15/03/2021 - 16:24

ខិត​ខំ​កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​នៅ​ឃុំ​អូរ​ឡឹម​

ថ្វី​ដ្បិត​នៅ​ជួប​ការ​លំ​បាក​ច្រើន​ ប៉ុន្តែ​សមា​គម​ជំ​រុញ​ការ​សិក្សា​ឃុំ​អូរ​ឡឹម​ ស្រុក​ទ្រី​តូង​ ខេត្ត​អាង​យ៉ាង​ នៅ​តែ​អនុវត្ត​បាន​ល្អ​បង្គួរ​ការ​កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​ និង​ចលនា​សិស្ស​ដែល​បោះ​បង់​ការ​សិក្សា​ចូល​រៀន​ឡើង​វិញ​។​

សកម្ម​ភាព​នៃ​ការ​បូក​សរុប​ទម្រង់​សន្សំ​លុយ​កូន​ជ្រូក​ដី​ នៅ​សាលា​អនុវិទ្យា​ល័យ​អូរ​ឡឹម​។​

ឃុំ​អូរ​ឡឹម​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៩៦%។​ អត្រា​គ្រួ​សារ​ក្រី​ក្រ គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ​ជាង​២០,៤%។​ លោក​ចៅ​សុខ​សា​ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ឃុំ​អូរ​ឡឹម​ ឱ្យ​ដឹង​៖ អា​ស្រ័យ​អត្រា​គ្រួ​សារ​ក្រី​ក្រ​នៅ​ខ្ពស់​ ហេតុ​នោះ​អា​ណា​ព្យា​បាល​សិស្ស​មួយ​ចំ​នួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​គិត​គូរ​ដល់​ការ​រៀន​សូត្រ​របស់​កូន​ចៅ​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នេះ​ សមាគម​ជំ​រុញ​ការ​សិក្សា​ក៏​បាន​ម្ចាស់​ការ​រួម​ជា​មួយ​សាលា​រៀន​ពិភាក្សា​ពី​ការ​បង្រៀន​កួរ​ដល់​សិស្ស​រៀន​ខ្សោយ​។​ តាម​រយៈ​នោះ​ ចលនា​សិស្ស​មិន​បោះ​បង់​ការ​សិក្សា​ និង​ចលនា​សិស្ស​ដែល​បាន​បោះ​បង់​ការ​សិក្សា​ចូល​រៀន​ឡើង​វិញ​។​ល។​ រយៈ​ពេល​៥​ឆ្នាំ​កន្លង​ សមាគម​ចលនា​សិស្ស​ដែល​បោះ​បង់​ការ​សិក្សា​ចូល​រៀន​ឡើង​វិញ​រហូត​ដល់​ចប់​កម្រិត​អនុវិទ្យា​ល័យ​បាន​ចំ​នួន​ ៨៧ នាក់។​

សាខា​សមាគម​ជំ​រុញ​ការ​សិក្សា​សាលា​អនុវិទ្យា​ល័យ​អូរ​ឡឹម​ មាន​សកម្ម​ភាព​ជំ​រុញ​ការ​សិក្សា​យ៉ាង​សម្បូរ​បែប​ បំ​ផុត​គឺសកម្ម​ភាព​ជួយ​ឱ្យ​សិស្ស​មិន​បោះ​បង់​ការ​សិក្សា​។​ ឆ្លង​តាម​រយៈ​នោះ​ ក្រៅ​ពី​ប្រ​ភព​ថវិកា​របស់​សមាគម​ឧបត្ថម្ភ​សិស្ស​ក្រី​ក្រ គ្រូ​បង្រៀន​របស់​សាលា​ក៏​បាន​គាំ​ពារ​ដល់​សិស្ស​ក្រី​ក្រ ក៏​ដូច​ជា​បង្រៀន​កួរ​ដល់​សិស្ស​រៀន​ខ្សោយ​។​។​ល។​ ក្នុង​សកម្ម​ភាព​នៃ​ការ​ចលនា​​នា​នា អន្តរ​ក្រុម​នៃ​សាលា​អនុវិទ្យា​ល័យ​អូរឡឹម​ បាន​បំ​ផុស​ចលនា​ទម្រង់​សន្សំ​លុយ​កូន​ជ្រូក​ដី​ អនុវត្ត​កម្ម​វិធី​ទំ​ពាំង​ថ្មី​ ផែន​ការ​តូចជាដើម​។​ អ្នក​គ្រូ​វណ្ណ​ម៉ា​ល័យ​  អ្នក​ទទួល​បន្ទុក​ក្រុម​នៃ​សាលា​អនុវិទ្យា​ល័យ​អូរឡឹម​ ចែក​រំ​លែក​៖ “អន្តរ​ក្រុម​បង្កើត​មូល​និធិ​ឧបត្ថម្ភ​សិស្ស​ ផ្តើម​ពី​ប្រាក់​គប​វាល់នៃ​ចលនា​ក្រុម​។​ ពេល​ប្រ​ទះ​ឃើញ​សិស្ស​ជួប​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​ ប្រ​ឈម​នឹង​ការ​បោះ​បង់​ការ​សិក្សា​ ក្រៅ​ពី​ការ​សួរ​សុខ​ទុក្ខ​ លើក​ទឹក​ចិត្ត​ អន្តរ​ក្រុម​ក៏​ចំ​ណាយ​ប្រាក់​មូល​និធិ​សម្រាប់​ផ្ដល់​ជា​អំ​ណោយ​ជា​សម្ភារៈសិក្សា​សម្រាប់​ប្អូន​ៗ​ ជួយ​ជំ​រុញ​ទឹក​ចិត្ត​ប្អូន​ៗ​រៀន​សូត្រ​។​ អា​ស្រ័យ​ហេតុ​នេះ​ បញ្ហា​សិស្ស​បោះ​បង់​ការ​សិក្សា​របស់​សាលា​ថយ​ចុះ​ ជា​បន្ត​បន្ទាប់​តាម​លំ​ដាប់​ឆ្នាំ​”។​ ប្អូន​នាង​យ័ញ​ សិស្ស​ថ្នាក់​ទី ១០ សាលា​អនុវិទ្យា​ល័យ​និង​វិទ្យា​ល័យ​ជន​ជាតិ​អន្តេ​វា​សិក​ទ្រីតូង​ ឱ្យ​ដឹង​៖ “ឆ្នាំ​កន្លង​ មក​អំ​ពី​ឪ​ពុក​ម្ដាយ​ទៅ​រក​ស៊ី​នៅ​ប៊ិញ​យឿង គ្រួ​សារ​ខ្វះ​ខាត​ ម្ល៉ោះ​ហើយ​ប្អូន​ក៏​ផ្អាក​រៀន​មួយ​រយៈ​។​ ប្អូន​គិត​ថា​ ទៅ​ប៊ិ​ញយឿង​រក​ការ​ធ្វើ​ជា​មួយ​ឪ​ពុក​ម្ដាយ​។​ ដោយ​ពូមីង​ដាស់​តឿន​ ពិសេស​លោក​គ្រូ​ អ្នក​គ្រូ​ក្នុង​សាលា​ ម្ល៉ោះ​ហើយ​ប្អូន​ក៏​សម្រេច​ចិត្ត​បន្ត​ការ​រៀន​សូត្រ​ ។​ ប្អូន​គិត​ថា​ខំរៀន​សូត្រ​ឱ្យ​មាន​ចំ​ណេះ​វិជ្ជា​ ទើប​ថ្ងៃ​ក្រោយ​រក​បាន​ការ​ងារ​ធ្វើ​ លែង​ក្រ​លំ​បាក​ទៀត​”។​

ក្រៅ​ពី​សាខា​សមាគម​នៅ​តាម​វត្ត​អា​រាម​ សា​លា​រៀន​ ឃុំ​អូរឡឹម​ក៏​មាន​សាខា​សមាគម​ជំ​រុញ​ការ​សិក្សា​នៅ​តាម​ភូមិ​ចំ​នួន​ ១០ ទៀត​ ដោយ​មាន​សមាជិក​ជាង​ ១.០០០ នាក់ និង​គ្រួ​សារ​សង្វាត​់រៀន​សូត្រ​ប្រ​មាណ​ ៧៩០ គ្រួ​សារ​ ។​ លោក​ចៅ​គឹម​សន្ត ប្រ​ធាន​សាខា​សមាគម​ជំ​រុញ​ការ​សិក្សា​ភូមិ​ភឿក​ឡុក​ ឱ្យ​ដឹង​៖ “យើង​ខ្ញុំ​រៀប​ចំ​ក្រុម​ជំ​រុញ​ការ​សិក្សា​នៅ​តាម​ភូមិ​សំ​ដៅ​ក្ដោប​ក្ដាប់​ ក៏​ដូច​ជា​តាម​ដាន​ ដាស់​តឿន​ក្រើន​រំឭក​ការ​រៀន​សូត្រ​របស់​ក្មួយ​ៗ​។​ ផ្ដើម​ពី​នោះ​ ធ្វើ​ការ​ណែ​នាំ លើក​ទឹក​ចិត្ត​ ដើម្បី​ក្មួយ​ៗ​រៀន​សូត្រ​បាន​ល្អ​ ឬ​ជួយ​អន្តរា​គមន៍​បាន​ទាន់​ពេល​នៅ​ពេល​ដែល​ក្មួយ​ៗ​ក្នុង​ភូមិ​បោះ​បង់​ការ​សិក្សា​”។​

លោក​ចៅ​សុខ​សា ចែក​រំ​លែក៖ ខិត​ខំ​ធ្វើ​យ៉ាង​ណា​ដើម្បី​សិស្ស​ក្រី​ក្រ​បាន​ទៅ​រៀន​ទាំង​ ១០០% កាត់​បន្ថយ​ស្ថាន​ភាព​សិស្ស​បោះ​បង់​ការ​សិក្សា​។​ ដើម្បី​សម្រេច​បាន​ភាគ​កម្រិត​នេះ​ ក្រៅ​ពី​ការ​ចលនា​សប្បុរស​ជន​ផ្ដល់​ជូន​អា​ហា​រូប​ករណ៍ សិក្ខូប​ករណ៍​ដល់​ប្អូន​ៗ​ សមាគម​នឹង​ខិត​ខំ​ប្រឹង​ប្រែង​កសាង​សាខា​សមាគម​ បំ​ផុត​គឺសាខា​សមាគម​នៅ​តាម​ភូមិ​ឱ្យ​បាន​រឹង​មាំ ។​ មាន​កម្លាំង​ផ្ទៃ​ក្នុង​ពូកែ​ ទើប​អាច​ពង្រីក​បាន​ល្អ​ ចលនា​ជំ​រុញ​ការ​សិក្សា​ក្នុង​ជន​រួម​ជាតិ​ខ្មែរ​៕​

ថាញឡុង- ពេជ្រសឿន

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឃុំ​អូរ​ឡឹម​