រយៈពេលកន្លង ខេត្តសុកត្រាំង តែងយកចិត្តទុកដាក់វិនិយោគប្រភពធនធានមនុស្ស និងមូលដ្ឋានសម្ភារៈដល់ផ្នែកសុខាភិបាល ម្ល៉ោះហើយបានឆ្លើយតបនូវតម្រូវការពិនិត្យនិងព្យាបាលជំងឺជូនប្រជាជនកាន់តែបានល្អប្រសើរពីមួយថ្ងៃទៅមួយថ្ងៃ ។
មន្ទីរពេទ្យពហុព្យាបាលសុកត្រាំង បានបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើប ៗ ដើម្បីបម្រើការពិនិត្យព្យាបាលជំងឺ។
តាមប្រសាសន៍ វេជ្ជបណ្ឌិតត្រឹងវ៉ាន់ខាយ នាយករងមន្ទីរសុខាភិបាលខេត្តសុកត្រាំង បច្ចុប្បន្ន ផ្នែកសុខាភិបាលខេត្ត បានបង្កើតមជ្ឈមណ្ឌលត្រួតពិនិត្យជំងឺ មន្ទីរពេទ្យឯកទេសផ្នែកសម្ភព និងកុមារខេត្តសុកត្រាំង ទើបដាក់ឱ្យប្រើប្រាស់ទីស្នាក់ការថ្មី ។ មន្ទីរពេទ្យពហុព្យាបាលខេត្តបានបង្កើនកម្រិត ជាមន្ទីរពេទ្យពហុព្យាបាលកម្រិត I បានបំពាក់សម្ភារៈបរិក្ខារពេទ្យទំនើបៗ។ ទន្ទឹមនឹងនោះ កងជួរកម្មាភិបាលពេទ្យតែងខ្នះខ្នែង យកចិត្តទុកដាក់និងសាមគ្គីក្នុងការថែទាំសុខភាពប្រជាជន។ មន្ទីរពេទ្យពហុព្យាបាលថ្នាក់ស្រុក និងមជ្ឈមណ្ឌលសុខាភិបាលនៅតាមស្រុក បានរួមបញ្ចូលតាមទម្រង់នៃមជ្ឈមណ្ឌលសុខាភិបាល ដោយមានមុខងារចំនួន ២ គឺពិនិត្យព្យាបាលនិងបង្ការជំងឺ ។ បច្ចុប្បន្ន នៅតាមឃុំ សង្កាត់ទាំងអស់ សុទ្ធតែមានដំណាក់សុខាភិបាល និងពិនិត្យព្យាបាលជំងឺដោយប្រើប័ណ្ណធានារ៉ាប់រងសុខាភិបាល មានដំណាក់សុខាភិបាល ៩៧/១០៩ មានវេជ្ជបណ្ឌិត។
រយៈពេល ៥ ឆ្នាំកន្លង ផ្នែកសុខាភិបាលខេត្តសុកត្រាំង មានភាពជឿនលឿនច្រើនក្នុងការថែទាំសុខភាពប្រជាជន។ នៅតាមមូលដ្ឋាន ពិនិត្យព្យាបាលជំងឺ ស្មារតីទទួលខុសត្រូវ និងអាកប្បកិរិយាបម្រើការងាររបស់កម្មាភិបាលពេទ្យមានការផ្លាស់ប្តូរយ៉ាងប្រចក្ស ។ អត្រាប្រជាជនពេញចិត្តនឹងសេវាសុខាភិបាលកាន់តែខ្ពស់ពីមួយថ្ងៃទៅមួយថ្ងៃ ។ តួយ៉ាងដូច មន្ទីរពេទ្យពហុព្យាបាលសុកត្រាំង មានកងជួរវេជ្ជបណ្ឌិតមានឯកទេសខ្ពស់ និងបានបំពាក់សម្ភារៈ បរិក្ខារពេទ្យទំនើបៗ បង្កបាននូវទំនុកចិត្តសម្រាប់អ្នកជំងឺ ។ លោកថាច់ម៉ូន មកពិនិត្យជំងឺនៅមន្ទីរពេទ្យពហុព្យាបាលសុកត្រាំង ឱ្យដឹង ៖ “ខ្ញុំមានជំងឺពកក គ្រូពេទ្យបានពិនិត្យពិគ្រោះជំងឺយ៉ាងហ្មត់ចត់ ម្ល៉ោះហើយខ្ញុំសម្រេចចិត្តវះកាត់នៅមន្ទីរពេទ្យនេះ ។ ពេលចុះពីមន្ទីរពេទ្យទៅផ្ទះ ខ្ញុំធ្វើតាមការណែនាំរបស់គ្រូពេទ្យ ហេតុនោះសុខភាពបានធម្មតា ។ ថ្ងៃនេះ ខ្ញុំមកពិនិត្យឡើងវិញ គ្រូពេទ្យនិយាយថា មុខរបួសជាសះស្បើយ ខ្ញុំមានសេចក្តីត្រេកអរយ៉ាងខ្លាំង” ។
វេជ្ជបណ្ឌិតត្រឹងវ៉ាន់ខាយ ឱ្យដឹង៖ “ទន្ទឹមនឹងវិនិយោគមូលដ្ឋានសម្ភារៈ និងបំពាក់បរិក្ខារពេទ្យ រយៈពេល ៥ ឆ្នាំកន្លង ខេត្តសុកត្រាំង បានបញ្ជូនកម្មាភិបាល បុគ្គលិក អ្នករដ្ឋការចំនួន ៣១៦ នាក់ ទៅបណ្ដុះបណ្តាលកម្រិតអនុបណ្ឌិត បណ្ឌិតផ្នែកឯកទេស I និងផ្នែកឯកទេស II នៅក្នុងនិងក្រៅប្រទេស។ ហេតុនោះ ផ្នែកសុខាភិបាលខេត្តមានកងជួរវេជ្ជបណ្ឌិតគ្រប់គ្រាន់ ធានាការពិនិត្យព្យាបាលជំងឺ រួមចំណែលើកកម្ពស់គុណភាពការងារថែទាំសុខភាពជូនប្រជាជន និងបង្កបានទំនុកចិត្តពីសំណាក់អ្នកជំងឺពេលមកព្យាបាលជំងឺនៅមន្ទីរពេទ្យ” ៕
យ្វីអាញ់-វិមាន