នោះគឺប្រសាសន៍របស់នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ក្នុងកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល ជាមួយនឹងគណៈចង្អុលការជាតិ ស្ដីពីបង្ការ ប្រឆាំងជំងឺ COVID-១៩ ផ្ដល់យោបល់អំពីខ្លឹមសារសំខាន់ៗជាច្រើន ក្នុងនោះ មានបញ្ហាវ៉ាក់សាំង។
នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក ជាអធិបតីភាពក្នុងកិច្ចប្រជុំប្រចាំការនៃរដ្ឋាភិបាល បានលើកឡើងនូវបញ្ហាមួយចំនួនស្តីពីការបង្ការ ប្រឆាំងជំងឺ COVID-១៩ ។
ក្នុងកិច្ចប្រជុំ នាយករដ្ឋមន្រ្តី ង្វៀងស្វឹងភុក បានវាយតម្លៃខ្ពស់ចំពោះការខិតខំប្ដេជ្ញាគ្រប់គ្រងជំងឺ COVID-១៩ របស់ភូមិភាគនានា លោកបានបញ្ជាក់ថា វ៉ាក់សាំងជាកត្តាសំខាន់ញុាំងថយចុះករណីកើតជំងឺ COVID-១៩ លើពិភពលោកនាពេលកន្លង។ បានដឹងថា ការិយាល័យនយោបាយបានសម្រេចអំពីការទិញវ៉ាក់សាំងដោយប្រភពថវិកា និងរាល់ប្រភពស្របច្បាប់ឯទៀត ជាមួយនឹងសំណូមពរធ្វើការបើកចំហ តម្លាភាពទាន់ពេល។ ទន្ទឹមនឹងនោះ នាយករដ្ឋមន្រ្តី បានរំលឹក ថ្វីបើមានវ៉ាក់សាំង ប៉ុន្តែនៅតែផ្ដោតការយកចិត្តទុកដាក់ក្នុងការបង្ការទប់ស្កាត់ជំងឺ អនុវត្តយ៉ាងម៉ឺងមា៉ត់សារ ៥ K ជៀសវាងការមើលស្រាល។
ក្រសួងសុខាភិបាល ក៏បានអនុវត្តយ៉ាងម៉ឺងម៉ាត់តាមសំណូមពររបស់ការិយាល័យនយោបាយ និងសំណូមពររបស់នាយករដ្ឋមន្រ្តី ស្ដីពីការប្រញឹកឱ្យមានវ៉ាក់សាំងជូនប្រជាជនក្នុងរយៈពេលឆាប់បំផុត។ មកទល់សព្វថ្ងៃ មានវ៉ាក់សាំងជាង ១០០.០០០ ដូស បាននាំមកដល់វៀតណាមដើម្បីឆាប់បានចាក់វ៉ាក់សាំងបង្ការជូនប្រជាជន។ ក្នុងរយៈពេលខាងមុខ វ៉ាក់សាំងនឹងត្រូវបាននាំមកកាន់វៀតណាមដោយបរិមាណច្រើនជាង ចាក់បង្ការជូនប្រជាជនឱ្យបានទាន់ពេល។
គូសបញ្ជាក់ភារកិច្ចបន្តអនុវត្តទិសដៅពីរទន្ទឹមគ្នា បង្ការប្រឆាំងជំងឺឆ្លងប្រកបដោយប្រសិទ្ធភាពបណ្ដើរ អភិវឌ្ឍសេដ្ឋកិច្ចបណ្ដើរ នាយករដ្ឋមន្រ្តី សំណូមពរដល់គណៈចង្អុលការជាតិ គ្រប់ថ្នាក់ គ្រប់ផ្នែក ផ្ដុំកម្លាំងចង្អុលការដើម្បីមានវ៉ាក់សាំងជាមួយនឹងស្មារតីត្រូវ “ប្រញឹកជាងទៀត” ជាមួយនឹងវិធានការរឹងមាំទាន់ពេល ម៉ឺងម៉ាត់ត្រូវចំមុខសញ្ញា។ “យុទ្ធសាស្រ្តរបស់យើងខ្ញុំគឺប្រជាជន ១០០ លាននាក់បានចាក់វ៉ាក់សាំង” នាយករដ្ឋមន្រ្តី បានមានប្រសាសន៍ច្បាស់ ហើយអំណះអំណាងថា មិនអាចណាក្នុងពេលតែមួយ នឹងមានគ្រប់ចំនួនឱ្យប្រជាជនទាំងរយលាននាក់នោះទេ គឺត្រូវយោងតាមលំដាប់លំដោយ អាទិភាព៖ បុគ្គលិកពេទ្យនៅតាមមូលដ្ឋានព្យាបាលជំងឺ មូលដ្ឋានធ្វើតេស្ត បុគ្គលិកយកសំណាកធ្វើតេស្ដ; កងកម្លាំងការពារព្រំដែន កងទ័ព នគរបាលនៅមណ្ឌលចត្តាឡីស័ក; កងកម្លាំងបង្រ្កាប់ជំងឺនៅតំបន់មានជំងឺឆ្លង កងកម្លាំងបង្ការ ប្រឆាំងជំងឺឆ្លង ស្ម័គ្រចិត្តនិងអ្នកដទៃទៀត តាមសេចក្ដីសម្រេចចិត្តរបស់រដ្ឋាភិបាល។ “លក្ខខណ្ឌមួយដ៏សំខាន់ គឺអ្នកដែលមានហានិភ័យខ្ពស់ជាមុន តំបន់មានហានិភ័យទាបជាខាងក្រោយ តំបន់មានជំងឺឆ្លងចាក់បង្ការមុន តំបន់គ្មានជំងឺឆ្លងចាក់បង្ការក្រោយ” នាយករដ្ឋមន្រ្តីមានប្រសាសន៍ឱ្យដឹង ចាប់ពីថ្ងៃនេះ ការិយាល័យរដ្ឋាភិបាល លើកជូននាយករដ្ឋមន្រ្តីចុះហត្ថលេខាសេចក្ដីសម្រេចចិត្តអំពីបញ្ហានេះ៕
យោង៖ កាសែតកឹងធើ-ប្រែសម្រួល៖ ថាច់ធី