បណ្តាមូលដ្ឋាន គ្រួសារផលិត កែច្នៃ ធ្វើអាជីវកម្មត្រីងៀតទាំងឡាយនៅភូមិកាង ទីប្រជុំជនត្រឹងដេ ស្រុកត្រឹងដេ ខេត្តសុកត្រាំង កំពុងជំរុញដំណើរការផលិត ដើម្បីមានផលិតផលសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំតេត ២០២១។
អតិថិជនជាច្រើនមកទិញត្រីងៀត ដើម្បីត្រៀមបម្រុងទទួលអំណរបុណ្យចូលឆ្នាំតេត។
នៅភូមិរបរត្រីងៀតតំបន់សមុទ្រត្រឹងដេ គឺជំនាញផ្គត់ផ្គង់ផលិតផលត្រីងៀតគ្រប់ប្រភេទ មានដូច៖ ងៀតត្រីបបែលខ្មៅ ងៀតត្រីដំឡូង ងៀតត្រីអណ្ដាតឆ្កែ បង្គាក្រៀម។ល។ ក្រៅពីនោះ ថែមទាំងមានប្រភេទត្រីងៀតសាប ប្រឡាក់គ្រឿងហាលមួយក្ដៅ មានដូច៖ ត្រីបបែល ត្រីពោមឹក។ល។ ដើម្បីផលិតផលមានរសជាតិឆ្ងាញ់ ឆ្លើយតបតាមស្ដង់ដាអនាម័យម្ហូបអាហារ អ្នកធ្វើងៀតត្រូវអនុវត្តជាច្រើនដំណាក់ការ តាំងពីជ្រើសវត្ថុធាតុដើមរហូតដល់ការកែច្នៃ ប្រឡាក់គ្រឿងជាដើម គឺសុទ្ធតែធ្វើដោយដៃនិងហាលដោយកម្ដៅព្រះអាទិត្យ។ បងស្រីឡេធីប៊ិច ម្ចាស់មូលដ្ឋានត្រីងៀតផុងប៊ិច នៅភូមិកាង ឱ្យដឹង៖ “សព្វថ្ងៃមូលដ្ឋានធ្វើការកែច្នៃ ផលិតត្រីងៀតជាង ១០ ប្រភេទ។ ជាពិសេស រយៈពេលជិតដល់ចូលឆ្នាំតេត មូលដ្ឋាននៅទាំងច្នៃផលិតបន្ថែមងៀតត្រីដំឡូងពន្លះ ដ្បិតអីប្រភេទងៀតនេះ បានអតិថិជនជាច្រើនពេញនិយម”។ លោកឡេវ៉ាន់យ៉ុង ម្ចាស់មូលដ្ឋានត្រីងៀត យ៉ុង-ភឿង ឱ្យដឹង៖ “ដើម្បីធានាមានត្រីងៀតគ្រប់ប្រភេទសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំតេត គ្រួសារខ្ញុំបានត្រៀមបម្រុងតាំងពីជាង ១ ខែមុន។ សព្វថ្ងៃ មូលដ្ឋានយើងខ្ញុំមានត្រីងៀតគ្រប់ប្រភេទសម្រាប់លក់ បំផុតគឺផលិតផលត្រីងៀតពិសេស តម្រូវការតែងតែកើនខ្ពស់”។
លោកយឿងថាញង៉ឹង អនុប្រធានគណៈកម្មាធិការប្រជាជនទីប្រជុំជនត្រឹងដេ ឱ្យដឹង៖ “តាមការវាយតម្លៃរួមអំពីសំណាក់អតិថិជន ត្រីងៀតនៅភូមិកាង គឺជ្រះស្អាតរសជាតិល្មម ពិសាការផលិតកែច្នៃដោយដៃ មិនប្រើប្រាស់សារធាតុជ្រលក់ សារធាតុគីមីក្នុងការកែច្នៃ ម្ល៉ោះហើយសុខភាពតែងបានធានា។ អាស្រ័យហេតុនោះ ត្រីងៀតនៅភូមិកាង មានការរីកចម្រើននិងពង្រីកទីផ្សារពីមួយថ្ងៃទៅមួយថ្ងៃ។ ឆ្នាំ ២០១៩ ភូមិកាងមានត្រឹម ១៥ គ្រួសារ ជំនាញធ្វើត្រីងៀត ឥឡូវនេះកើនឡើង ២១ គ្រួសារ។ សព្វថ្ងៃ គ្រប់មូលដ្ឋានផលិត អាជីវកម្មត្រីងៀតនៅភូមិភាគកំពុងសកម្មត្រៀមបម្រុង ទំនិញផ្គត់ផ្គង់ទីផ្សារក្នុងឱកាសបុណ្យចូលឆ្នាំតេត ២០២១”៕
យ្វីអាញ់ - ថាច់ធី