មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

08/03/2021 - 15:48

ក្តី​សង្ឃឹម​នៃ​ទម្រង់​ចិញ្ចឹម​ពពែ​ចង​សម្ព័ន្ធ​

ទម្រង់​ចិញ្ចឹម​ពពែ​ មាន​ការ​ចង​សម្ព័ន្ធ​ធានា​ប្រ​មូល​ទិញ​នៅ​ស្រុក​ចូវ​ថាញ់ ខេត្ត​ត្រា​វិញ​ គឺជា​ទិស​ដៅ​ថ្មី​ជួយ​ឱ្យ​គ្រួ​សារ​ជាច្រើន​ស្ងប់​ចិត្ត​ក្នុង​ការ​ចិញ្ចឹម​ និង​ពង្រីក​សេដ្ឋ​កិច្ច​គ្រួ​សារ​។​

 ​  បង​វៀង​ថា​ញ់ធ្វី ទស្សនា​កសិដ្ឋាន​ចិញ្ចឹម​ពពែ​របស់​បង​ថា​ច់​ស៊ី​ត្រិញ។​

យោងតាម​គណៈ​កម្មា​ធិការ​ប្រ​ជា​ជន​ខេត្ត​ត្រា​វិញ​ ពពែ​គឺជា​សត្វ​ចិញ្ចឹម​មួយ​ក្នុង​ចំ​ណោម​សត្វ​ចិញ្ចឹម​ទាំង​បីប្រ​ភេទ​ បាន​កំ​ណត់​ទិស​ដៅ​អភិវឌ្ឍន៍​នៅ​ភូមិ​ភាគ​ តាម​ការ​គ្រោង​ទុក​ដល់​ឆ្នាំ​ ២០៣០ នឹង​មាន​សត្វ​ពពែ​ដល់​ទៅ​ជាង​ ២០.០០០ ក្បាល​។​ ផ្នែក​សមត្ថ​កិច្ច​ខេត្ត​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​សម្រេច​ជោគ​ជ័យ​ទម្រង់​ចិញ្ចឹម​ពពែ​ ជួយ​ឱ្យ​គ្រួ​សារ​ជាច្រើន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ ជីវ​ភាព​ឈាន​ឡើង​។​ ទោះ​បី​ដូច្នោះ​ក៏​ដោយ​ ផ្តើម​ពី​ភាព​ជាក់​ស្ដែង​ ឃើញ​ថា​ ការ​ចិញ្ចឹម​មាន​ចំ​នួន​ច្រើន​លើស​លប់​ ធ្វើ​ឲ្យ​ច្រក​ចេញ​និង​តម្លៃ​លក់​មិន​ថេរ នា​ំឲ្យ​មាមីង​កសិករ​រារែក​ក្នុង​ការ​ចិញ្ចឹម​។​ ផ្តើម​ពី​នោះ​ ដើម្បី​លើក​ទឹក​ចិត្ត​មាមីង​ពង្រីក​ហ្វូង​ពពែ​ ការិ​យាល័យ​កសិកម្ម​និង​អភិវឌ្ឍន៍​ជន​បទ​ស្រុក​ចូវ​ថាញ់ បាន​ឧបត្ថម្ភ​មាមីង​ចិញ្ចឹម​ពពែ​ចំ​នួន​ ២០ គ្រួ​សារ​ ដោយ​ការ​ចង​សម្ព័ន្ធ​ធានា​ប្រ​មូល​ទិញ​។​ បច្ចុប្បន្ន​ ពពែ​សាច់​និង​ពពែ​កូន​របស់​គ្រួ​សារ​ទាំង​នេះ​សុទ្ធ​សឹង​បាន​បង​ង្វៀង​ថាញ​ធ្វី ម្ចាស់​មូល​ដ្ឋាន​ចំ​ណី​សត្វ​ធ្វីវឹង​ នៅ​ក្រុង​ត្រា​វិញ​ ធានា​ទិញ​។​ ដើម្បី​ឱ្យ​ប្រ​ជា​ជន​ស្ងប់​អា​រម្មណ៍ បង​ធ្វី ក៏​បាន​រៀប​ចំ​ជា​ទម្រង់​បង្ហាញ​ពី​ការ​ចិញ្ចឹម​ពពែ​ ដើម្បី​ណែ​នា​ំមាមីង​អំ​ពី​បច្ចេក​ទេសសង់​ទ្រុង​ ផ្តល់​ចំ​ណី​របៀប​ចិញ្ចឹម​ ឲ្យ​នៅ​ក្នុង​ទ្រុង​និង​របៀប​បង្កាត់​ពូជ​។​ល។​

បង​ង្វៀង​ថាញ​ធ្វី ឲ្យ​ដឹង​៖ “ប្រ​សិន​បើ​ណែ​នាំ​រួម​ៗ​ គឺមាមីង​ពិបាក​ធ្វើ​ ហេតុ​នេះ​ខ្ញុំ​បង្កើត​ជា​ទម្រង់​ដោយ​ធ្វើ​ការ​បង្ហាញ​នៅ​កសិដ្ឋាន​របស់​ខ្ញុំ​តែម្ដង​ ដើម្បី​មាមីង​មក​មើល​ អាច​យល់​ចូលចិត្ត​ ហើយ​យក​ទៅ​អនុវត្ត​ឲ្យ​បាន​សម​ស្រប​។​ ក្រោយ​ពី​បាន​ចូល​រួម​ទម្រង់​ ខ្ញុំ​ណែ​នាំ​មាមីង​ចិញ្ចឹម​ពពែ​មេ​បន្ត​ពូជ​ ហើយ​ធានា​ទិញ​ទាំង​អស់​ តម្លៃ​ពពែ​កូន​ពី​ ១៦០.០០០-១៧០.០០០ ដុង​/គីឡូ​ក្រាម​ ពពែ​សាច់​ពី​ ១៣៥.០០០-១៤០.០០០ ដុង​/គីឡូ​ក្រាម​។​ ពពែ​ដែល​ប្រ​មូល​ទិញ​ពី​មាមីង​ នឹង​យក​ទៅ​កសិដ្ឋាន​ចិញ្ចឹម​បន្ធាត់ ក្រោយ​មក​ផ្គត់​ផ្គង់​ឲ្យ​ទីផ្សារ​នៅ​ខេត្ត​ត្រា​វិញ​ បេន​ត្រែ និង​តៀង​យ៉ាង​”។​

បង​ថាច់​ស៊ី​ត្រិញ នៅ​ភូមិ​បាស្រែ​ A ឃុំ​លឿង​ហ្វា ស្រុក​ចូវ​ថាញ់ ឲ្យ​ដឹង​៖ ពី​មុន​ គ្រួ​សារ​បង​ធ្លាប់​បាន​ចិញ្ចឹម​ពពែ​ ៥ ក្បាល​។​ ដើម​ឆ្នាំ​ ២០២០ បង​ចូល​រួម​ទម្រង់​ និង​បាន​ឧបត្ថម្ភ​ពពែ​មេ​បន្ត​ពូជ​បន្ថែម​ ៥ ក្បាល​ទៀត​។​ ក្រោយ​ពី​ចិញ្ចឹម​បាន​មួយ​ឆ្នាំ​ ផ្តើម​ពី​ចំ​នួន​ពពែ​មេដំ​បូង​ ឥឡូ​វហ្វូង​ពពែ​របស់​បង​បាន​កើន​ឡើង​ដល់​ ៥០ ក្បាល​។​ ថ្មី​ៗ​នេះ​ បង​លក់​ពពែ​កូន​ ២០ ក្បាល​ ដោយ​តម្លៃ​ ២,៤ លាន​ដុង​/ក្បាល​។​ បច្ចុប្បន្ន​ បង​ត្រិញ នៅ​ពពែ​មេ ១៩ ក្បាល​ និង​ពពែ​ចិញ្ចឹម​បន្ធាត់ ១១ ក្បាល​។​ បង​ត្រិញ បង្ហើប​ឱ្យ​ដឹង​៖   “ អា​ស្រ័យ​ចង​សម្ព័ន្ធ​ជាមួយ​នឹង​បង​ធ្វី ទើប​ខ្ញុំ​ហាន​ចំ​ណាយ​ទុន​ ៣០ លាន​ដុង​ធ្វើ​ទ្រុង​ចិញ្ចឹម​ចំ​នួន​ច្រើន​។​ ខ្ញុំ​គិត​ថា​ការ​ចិញ្ចឹម​ពពែ​មាន​ភាព​ងាយ​ស្រួល​ ក្រៅ​ពី​មាន​ប្រ​ភព​ចំ​ណី​ជា​ច្រើន​នៅ​ភូមិ​ភាគ​ អ្នក​ចិញ្ចឹម​អាច​ទិញ​ចំ​ណី​បន្ថែម​សម្រាប់​ពពែ​កើត​កូន​។​ ដល់​ពេល​ពពែ​កូន​ផ្តាច់​ទឹកដោះ​ គឺលែង​ត្រូវ​ការ​ចំ​ណី​ទិញ​ទៀត​ ហេតុ​នេះ​ប្រាក់​ចំ​ណា​យ​ក៏​តិច​។​ នៅ​ពេល​ខាង​មុខ​ ខ្ញុំ​សម្រេច​ចិត្ត​ពង្រីក​ការ​ចិញ្ចឹម​ពពែ​”។​

តាម​បង​ធ្វី ភាគ​ច្រើន​គ្រួ​សារ​ដែល​ចូល​រួម​ក្នុង​ទម្រង់​ ពួក​គាត់​មាន​ការ​ពេញ​ចិត្ត​ណាស់​ ពី​ព្រោះ​ពពែ​ងាយ​ស្រួល​ក្នុង​ការ​ចិញ្ចឹម​ សម​ប្រ​កប​នឹង​ការ​ប្រែប្រួល​អា​កាស​ធាតុ​ អាច​ជួយកាត់​បន្ថយ​ភាព​ក្រី​ក្រ អភិវឌ្ឍ​សេដ្ឋ​កិច្ច​គ្រួ​សារ​នៅ​ភូមិ​ភាគ​។​ ជា​មួយ​គ្នា​នេះ​ដែរ​ អ្នក​ចិញ្ចឹម​គប្បី​អនុវត្ត​ឱ្យ​បាន​ត្រឹម​ត្រូវ​របៀប​នៃ​ការ​ចិញ្ចឹម​តាម​ការ​ផ្តល់​អនុសាសន៍​របស់​ផ្នែក​សមត្ថ​កិច្ច​៕               

អត្ថ​បទ​និង​រូប​៖ ប៊ិញ​មិញ​-ប្រែ៖ មីុភឿង

ចែករំលែកអត្ថបទ