សមាគមកសិករឃុំតឹងហ៊ីប ស្រុកថ្កូវ ខេត្តត្រាវិញ មានសមាជិក ១.២៨៩ នាក់ ក្នុងនោះ កសិករខ្មែរស្រូបអត្រា ៧៥%។ សមាគមតែងបង្កលក្ខណៈដល់សមាជិកលើកកម្ពស់ប្រសិទ្ធភាពផលិតកសិកម្ម។
កសិករនៅឃុំតឹងហ៊ីប បង្វែរពីផ្ទៃដីធ្វើស្រែមិនសូវមានប្រសិទ្ធភាពមកដាំម្ទេសខ្មាំងនាំមកនូវប្រសិទ្ធភាពសេដ្ឋកិច្ចខ្ពស់។
ឆ្នាំ ២០២០ សមាគមបានសហការជាមួយនឹងផ្នែកកសិកម្ម និងស្ថានីយការពាររុក្ខជាតិស្រុក ចាត់តាំងបើកវគ្គហ្វឹកហ្វឺនផ្ទេរជូនវិទ្យាសាស្រ្តបច្ចេកទេសក្នុងការផលិតកសិកម្ម ជូនសមាជិកនិងប្រជាជនបាន ៣០ វគ្គ។ ក្នុងនោះ មានវគ្គហ្វឹកហ្វឺនជំនាញពីបច្ចេកទេសចិញ្ចឹមគោ វិធានការបង្ការប្រឆាំងជំងឺរាលដាលលើពូជដំណាំ សត្វចិញ្ចឹម។ ទន្ទឹមនឹងនោះ សមាគមបានចលនាសមាជិកផ្លាស់ថ្មី លើកកម្ពស់គុណភាពនិងប្រសិទ្ធភាពការចលនា “កសិករប្រឡងប្រណាំងផលិតកម្ម ធ្វើអាជីវកម្មពូកែ សាមគ្គីជួយគ្នាធ្វើមាន និងកាត់បន្ថយភាពក្រីក្រដោយចីរភាព”។
លោកថាច់សម័យ ប្រធានសមាគមកសិករឃុំតឹងហ៊ីប ឱ្យដឹង៖ “សមាគមកសិករឃុំ តែងស្វែងយល់ពីស្ថានភាពពង្រីកសេដ្ឋកិច្ចរបស់សមាជិក។ សមាគមក៏បានបំផុសចលនាចុះឈ្មោះប្រឡងប្រណាំង រួចបានសមាជិក និងកសិករសកម្មចូលរួម។ ផ្តើមពីនោះ មានសមាជិកកសិករចំនួន ៨៦៤ រូប បានចុះឈ្មោះចូលរួមទម្រង់សេដ្ឋកិច្ចសហការពិពិធកម្មសម្រេចបាន ៦០% បើប្រៀបនឹងចំនួនគ្រួសារកសិករនៅលើភូមិសាស្រ្តឃុំ។ ទន្ទឹមនឹងនោះ សមាគមចលនាសមាជិកកសិករជាង ១០០ គ្រួសារ ចុះឈ្មោះអនុវត្តទម្រង់ដាំដំណាំរួមផ្សំបាន ៦ ទម្រង់ នៅតាមភូមិដែលមានឧត្តមភាពខាងដាំដំណាំ កសាងទម្រង់ចិញ្ចឹមត្រីទឹកសាបបាន ៤ ទម្រង់ និងរក្សាទម្រង់ចិញ្ចឹមគោមេបន្តពូជបាន ២ ទម្រង់ ដោយមានសមាជិកកសិករចូលរួមជាង ២០ គ្រួសារ ជាមួយនឹងចំនួនគោជាង ៥០ ក្បាល។ គិតដោយឡែកតែទម្រង់ចិញ្ចឹមគោមេបន្តពូជ សមាជិកកសិករម្នាក់ៗ រកបានប្រាក់ចំណូលមធ្យមភាគជាង ៥០ លានដុង/ឆ្នាំ។
លោកសើុងជា សមាជិកកសិករនៅភូមិបាត្រាច ឱ្យដឹង៖ “ចូលសមាគមខ្ញុំកាន់តែមានការយល់ដឹងបន្ថែមខាងការផលិត។ ឆ្លងតាមរយៈចំណេះដឹងដែលបានហ្វឹកហ្វឺន ខ្ញុំដឹងពីរបៀបជ្រើសរើសរដូវកាលដាំដំណាំសមស្រប និងលក់បានតម្លៃខ្ពស់នៅលើទីផ្សារ”៕
សើុងម៉ាល័យ-វិមាន