នោះគឺបធានបទនៃសិក្ខាសាលាវិទ្យាសាស្រ្ត អនុស្សាវរីយ៍ ៩០ ឆ្នាំ ទិវាបង្កើតសម្ព័ន្ធយុវជនកម្មុយនិស្ដហូជីមិញ (២៦/៣/១៩៣១ - ២៦/ ៣/២០២១) អាស្រ័យមជ្ឈិមសម្ព័ន្ធយុវជន សហការជាមួយនឹងគណៈឃោសនាអប់រំមជ្ឈិម វិទ្យាស្ថាននយោបាយជាតិហូជីមិញរៀបចំឡើង។ សិក្ខាសាលាត្រូវបានផ្សាយផ្ទាល់ តាមរយៈគេហទំព័រ Fanpage របស់គណៈឃោសនាអប់រំមជ្ឈិមសម្ព័ន្ធយុវជន។
សម្ព័ន្ធយុវជន និស្សិតមហាវិទ្យាល័យតីដូ ស្ម័គ្រចិត្តសាងសង់ផ្ទះមនុស្សធម៌ ជូនគ្រួសារក្រីក្រ នៅស្រុកម៉កាយណាមខេត្តបេនត្រែ។
បទអន្តរាគមន៍ក្នុងអង្គសិក្ខាសាលា ប្រមូលផ្ដុំលើខ្លឹមសារមូលដ្ឋានចំនួន ៣ រួមមាន៖ បណ្តាបញ្ហាទ្រឹស្តី ភាពជាក់ស្ដែងអំពីដំណាក់ការកកើត កសាងនិងអភិវឌ្ឍន៍ ការរួមចំណែករបស់សម្ព័ន្ធយុវជនកម្មុយនិស្ដហូជីមិញ ចំពោះបុព្វហេតុបដិវត្តន៍របស់បក្សនិងជនជាតិ ការអនុវត្តភារកិច្ចដ៏ឧត្តុង្គឧត្តម “សាលារៀន សង្គមនិយមសម្រាប់យុវជន” របស់អង្គការសម្ព័ន្ធយុវជនក្នុងរយៈពេល ៩០ ឆ្នាំកន្លង។ ស្ដីពីការងារសម្ព័ន្ធយុវជន និងការចលនាយុវជន កុមារក្នុងដំណាក់កាលសព្វថ្ងៃ។ ចក្ខុវិស័យយុទ្ធសាស្រ្តកសាងអង្គការបក្សរឹងមាំ គ្រប់ជ្រុងជ្រោយ អំពីនយោបាយ សតិអារម្មណ៍ ចាត់តាំងនិងអនុវត្តក្នុងសម័យថ្មី។ ក្នុងអង្គសិក្ខាសាលា អ្នកតំណាងចូលរួមបានអំណះអំណាង ឆ្លងកាត់ ៩០ ឆ្នាំកសាងនិងវឌ្ឍនាការ អង្គការសម្ព័ន្ធយុវជនបានរួមចំណែកដ៏សំខាន់ក្នុងបុព្វហេតុកសាងនិងការពារមាតុភូមិ។ សកម្មភាព ចលនាយុវជនជាច្រើនកាន់តែស៊ីជម្រៅ ច្បាមភារកិច្ចនយោបាយដែលបានប្រគល់ឱ្យ និងតម្រូវការជាក់ស្ដែងនៅតាមអង្គភាព ភូមិភាគ។
អ្នកតំណាងចូលរួមបានសន្និដ្ឋាន ដើម្បីជំនាន់យុវវ័យអភិវឌ្ឍគ្រប់ជ្រុងជ្រោយ គណៈកម្មាធិការបក្សគ្រប់លំដាប់ថ្នាក់ រដ្ឋអំណាច គប្បីឧស្សាហ៍កំណត់ទិស ចង្អុលការការងារយុវជន។ បង្កើនការដោះដូរជាមួយនឹងយុវជន ចាត់ទុកការងារនោះគឺជាលក្ខឋានវាយតម្លៃ គុណភាពអង្គការមូលដ្ឋានបក្ស។ ព្រមជាមួយនោះ បង្កើនការអប់រំឧត្តមគិត សីលធម៌រស់នៅសម្រាប់សម្ព័ន្ធយុវជនយុវជន។ ផ្លាស់ប្ដូរថ្មីលើគ្រប់វិស័យអប់រំនិងបណ្ដុះបណ្តាល បង្កឱកាសឱ្យយុវជនរៀនសូត្រ បង្កើនគុណភាពប្រភពធនធានមនុស្សប្រកបដោយគុណភាពខ្ពស់ លើកកម្ពស់ប្រសិទ្ធភាពការងារ ឧទ្ទេសនាមនិងដោះស្រាយការងារធ្វើជួយយុវជនអភិវឌ្ឍសេដ្ឋកិច្ច។ ស្ដីពីការងារកម្មាភិបាលសម្ព័ន្ធយុវជន - សមាគមគប្បីយកចិត្តទុកដាក់បណ្តុះបណ្តាល បំប៉នកម្មាភិបាល សម្ព័ន្ធយុវជន - សមាគម។ ពិនិត្យពិច័យ អាទិភាពរៀចំកម្មាភិបាលវ័យក្មេងលើគ្រប់វិស័យ។ កម្មាភិបាលសម្ព័ន្ធយុវជន យុវជនគ្រប់រូប គប្បីអនុវត្តជាគំរូដើម្បីដឹកនាំ ចលនានិងកៀរគរយុវជនចូលរួមរាល់ចលនាសកម្មភាពបដិវត្តន៍ រួមចំណែកកសាងប្រទេសជាតិកាន់តែរុងរឿង៕
ក្វឹកថាយ - ថាច់ធី