05/01/2021 - 08:26

ប្រ​សិទ្ធ​ភាព​ពី​ទម្រង់​កាមេរ៉ា​សន្តិ​សុខ​នៅ​ភូមី

ឃុំ​ភូមី ស្រុក​មីទូ ខេត្ត​សុក​ត្រាំង​ បាន​ផ្សព្វ​ផ្សាយ​អនុវត្ត​ទម្រង់​ “កាមេរ៉ា​ត្រួត​ពិនិត្យ​សន្តិ​សុខ​”។​ ទម្រង់​នេះ​ បាន​ពង្រីក​ប្រ​សិទ្ធ​ភាព​ និង​បាន​ប្រ​ជា​ជន​គាំ​ទ្រ​ដោយ​អស់​ពី​ចិត្ត​។​

 ​ នគរ​បាល​ឃុំ​ភូមី គ្រប់​គ្រង​ប្រ​ព័ន្ធ​កាមេរ៉ា​ត្រួត​ពិនិត្យ​លើ​ភូមិ​សាស្រ្ត​។​

ភូមី​ជា​ឃុំ​ស្ថិត​នៅ​តំ​បន់​ឆ្ងាយ​ដាច់​ស្រ​យាល​ មាន​ជន​រួម​ជាតិ​ខ្មែរ​រស់​នៅ​ជាង​ ៩២% ហើយ​ជា​ឃុំ​ជាប់​ព្រំ​ប្រ​ទល់​នឹង​ឃុំ​ជា​ច្រើន​ទៀត​ ម្ល៉ោះ​ហើយ​ស្ថាន​ភាព​សន្ដិសុខ​សណ្ដាប់​ធ្នាប់​មាន​ភាព​ស្មុគ​ស្មាញ​។​ ចំ​ពោះ​មុខ​ស្ថាន​ភាព​នោះ​ នគរ​បាល​ឃុំ​ភូមី​បាន​ផ្សព្វ​ផ្សាយ​ទម្រង់​ “កា​មេរ៉ា​ត្រួត​ពិនិត្យ​សន្តិ​សុខ​”។​ វរសេនីយ៍​ទោ វឿងមិញ​ខ្វា ប្រ​ធាន​នគរ​បាល​ឃុំ​ភូមី ឱ្យ​ដឹង​៖ “ឃុំ​បាន​ជ្រើស​រើស​ភូមិ​ពពុះ​ទឹក​ធ្វើ​ជាភូមិ​គំ​រូ​ ដើម្បី​ផ្សព្វ​ផ្សាយ​បំ​ពាក់​កាមេរ៉ា​ចំ​នួន ៦ គ្រឿង​ ពី​ព្រោះ​ភូមិ​នេះ​មាន​ភូមិ​សាស្រ្ត​ដ៏​សំ​ខាន់​ជាប់​ព្រំ​ប្រ​ទល់​នឹង​សង្កាត់​នា​នា​របស់​ក្រុង​សុក​ត្រាំង​។​ អា​ស្រ័យ​មាន​កា​មេរ៉ា​ ទើប​កម្លាំង​នគរ​បាល​អាច​តាម​ដាន​ ត្រួត​ពិនិត្យ​ភូមិ​សាស្រ្ត​បាន​ទាំង​យប់​ទាំង​ថ្ងៃ​ ម្ល៉ោះ​ហើយ​ករណី​បំ​ពាន​ច្បាប់​ថយ​ចុះ​ជាង​ ៥០%។​ មក​ទល់​ពេល​នេះ​ នៅ​តាម​ច្រក​ចូល​កាន់​ភូមិ​ តែង​បាន​បំ​ពាក់​កាមេរ៉ា​សន្តិ​សុខ​ត្រួត​ពិនិត្យ​ទាំង​អស់​”។​

ប្រ​ព័ន្ធ​កាមេរ៉ា​ត្រួត​ពិនិត្យ​ ត្រូវ​បាន​ភ្ជាប់​ដែល​ប្រ​ព័ន្ធ​ Wifi គ្រប់​គ្រង​ដោយ​ម៉ាស៊ីន​មេ ដាក់​នៅ​ទីស្នាក់​ការ​នគរ​បាល​ឃុំ​ ហើយ​ពិនិត្យ​មើល​ដោយ​ទូរ​ស័ព្ទ​ឆ្លាត​វៃ។​ តាម​រយៈ​រូប​ភាព​ពី​កាមេរ៉ា​ កម្លាំង​សមត្ថ​កិច្ច​កត់​សម្គាល់​មុខ​សញ្ញា​បម្រើ​ការ​បាន​ល្អ​ក្នុង​ការ​សើុប​អង្កេត​ វិនិច្ឆ័យ​ច្បាស់​លាស់​នូវ​ហេតុ​ការណ៍​ទាក់​ទង​នឹង​សន្តិ​សុខ​សណ្ដាប់​ធ្នាប់​ សុវត្ថិ​ភាព​ចរាចរណ៍។​ កាមេរ៉ា​សន្តិ​សុខ​នៅ​ទាំង​ជួយ​ឱ្យ​កម្លាំង​នគរ​បាល​ឃុំ​ ទប់​ស្កាត់​ករណី​បំ​ពាន​ច្បាប់​បាន​ទាន់​ពេល​ទៀត​ផង​។​ លោក​ហ្វិញ​ស្វឹង​ហ្វាង​ លេខា​សាខា​បក្ស​ភូមិ​ព្រែក​ពិន្ទង ឱ្យ​ដឹង​៖ “អា​ស្រ័យ​បាន​បំ​ពាក់​កាមេរ៉ា ហេតុ​នោះ​ស្ថាន​ភាព​ចោរ​លួច​របស់​របរ​ យុវ​ជន​ផ្តុំ​គ្នា​ពេល​យប់​ផឹកស៊ី​ថយ​ចុះ​។​ ឥឡូ​វ ប្រ​ជា​ជន​ក្នុង​ភូមិ​នៅ​ទាំង​ម្ចាស់​ការ​បំ​ពាក់​កាមេរ៉ា​នៅ​តាម​ផ្ទះ​ទៀត​ផង​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ត្រួត​ពិនិត្យ​។​ ប្រ​ការ​នេះ​បង្ហាញ​ឱ្យ​ឃើញ​ថា​ ស្មារតី​យល់​ដឹង​ក្នុង​ការ​បង្ការ​ប្រ​ឆាំង​បទ​ល្មើស​របស់​មាមីង​ខ្មែរ​បាន​លើក​កម្ពស់​”។​

មក​ទល់​ពេល​នេះ​ ឃុំ​ភូមី​ចលនា​បំ​ពាក់​កាមេរ៉ា​បាន ៣៨ គ្រឿង​នៅ​តាម​ច្រក​ចូល​កាន់​ភូមិ​ សរុប​ថវិកា​ជាង ២៥០ លាន​ដុង​។​ ក្នុង​នោះ​ ថវិកា​រដ្ឋ​ឧបត្ថម្ភ ៩០ លាន​ដុង​ ក្រៅ​ពី​នោះ​ប្រ​ជា​ជន​និង​សប្បុរស​ជន​រួម​វិភាគ​ទាន​។​ អា​ស្រ័យ​ហេតុ​នោះ​ ជួយ​ឱ្យ​កម្លាំង​នគរ​បាល​ប្រ​ទះ​ឃើញ​វិនិច្ឆ័យ​ករណី​បំ​ពាន​ច្បាប់​សុវត្ថិ​ភាព​ចរាចរណ៍ និង​រំសាយ​ក្រុម​យុវ​ជន​ដែល​ផ្តុំ​គ្នា​ពេល​យប់​ជ្រៅ​ វាយ​ប្រ​តប​គ្នា​និង​ជួប​ជុំ​គ្នា​ជន់​មាន់​៕​

យ្វី​អាញ់-វិមាន​

ចែករំលែកអត្ថបទ