មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

23/03/2021 - 08:34

លោក​គ្រូ​សុខា​ អស់​ពី​ចិត្ត​នឹង​ការ​ងារ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​

រយៈ​ពេល​ ២០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ការ​ងារ​អប់​រំ លោក​គ្រូ​ចៅ​មុនី​សុខា​ តែង​អស់​ពី​ចិត្ត​ចំ​ពោះ​ការ​ងារ​អប់​រំនៅ​តំ​បន់​ជន​រួម​ជាតិ​ខ្មែរ​ តំ​បន់​ភ្នំ​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​។​

លោក​គ្រូ​ចៅ​មុនី​សុខា​។​

លោក​គ្រូ​ចៅ​មុនី​សុខា​ កើត​និង​ធំ​ឡើង​នៅ​តំ​បន់​ភ្នំ​ទ្រីតូង​។​ លោក​គ្រូ​ រៀប​រាប់​៖ ជំ​នាន់​របស់​លោក​គ្រូ​ ទីនេះ​ ជា​តំ​បន់​លំ​បាក​ ជីវ​ភាព​ប្រ​ជា​ជន​នៅ​ក្រ​ខ្សត់​ណាស់​។​ ហេតុ​នេះ​ ទោះ​បីស្ថាន​ភាព​គ្រួ​សារ​នៅ​លំ​បាក​យ៉ាង​ណាក្តី​ ប៉ុន្តែ​គាត់​នៅ​តែពុះ​ពារ ដើម្បី​“បន្ត​ការ​សិក្សា​ផ្លាស់​ប្តូរ​វាស​នា​ដោយ​ចំ​ណេះ​វិជ្ជា​”។​ “រៀន​ចប់​វិទ្យា​ល័យ​ ខ្ញុំ​រៀន​បន្ត​វគ្គ​បំ​ប៉ន​វិជ្ជា​ខាង​គ្រប់​គ្រង​រដ្ឋ​បាល​ នៅ​សាលា​គ្រប់​គ្រង​រដ្ឋ​បាល​ខេត្ត​អាង​យ៉ាង​។​ ក្រោយ​មក​ ខ្ញុំ​បាន​មក​ធ្វើ​ការ​នៅ​គណៈ​ឃោ​សនា​ការ​អប់​រំនៃ​គណៈ​កម្មា​ធិការ​បក្ស​ស្រុក​ទ្រីតូង​។​ រយៈ​ពេល​នោះ​ ខ្ញុំ​បាន​ទំ​នាក់​ទំ​នង​នឹង​ជន​រួម​ជាតិ​ខ្មែរ​ជាញឹក​ញាប់​ទើប​ដឹង​ថា​ អត្រា​ចេះ​អក្សរ​របស់​ជន​រួម​ជាតិ​នៅ​តិច​ណាស់​។​ ហេតុ​នេះ​ កម្មា​ភិបាល​ពិបាក​ក្នុង​ការ​ផ្សព្វ​ផ្សាយ​គោល​ការណ៍​របស់​បក្ស​ គោល​នយោ​បាយ​ ច្បាប់​របស់​រដ្ឋ​ ដើម្បី​ឱ្យ​ជន​រួម​ជាតិ​យល់​និង​គោ​រព​តាម​ណាស់​” - លោក​គ្រូ​សុខា​ បាន​រំលឹក​ដូច្នេះ​។​ ហេតុ​នោះ​ គាត់​ក៏​ចុះ​ឈ្មោះ​រៀន​មហា​វិទ្យា​ល័យ​គរុ​កោ​សល្យ​អក្សរ​សិល្ប៍​ ដោយ​បំ​ណង​ចង់​ក្លាយ​ជា​គ្រូ​បង្រៀន​នាំ​យក​ចំ​ណេះ​វិជ្ជា​បង្រៀន​ដល់​កូន​ចៅ​ជន​រួម​ជាតិ​ខ្មែរ​នៅ​ទ្រីតូង​។​

ក្រោយ​ពី​បញ្ចប់​ការ​សិក្សា​ លោក​គ្រូ​សុខា​បាន​បញ្ជូន​មក​ប​ង្រៀន​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​។​ ដោយ​ការ​អស់​ពី​ចិត្ត​ជា​មួយ​ការ​បង្ហាត់​បង្រៀន​ លោក​គ្រូ​បាន​តែង​តាំង​ធ្វើ​ជានា​យក​រ​ង ក្រោយ​មក​ទៀត​ជានា​យក​។​ លោក​គ្រូ​ ចែក​រំលេក៖​ “រយៈ​ពេល​បំ​ពេញ​ការ​ងារ​នៅ​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​អាង​យ៉ាង​ ខ្ញុំ​មាន​ពេល​វេលា​ស្រាវ​ជ្រាវ​ច្រើន​ ហេតុ​នេះ​ក៏​មាន​បំ​ណង​អភិរក្ស​និង​បណ្តុះ​បណ្តាល​អក្សរ​សាស្រ្ត​ខ្មែរ​ដល់​ជន​រួម​ជាតិ​។​ ព្រោះ​ខ្ញុំ​គិត​ថា​ បើ​កូន​ចៅ​ខ្មែរ​ចេះ​ និយាយ​ ចេះ​សរ​សេរ​អក្សរ​ខ្មែរ​ នឹង​រួម​ចំ​ណែក​អភិរក្ស​នូវ​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​ជន​ជាតិ​"។​

ចាប់​ពី​ឆ្នាំ​ ២០០៥ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​រៀប​រៀង​កម្ម​វិធី​សៀវ​ភៅ​ពុម្ព​ភាសា​ខ្មែរ​ ៧ កម្រិត​។​ ក្នុង​នោះ​ ដោយ​ការ​ស្រាវ​ជ្រាវ​របស់​ខ្លួន​ លោក​គ្រូ​សុខា​ ក៏​បាន​អញ្ជើញ​ឱ្យ​ចូល​រួម​សរ​សេរ​សៀវ​ភៅ​ភាគ​ ១ កម្រិត​ A។​ សៀវ​ភៅ​នេះ​បាន​ប្រើ​ប្រាស់​ក្នុង​ ១៥ ឆ្នាំ​កន្លង​ សម្រាប់​បង្ហាត់​បង្រៀន​ចំ​ពោះ​សិស្ស​ខ្មែរ​ទូទាំង​តំ​បន់​ណាម​បូ​។​ ក្រៅ​ពី​នោះ​ លោក​គ្រូ​នៅ​ទាំង​បាន​អញ្ជើញ​ចូល​រួម​រៀប​រៀង​ឯក​សារ​ បង្ហាត់​បង្រៀន​អក្សរ​ខ្មែរ​ (កម្ម​វិធី​រួម​មាន ៤៥០ ម៉ោង​រៀន​) សម្រាប់​កម្មា​ភិបាល​ យុទ្ធ​ជន​។​ល។​ នៅ​ស្រុក​ទ្រីតូង​។​ ឯក​សារ​មាន​ភាព​សាមញ្ញ​ ងាយ​យល់​ ហេតុ​នេះ​ក្រោយ​ពី​បញ្ចប់​វគ្គ​សិក្សា​ សិក្ខា​កាម​អាច​និយាយ​ទំ​នាក់​ទំ​នង​គ្នា​ទៅ​វិញ​ទៅ​មក​ជា​ភាសា​ខ្មែរ​បាន​។​

ដើម​ឆ្នាំ​ ២០២១ នេះ​ លោក​គ្រូ​សុខា​ ក៏​បាន​ចាត់​មក​ធ្វើ​ជា​នា​យក​អនុវិទ្យា​ល័យ​អូរឡឹម​។​ លោក​គ្រូ​ ឱ្យ​ដឹង​៖ “អូរឡឹម​ជា​ឃុំ​មាន​ជន​រួម​ជាតិ​ខ្មែរ​ជាង​ ៩៥% ។​ រយៈ​ពេល​ ២០ ឆ្នាំ​ផ្សារ​ភ្ជាប់​នឹង​ទម្រង់​ “ផ្គត់​ផ្គង់​ទាំង​ស្រុង​” នៅ​សាលា​ជន​ជាតិ​អន្តេ​វា​សិក​ ឥឡូ​វទើប​ខ្ញុំ​ដឹង​និង​យល់​បន្ថែម​អំ​ពី​ការ​លំ​បាក​នៃ​ការ​បង្ហាត់​បង្រៀន​នៅ​តំ​បន់​ជន​រួម​ជាតិ​ ។​ល។​ កង្វល់​ធំ​បំ​ផុត​គឺធ្វើ​យ៉ាង​ណា​ដើម្បី​សិស្ស​ខ្មែរ​មិន​បោះ​បង់​ការ​សិក្សា​ ពិសេស​គឺសិស្ស​ថ្នាក់​ ទី ៩” ។​ អ្នក​គ្រូ​ វណ្ណ​ម៉ា​ល័យ​ គ្រូ​បង្រៀន​នៅ​អនុវិទ្យា​ល័យ​អូរឡឹម​ ឱ្យ​ដឹង​៖ “ខ្ញុំ​ជា​អតីត​សិស្ស​របស់​លោក​គ្រូ​សុខា​។​ ធ្វើ​ការ​ជាមួយ​លោក​គ្រូ​ខ្ញុំ​និង​ក្រុម​គ្រូ​បង្រៀន​របស់​សាលា​តែង​សង្កេត​ឃើញ​នូវ​ភាព​ស្វា​ហាប់​និង​ថាម​ពល​ដែល​លោគ​គ្រូ​បាន​ផ្តល់​ដើម្បី​យើង​ខ្ញុំ​សម្រេច​នូវ​ភារ​កិច្ច​។​ ជា​ពិ​សេស​គឺរក​ដំ​ណោះ​ស្រាយ​ដើម្បី​សិស្ស​ខ្មែរ​ មិន​បោះ​បង់​ការ​សិក្សា​ពាក់​កណ្ដាល​ការ​"៕​

                              ថាញ​ឡុង​-មីភឿង

 

ចែករំលែកអត្ថបទ