អាណត្តិកាល ២០១៦-២០២០ ទូទាំងប្រទេសបានអនុវត្តសម្រេច ៨ ភាគកម្រិតក្នុងការអនុវត្តកម្មវិធី ១៣៥ ក្នុងនោះ មាន ៥ ភាគកម្រិតលើសទិសដៅដាក់ចេញ។
ឃុំលំបាកខ្លាំងនៅតំបន់ជនជាតិភាគតិចជិត ៨២% មានដំណាក់សុខាភិបាលគ្រប់លក្ខណៈពិនិត្យព្យាបាលជំងឺ ដោយប្រើបណ្ណធានារ៉ាប់រងសុខាភិបាល។
តាមរយៈនោះ ភាគកម្រិតដែលលើសនោះ រួមមាន៖ អត្រាភូមិលំបាកខ្លាំង សម្រេចទិសដៅរបស់កម្មវិធីគឺ ៣២,៤១% (១.២៩៨/៤.០០៥ ភូមិ) ទិសដៅដាក់ចេញគឺ ២០-៣០%។ អត្រាឃុំលំបាកខ្លាំង មានផ្លូវរថយន្តបើកបរដល់មជ្ឈមណ្ឌលឃុំ ត្រូវបានចាក់កៅស៊ូឬបេតុង ត្រូវតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនគឺ ៩១,២៦% ទិសដៅដាក់ចេញគឺ ៨០-៩០%។ អត្រាឃុំលំបាកខ្លាំង សម្រេចបទដ្ឋានជាតិអំពីសុខាភិបាលគឺ ៨១,៨៨% ទិសដៅដាក់ចេញគឺ ៦០-៧០%។ អត្រាឃុំលំបាកខ្លាំង មានដំណាក់សុខាភិបាលគ្រប់លក្ខណៈ ពិនិត្យព្យាបាលជំងឺ ប្រើប្រាស់បណ្ណធានារ៉ាប់រងសុខាភិបាលគឺ ៩៥,៨៩% ទិសដៅដាក់ចេញ គឺពី ៨០%-៩០% ។ អត្រាគ្រួសារស្ថិតនៅឃុំលំបាកខ្លាំង បានប្រើប្រាស់ទឹកស្អាតស្របអនាម័យសម្រេច ៨៧,៧០% ទិសដៅដាក់ចេញគឺ ៧៥%។ ភាគកម្រិតដែលសម្រេចនោះរួមមាន៖ អត្រាគ្រួសារក្រីក្រក្នុងឃុំ ភូមិលំបាកខ្លាំង ថយចុះមធ្យមភាគគឺ ៣,៤២%/ឆ្នាំ ទិសដៅដាក់ចេញគឺ ៣%-៤%/ឆ្នាំ។ អត្រាភូមិលំបាកខ្លាំង មានផ្លូវគមនាគមន៍រឹងមាំតាមបទដ្ឋានបច្ចេកទេសរបស់ក្រសួងគមនាគមន៍និងដឹកជញ្ជូនគឺ ៧២,៦៧% ទិសដៅដាក់ចេញគឺ ៧០%-៨០%។ អត្រាផ្ទៃដីបង្កបង្កើនផលដែលស្រោចស្រពដោយគម្រោងប្រព័ន្ធធារាសាស្ត្រលើភូមិសាស្ត្រឃុំ ភូមិលំបាកខ្លាំងគឺ ៧៨,២៤% ទិសដៅដាក់ចេញគឺ ៧៥% -៨០%។
យោងតាមគណៈកម្មាធិការជនជាតិ លទ្ធផលខាងលើបានរួមចំណែកយ៉ាងសំខាន់ក្នុងការអនុវត្តកម្មវិធី ១៣៥ ជាជំហានលើកកម្ពស់ជីវភាពសម្ភារៈនិងស្មារតីរបស់ជនរួមជាតិតំបន់ជនជាតិភាគតិច។ មកទល់នឹងបច្ចុប្បន្ន ក្នុងជនរួមជាតិភាគតិចមិនមានគ្រួសារស្ថិតក្នុងស្ថានភាពអត់ឃ្លាន។ ចំនួនគ្រួសារនិងអត្រាគ្រួសារក្រីក្រក្នុងជនរួមជាតិថយចុះគួរឱ្យកត់សម្គាល់ ដំណាក់កាល ២០១៥-២០២០ មធ្យមភាគក្នុងមួយឆ្នាំគ្រួសារក្រីក្រក្នុងជនជាតិភាគតិចថយចុះជាង ១១៤.០០០ គ្រួសារ ស្រូបអត្រា ប្រមាណ ៣,៧៩%/ឆ្នាំ៕
ថាញ់ឡុង-លេងមី