មហាសាមគ្គីជនជាតិ គំរូក្នុងសហគមន៍

05/01/2021 - 08:26

ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ផ្តើម​ពី​ផ្លាស់​ប្ដូរ​អា​ជីព​

ដោយ​សារ​មាន​គោល​នយោ​បាយ​ឧបត្ថម្ភ​ផ្លាស់​ប្តូរ​អា​ជីព​របស់​រដ្ឋ​សម្រាប់​ជន​ជាតិ​ភាគ​តិច​ ទើប​បង​យ័ញ​ឡាម និង​កូន​ប្រុស​យ័ញ​ផល​ នៅ​សង្កាត់​ត្រឿង​ឡាក ខណ្ឌ​អូរម៉ូង​ ក្រុង​កឹង​ធើ បាន​រៀន​មុខ​របរ​ជាង​កំ​បោរ​ និង​មាន​ការ​ងារ​ធ្វើ​លំ​នឹង​។​

យ័ញ​ផល​ កំ​ពុង​បិទ​ឥដ្ឋ។

បច្ចុប្បន្ន​ បង​យ័ញ​ឡាម និង​កូន​គាត់​គឺ​ជា​មេ​ជាង​ ម្ល៉ោះ​ហើយ​រក​បាន​ប្រាក់​ចំ​ណូល​លំ​នឹង​ ។​ បង​ឡាម​រៀប​រាប់​៖ “គ្រួ​សារ​ខ្ញុំ​មាន​ផ្ទៃ​ដី​តែ​ជាង​ ១ កុង​រួម​ទាំង​ដី​ធារ​ផ្ទះ​ ហេតុ​នោះ​ពី​រនាក់​ប្តី​ប្រ​ពន្ធ​តែង​ដើរ​ស៊ី​ឈ្នួល​ ដើម្បី​រក​ប្រាក់​ចិញ្ចឹម​កូន​ ២ នាក់។​ យើង​ដើរ​ស៊ី​ឈ្នួល​គេ វានឿយ​ហត់​ណាស់​ ថែម​ទាំង​មិន​សូវ​មាន​ការ​ងារ​ធ្វើ​ជា​ប្រ​ចាំ​ទៀត​ផង​ ម្ល៉ោះ​ហើយ​ប្រាក់​ចំ​ណូល​ក៏​មិន​លំ​នឹង​ដែរ​។​ ហេតុ​នោះ​ ពេល​បាន​បង​ដាវ​កៀង​ អនុប្រ​ធាន​មណ្ឌល​ប៊ិញ​ឡើយ​ ឧទ្ទេស​នាម​ថ្នាក់​រៀន​របរ​ជាង​កំ​បោរ​ ដែល​សង្កាត់​ចាត់​តាំង​ឡើង ​ខ្ញុំ​ក៏​ចូល​រួម​តែ​ម្ដង​”។​ ក្រោយ​ពី​បញ្ចប់​វគ្គ​រៀន​របរ​ បង​ឡាមបាន​ឧទ្ទេស​នាម​ចូល​ធ្វើ​ការ​នៅ​ការដ្ឋាន​សំ​ណង់​ សាលា​បឋម​សិក្សា​របស់​សង្កាត់​។​ ដំ​ណាក់​កាល​នោះ​ បង​ឡាម​គ្រាន់​តែ​បាន​ទទួល​ធ្វើ​ជាជាង​កំ​បោរ​ធម្ម​តា​ ដើម្បី​រៀន​សូត្រ​បទ​ពិសោធន៍។​ ក្រោយ​ពី​សំ​ណង់​នេះ​ បង​ឡាម​កាន់​តែមាន​ការ​ជឿ​ជាក់​លើ​ខ្លួន​ឯង​ ពេល​បាន​ជួល​ធ្វើ​ជា​មេ​ជាង​។​ ចាប់​ពី​បាន​ឡើង​ជា​មេ​ជាង​ ប្រាក់​ចំ​ណូល​គ្រួ​សារ​បង​កាន់​តែ​បាន​លំ​នឹង​។​

ក្រោយ​ពី​កូន​ប្រុស​យ័ញ​ផល​ បញ្ចប់​កាតព្វ​កិច្ច​យោ​ធា បង​ឡាម​ណែ​នាំ​កូន​ប្រុស​ឱ្យ​ស្នង​អា​ជីព​តាម​គាត់​។​ ក្រោយ​ពី​តាម​ឪ​ពុក​រៀន​អា​ជីព​បាន​មួយ​រយៈ​ យ័ញ​ផល​ ក៏​បាន​ឡើង​ធ្វើ​ជា​មេ​ជាង​កំ​បោរ​ដូច​ឪ​ពុក​។​ បង​ឡាម ឱ្យ​ដឹង​៖ “ប្រាក់​ចំ​ណូល​ទាំង​ពីរ​នាក់​ឪ​ពុក​និង​កូន​បាន​លំ​នឹង​ ម្ល៉ោះ​ហើយ​ប្រ​ពន្ធ​ខ្ញុំ​ឈប់​ដើរ​ស៊ី​ឈ្នួល​ដូច​មុន​ទៀត​ នៅ​ផ្ទះ​ចិញ្ចឹម​សត្វ​ធាតុ​រក​ប្រាក់​ចំ​ណូល​បន្ថែម​។​ ខ្ញុំ​ទើប​ទិញ​កូន​គោ​បាន​មួយ​ក្បាល​សម្រាប់​ចិញ្ចឹម​ធ្វើ​ទុន​។​ ឥឡូ​វគ្រួ​សារ​ខ្ញុំ​បាន​ចាក​ផុត​ពី​ភាព​ក្រី​ក្រ​ហើយ​”។​

អា​ស្រ័យ​ខ្នះ​ខ្នែង​ធ្វើ​ការ​រក​ស៊ី​ ធ្វើ​ការ​មាន​ទំ​នួល​ខុស​ត្រូវ​ ម្ល៉ោះ​ហើយ​បង​យ័ញ​ឡាម​និង​កូន​ប្រុស​ ធ្វើ​ការ​គ្មាន​ថ្ងៃ​ឈប់​សម្រាក​ឡើយ​។​ អ្នក​មីង​យឿង​ធី​សាផា នៅ​មណ្ឌល​ប៊ិញ​ឡើយ​ ឱ្យ​ដឹង​៖ “ក្មួយ​ឡាម​និង​កូន​ប្រុស​ធ្វើ​ការ​ហ្មត់​ចត់​ណាស់​ ម្ល៉ោះ​ហើយ​ខ្ញុំ​ពេញ​ចិត្ត​ជួល​សាង​សង់​និង​ជួស​ជុល​ផ្ទះ​សម្បែង​។​ ទោះ​បី​គាត់​ទទួល​ម៉ៅ​ការ​សង់​ផ្ទះ​ ប៉ុន្តែ​ពេល​ខ្ញុំ​ត្រូវ​ការ​ជួស​ជុល​តិច​តួច គាត់​តែង​ទទួល​ដោយ​មិន​ថា​ការ​ងារ​តិច​ឬ​ច្រើន​ឡើយ​ ម្ល៉ោះ​ហើយ​មាមីង​ក្នុង​មណ្ឌល​អ្នក​ណា​ក៏​ចង់​ជួល​គាត់​សង់​ផ្ទះ​ឱ្យ​ដែរ​”។​ ពូដាវ​កឿង​ ក៏​ស្រប​ជាមួយ​នឹង​មតិ​ខាង​លើ​ ឱ្យ​ដឹង​៖ “ឪ​ពុក​និង​កូន​ទាំង​ពីរ​នាក់ កំ​ពុង​សង់​ផ្ទះ​ឱ្យ​គ្រួ​សារ​ខ្ញុំ​ ខ្ញុំ​ពេញ​ចិត្ត​នឹង​ថ្វី​ដៃ​របស់​គាត់​ណាស់​”៕

ហា​ថាញ់-វិមាន​

ចែករំលែកអត្ថបទ