ថ្លែងសុន្ទរកថាបិទសន្និបាតលើក ទី ៣ ស្តីពីការអភិវឌ្ឍចីរភាពវាលរាបទន្លេគឺវឡុង បន្សាំនឹងការប្រែប្រួលអាកាសធាតុនៅក្រុងកឹងធើ កាលពីថ្ងៃ ១៣ ខែមីនា នាយករដ្ឋមន្រ្តីនៃរដ្ឋាភិបាល ង្វៀងស្វឹងភុក សង្កត់ធ្ងន់៖ សេចក្តីសម្រេច ១២០ សម្រេចបានប្រសិទ្ធភាពជាច្រើន និងសមិទ្ធិផលរយៈពេល ៣ ឆ្នាំកន្លង គ្រាន់តែជាលទ្ធផលជំហានដំបូងនៅឡើយ ថ្វីដ្បិតដូច្មោះក្តី នៅមានកិច្ចការសំខាន់ៗជាច្រើនទៀតដែលក្រសួង ផ្នែក និងភូមិភាគ ត្រូវបន្តការអនុវត្ត។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ថ្លែងសុន្ទរកថាចង្អុលការអង្គសន្និបាត។
ភ្ញៀវអន្តរជាតិចូលរួមអង្គសន្និបាត។ រូបៈ VGPក្វាងហុីវ
នាយករដ្ឋមន្រ្តីបានសំណូមពរដល់ភូមិភាគនៅតំបន់វាលរាបទន្លេគឺវឡុង គប្បីចងសម្ព័ន្ធនឹងអ្នកវិទ្យាសាស្រ្ត បញ្ញវន្ត អាជីវកម្ម ដើម្បីរិះរកដំណោះស្រាយសម្រាប់វាលរាបទន្លេគឺវឡុងអភិវឌ្ឍលឿន ចីរភាព ជាងទៀត។ ក្នុងនោះ ប្រភពធនធានមនុស្ស កម្លាំងសម្ភារៈគឺជាកត្តាសំខាន់ ពិសេសធនធានមនុស្សក្នុងដំណាក់កាលអនុវត្ត។ ទន្ទឹមនឹងការវិនិយោគ មូលដ្ឋានសម្ភារៈ ខេត្ត ក្រុងនានាក្នុងតំបន់ គប្បីអាទិភាពដល់ការបណ្តុះបណ្តាលធនធានមនុស្សផងដែរ។ល។
“រយៈពេលខាងមុខ វាលរាបទន្លេគឺវឡុងគប្បីអនុវត្ត “៨G” ក្នុងការអនុវត្ត។ ដូច្នេះ ស្ថាប័នប្រចាំការអនុវត្តសេចក្តីសម្រេច ១២០ (ក្រសួងធនធាននិងបរិស្ថាន) គប្បីទទួលយក បំពេញបន្ថែមទៅលើសេចក្តីសម្រេច។ ទីមួយគឺ “គមនាគមន៍” លៃលកប្រភពធនធាន ផ្តុំកម្លាំង អាទិភាពអភិវឌ្ឍប្រព័ន្ធគមនាគមន៍ ធារាសាស្រ្តនិងហេដ្ឋារចនាសម្ព័ន្ធផ្សារភ្ជាប់នឹងចក្ខុវិស័យរួមទូទាំងតំបន់វាលរាបទន្លេគឺវឡុង ពិសេស ប្រព័ន្ធផ្លូវល្បឿនលឿន ផ្តល់ការតភ្ជាប់ងាយស្រួល ចំណាយទាប ជំរុញដោះដូរពាណិជ្ជកម្មសម្រាប់តំបន់។ ទីពីរគឺ “អប់រំ” អប់រំគឺជាកូនសោមាសនៃការអភិវឌ្ឍចីរភាពចំពោះវាលរាបទន្លេគឺវឡុង ជាដំណោះស្រាយសម្រាប់គន្លឹះអភិវឌ្ឍន៍ទាំងក្នុងរយៈពេលខ្លី និងរយៈពេលវែង ។ ទីបីគឺ “ទន្លេ” វាលរាបទន្លេគឺវឡុង ជាតំបន់ព្រែកទន្លេ សេដ្ឋកិច្ច និងរបរចិញ្ចឹមជីវិតរបស់ប្រជាជននៅទីនេះ ផ្សារភ្ជាប់នឹងព្រែកទន្លេ។ យុទ្ធសាស្រ្តអភិវឌ្ឍគប្បីឆ្លៀតប្រើប្រាស់ឧត្តមភាព ពង្រីកតួនាទីនៅតាមដងព្រែកដើម្បីអភិវឌ្ឍកសិកម្ម ស្រូវ អង្ករ ផ្លែឈើ និងជលផល ។ ទីបួនគឺ “ភ្ជាប់” ផ្សារភ្ជាប់រវាងមជ្ឈិមនឹងភូមិភាគ រវាងរដ្ឋនឹងទីផ្សាររវាងប្រជាជននឹងអាជីវកម្ម រវាងក្នុងប្រទេស នឹងអន្តរជាតិ ជាពិសេសផ្សារភ្ជាប់ ចងសម្ព័ន្ធតំបន់វាលរាបទន្លេគឺវឡុង ដើម្បីអភិវឌ្ឍចីរភាព។ ទីប្រាំគឺ “មាន” បន្តទាក់ទាញអ្នកមាន អ្នកសម្បូរទ្រព្យធន អាជីវកម្មដែលមានសក្តានុពលចូលមកវិនិយោគអភិវឌ្ឍសេដ្ឋកិច្ចនៅភូមិភាគ។ ទីប្រាំមួយគឺ “ពូកែ” ទាក់ទាញអ្នកមានទេពកោសល្យ ចូលមករួមចំណែកគំនិតប្រាជ្ញា សម្រាប់វាលរាបទន្លេគឺវឡុង គប្បីមានវេទិកាបញ្ញវន្តវាលរាបទន្លេគឺវឡុង ដើម្បីប្រមូលផ្ដុំអ្នកឯកទេសបញ្ញវន្ត អ្នកវិទ្យាសាស្រ្តកំពូលៗ ដែលមានទឹកចិត្ត គំនិតច្នៃប្រតិដ្ឋអំពីការអភិវឌ្ឍវាលរាបទន្លេគឺវឡុង។ ទីប្រាំពីរគឺ “ចំណាស់” ចំនួនប្រជាជនវ័យចាស់កើន និងត្រូវមានគោលនយោបាយសុខុមាលភាពសង្គម។ វាលរាបទន្លេគឺវឡុងមានកម្រិតប្រជាជនវ័យចាស់ខ្ពស់ បើប្រៀបនឹងមធ្យមភាគនៃចំនួនប្រជាជនទូទាំងប្រទេស។ អាស្រ័យហេតុនោះ គប្បីមានគោលនយោបាយម្ចាស់ការសម្រាប់បញ្ហាចំនួនប្រជាជនវ័យចាស់ ហើយបង្កើតជាបណ្តាញសុខុមាលភាពសង្គមឱ្យបានល្អជាង ដើម្បីបម្រើប្រជាជនវ័យចាស់និងប្រជាជនអន់ថយ។ ទីប្រាំបីគឺ “ភេទ” ជំរុញសមភាពយេនឌ័រ ទទួលបានឱកាស ការងារពង្រីកតួនាទីឋានៈរបស់នារី។ អាស្រ័យហេតុនោះ គប្បីមានយុទ្ធសាស្រ្តធានាពលការិនីដែលត្រូវបានអប់រំបង្ខិតជិតការងារឆ្ពោះទៅបដិវត្តន៍ឧស្សាហកកម្ម ៤.០ សមត្ថភាពទប់ទល់នឹងការប្រែប្រួលអាកាសធាតុ ។ល។” - នាយករដ្ឋមន្រ្តី បានគូសបញ្ជាក់ដូច្នេះ។
តាមការវាយតម្លៃរបស់ក្រសួង ផ្នែកមជ្ឈិម ក្រោយរយៈពេលជាង ៣ ឆ្នាំផ្សព្វផ្សាយអនុវត្តសេចក្តីសម្រេចលេខ ១២០ អាចនឹងបញ្ជាក់៖ តំបន់វាលរាបទន្លេគឺវឡុង មានភាពផ្លាស់ថ្មី វិវឌ្ឍន៍ខ្លាំងក្លាតាមទិសដៅដែលអំណោយផលចីរភាព; មុខរបររកស៊ី ជីវភាពរបស់ប្រជាជនជាសន្សឹមៗ ត្រូវបានលើកស្ទួយ រូបភាពនៃការអភិវឌ្ឍវាលរាបទន្លេគឺវឡុង កាន់តែបង្ហាញឱ្យឃើញពីភាពប្ដូរផ្លាស់។ យន្តការគោលនយោបាយមួយចំនួន ត្រូវបានពិនិត្យបំពេញបន្ថែម; គម្រោងប្លង់់មេអភិវឌ្ឍចីរភាពតំបន់វាលរាបទន្លេគឺវឡុង កំពុងប្រញឹកឈានដល់ការសម្រេចជាស្ថាពរ។ បង្វែររចនាសម្ព័ន្ធសេដ្ឋកិច្ចសម្រេចបានលទ្ធផល មួយចំនួនជាវិជ្ជមានជាក់ស្ដែងក្នុងវិស័យកសិកម្ម បានបញ្ជាក់ឱ្យឃើញ ច្បាស់ពីគោលការណ៍ដ៏ត្រឹមត្រូវជិតដិត ម្ចាស់ការបន្សាំនឹងផលប៉ះពាល់នៃការប្រែប្រួលអាកាសធាតុ ការរស់នៅដោយចាត់ទុកទឹកជំនន់ទឹកប្រៃ ទឹកភ្លាវជាធនធានដើម្បីអភិវឌ្ឍសេដ្ឋកិច្ច មានការបែងចែកតំបន់សមស្រប ដោយផ្អែកលើមូលដ្ឋាននៃការចែកចាយប្រភពធនធានទឹកទូទាំងតំបន់។ តំបន់វាលរាបទន្លេគឺវឡុង ក៏បានផ្តុំកម្លាំងទាញយកផលពីសក្តានុពលអភិវឌ្ឍថាមពលស្អាត ថាមពលកកើតឡើងវិញ៕
ហាវ៉ាន់-លីសៀ