08/03/2021 - 15:48

កម្លាំង​ចលករ​ជំ​រុញ​សិស្ស​ និស្សិត​ក្រី​ក្រឆ្លង​កាត់​ការ​លំ​បាក​ក្នុង​ការ​រៀន​សូត្រ​

សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ តែង​អនុវត្ត​ល្អ​នូវ​ការ​កៀរ​គរ​អង្គ​ការ​មហា​ជន​ ក្រុម​ហ៊ុន​អា​ជីវ​កម្ម​និង​សប្បុរស​ជន​នា​នា​ចូល​រួម​វិភាគ​ទាន​ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​។​ ផ្តើម​ពី​មូល​និធិ​នេះ​ បាន​ជួយ​ដល់​សិស្ស​ និស្សិត​ក្រី​ក្រនៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​ឈាន​ឡើង​ក្នុង​ការ​សិក្សា​។​

 ​ លោក​ស្រី​ហូធី​កឹម​ដៅ​ អនុ​លេខា​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍​ដល់​សិស្ស​ និស្សិត​ និង​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ​សង្វាត់​រៀន​សូត្រ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​

នៅឆ្នាំ​ ២០២០ សមាគម​ជំ​រុញ​ការ​សិក្សា​គ្រប់​លំ​ដាប់​ថ្នាក់​នៃ​ខេត្ត​សុក​ត្រាំង​ ចលនា​បាន​ថវិកា​ជាង​ ៣៧,៧ ពាន់​លាន​ដុង​ ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​។​ សមាគម​គ្រប់​លំ​ដាប់​ថ្នាក់​បាន​ផ្តល់​អា​ហា​រូប​ករណ៍​គ្រប់​ប្រ​ភេទ​ចំ​នួន​ ៨២.១១០ ចំ​ណែក​ដល់​សិស្ស​ និស្សិត​ និង​ជន​ជាតិ​ខ្មែរ​នៅ​លើ​ភូមិ​សាស្រ្ត​ខេត្ត​។​ អា​ហា​រូប​ករណ៍​មួយ​ចំ​ណែក​ៗ​មាន​តម្លៃ​ពី​ ៣០០ ដល់​ ៨០០ពាន់​ដុង​ សម្រាប់​សិស្ស​កម្រិត​បឋម​សិក្សា​។​ ពី​ ១ លាន​ដល់​ ២ លាន​ដុង​សម្រាប់​សិស្ស​កម្រិត​អនុវិទ្យា​ល័យ​។​ ពី​ ១ លាន​ដល់​ ៥ លាន​ដុង​ សម្រាប់​សិស្ស​កម្រិត​វិទ្យា​ល័យ​; ពី​ ២ លាន​ដល់​ ៥ លាន​ដុង​សម្រាប់​និស្សិត​ ។​ ចំ​ពោះ​អា​ហា​រូប​ករណ៍​ជំ​រុញ​បញ្ញា​វន្តសម្រាប់​សិស្ស​ និស្សិត​ឆ្នើម​ ទទួល​បាន​រង្វាន់​ខ្ពស់​ក្នុង​ការ​ប្រ​ឡង​ថ្នាក់​ជាតិ​និង​អន្តរ​ជាតិ​ និង​ទទួល​បាន​ពិន្ទុ​ខ្ពស់​ជាង​គេ​ពេល​ប្រ​ឡង​ចូល​មហា​វិទ្យា​ល័យ​ មាន​តម្លៃ​ពី​ ៣ ដល់​ ១០ លាន​ដុង​ក្នុង​មួយ​ចំ​ណែក​។​ ប្អូន​ស្រី​ឡឹម​ធីង៉ុក​ថាវ សិស្ស​ថ្នាក់​ ទី៨A១ នៃ​អនុវិទ្យា​ល័យ​វៀង​អាង​ បាន​ឱ្យ​ដឹង​៖ “គ្រួ​សារ​ប្អូន​មាន​ជីវ​ភាព​ក្រលំ​បាក​ នៅ​ដើម​ឆ្នាំ​សិក្សា​ ប្អូន​ទទួល​បាន​អា​ហា​រូប​ករណ៍​លឿង​ឌីញ​កួរ​ ម្ល៉ោះ​ហើយ​មាន​ប្រាក់​សំ​រាប់​ផ្គត់​ផ្គង់​ការ​សិក្សា​។​ ហេតុ​នេះ​ប្អូន​បាន​ប្រាប់​ខ្លួន​ឯង​ថា​ ត្រូវ​តែខិត​ខំ​សិក្សា​ឱ្យ​បាន​ល្អ​ ដើម្បី​ក្លាយ​ជា​មនុស្ស​មាន​ប្រ​យោជន៍​នៅ​ក្នុង​សង្គម​ និង​ជា​ពល​រដ្ឋ​ដ៏​ល្អ​ម្នាក់” ។​

គ្រូ​បង្រៀន​ប្រ​ជា​ជន​ លោក​ឡឹម​អែស​ ប្រ​ធាន​សមាគម​ជំ​រុញ​ការ​សិក្សា​ខេត្ត​សុក​ត្រាំង​ មាន​ប្រ​សាសន៍​៖ “ជារៀង​រាល់​ឆ្នាំ​ សមាគម​តែង​ទទួល​បាន​ការ​គាំ​ទ្រពី​អង្គ​ការ​ និង​បុគ្គល​ជាច្រើន​ដែល​រួម​វិភាគ​ទាន​ជូន​មូល​និធិ​ជំ​រុញ​ការ​សិក្សា​។​ តួ​យ៉ាង​ដូច​ ក្រុម​ហ៊ុន​ចំ​កាត់​សមាជិក​មួយ​ឆ្នោត​ជាតិ​ខេត្ត​សុក​ត្រាំង​ ធ្វើ​ហិរញ្ញ​ប្បទាន​ជា​ចម្បង​ដល់​អា​ហា​រូប​ករណ៍ “លឿង​ឌិញ​កួរ​”។​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ឧស្សា​ហកម្ម​កៅ​ស៊ូ​វៀត​ណាម​និង​ក្រុម​គ្រួ​សារ​អ្នក​បដិវត្តន៍​យឿង​គីហ៊ីប ធ្វើ​ហិរញ្ញ​ប្បទាន​ដល់​អា​ហា​រូប​ករណ៍ “យឿង​គីហ៊ីប”។​ ក្រុម​ហ៊ុន​ចំ​កាត់​សាជីវ​កម្ម​ភូមីហ៊ឹង​ ធ្វើ​ហិរញ្ញ​ប្បទាន​ដល់​អា​ហា​រូប​ករណ៍ Lawrence S.ting។​ សម្ព័ន្ធ​ក្រុម​ហ៊ុន​ទូរ​គមនា​គមន៍​កង​ទ័ព​ Viettel ធ្វើ​ហិរញ្ញ​ប្បទាន​ដល់​អា​ហា​រូប​ករណ៍ “ព្រោះ​ប្អូន​សង្វាត​់រៀន​សូត្រ​”។​ល។​ អា​ហា​រូប​ករណ៍​ទាំង​នេះ​គឺជា​កម្លាំង​ចលករ​លើក​ទឹក​ចិត្ត​និង​ជំ​រុញ​ស្មារតី​ដល់​សិស្ស​ និស្សិត​ជន​ជាតិ​ខ្មែរ​ក្រី​ក្រ ឆ្លង​កាត់​រាល់​ការ​លំ​បាក​ក្នុង​ជីវិត ដើម្បី​ទៅ​សាលា​រួម​ចំ​ណែក​បណ្តុះ​បណ្តាល​ និង​បំ​ប៉ន​ប្រ​ភព​ធន​ធាន​មនុស្ស​សម្រាប់​ខេត្ត​សុក​ត្រាំង​” ៕​    

                               លីធាន​-បកប្រែ៖ សុផន

 

ចែករំលែកអត្ថបទ