពាល់ផ្ទាល់ជាមួយនឹងទឹករំអិលសត្វចិញ្ចឹម ប៉ុន្តែ មិនបានបំពាក់ឧបករណ៍ការពារចាំបាច់ អាចជាមូលហេតុបណ្ដាលឱ្យកើតជំងឺ” ក្រុមគ្រូពេទ្យបានឱ្យដឹងដូច្នេះ។
តាមវេជ្ជសាស្រ្ត វីរុស Streptococcus suis ភាគច្រើនគឺឋិតនៅត្រង់ប្រព័ន្ធផ្លូវដង្ហើម ពិសេសគឺច្រមុះ ប្រព័ន្ធរំលាយអាហារ និងប្រដាប់ភេទសត្វជ្រូក អាចបណ្ដាលឱ្យកើតជំងឺដល់ជ្រូកនិងមនុស្ស។ វីរុសភាគច្រើនឆ្លង តាមរយៈមុខរបួសស្នាមរលាកសើស្បែក អ្នកពិឃាតជ្រូក អ្នកចម្អិន ឬក៏ទទួលទានសាច់ជ្រូកដែលចម្អិនមិនទាន់ឆ្អិនល្អ។
ដើម្បីបង្ការជំងឺ អ្នករាល់គ្នាគូរជ្រើសរើសទិញសាច់ជ្រូកដែលបានស្ថាប័នពេទ្យសត្វពិនិត្យបញ្ជាក់។ គប្បីចម្អិនឱ្យឆ្អិនល្អ មិនគប្បីទទួលទានមុខម្ហូបភ្លា ម្ហូបច្នៃពីឈាមជ្រូកស្រស់។ ចំពោះអ្នកចម្អិន ឬអ្នកពិឃាតជ្រូកនៅពេលមានស្នាមរបួសនៅលើដៃ គប្បីពាក់ស្រោមដៃ ជៀសវាងការប៉ះពាល់ផ្ទាល់ ដើម្បីកាត់បន្ថយការឆ្លងជំងឺ។ លាងដៃនិងឧបករណ៍ប្រើប្រាស់បន្ទាប់ពីប៉ះពាល់ និងច្នៃចម្អិនសាច់ជ្រូក៕
ធូសឿង-ពេជ្រសឿន