ព្រឹត្តិការណ៍ - នយោបាយ ព្រឹត្តិការណ៍

05/01/2021 - 08:26

បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​ - សង្គម​និង​កាត់​បន្ថយ​ភាព​ក្រី​ក្រតំ​បន់​ជន​ជាតិ​ភាគ​តិច​

រយៈ​ពេល​ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​ អូស​បន្លាយ​ដល់​ឆ្នាំ​ ២០២៥​

 រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោ​វ៉ាន់​ចៀង​ និង​លោក​ស្រី​ Caitlin Wiesen តំ​ណាង​អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រ​ជា​ជាតិ​ប្រ​ចាំ​នៅ​វៀត​ណាម ចុះ​ហត្ថ​លេខា​លើ​ឯក​សារ​គម្រោង។​

នៅ​ហា​ណូយ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង​ និង​លោក​ស្រី​ Caitlin Wiesen តំ​ណាង​អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍​សហប្រ​ជា​ជាតិ​ប្រ​ចាំ​នៅ​វៀត​ណាម (UNDP) បាន​ចុះ​ហត្ថ​លេខា​ និង​ប្រ​កាស​ជា​សាធា​រណៈ​ គម្រោង​បង្កើន​ល្បឿន​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ និង​កាត់​បន្ថយ​ភាព​ក្រី​ក្រ​លើ​គ្រប់​វិស័យ​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​នៅ​វៀត​ណាម (គម្រោង​)។​

ក្នុង​ពិធី​ចុះ​ហត្ថ​លេខា​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង​ បាន​ឧទ្ទេស​នាម​ពី​ទិដ្ឋ​ភាព​ទូទៅ​នៃ​ដំ​ណាក់​កាល​កសាង​ និង​ខ្លឹម​សារ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ ស្ដី​ពី​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១​-២០៣០ (កម្ម​វិធី​ទិស​ដៅ​ជាតិ​)។​

រដ្ឋ​មន្រ្តី​ បាន​វាយ​តម្លៃ​៖ នេះ​ជា​លើក​ដំ​បូង​ដែល​វៀត​ណាម​មាន​កម្ម​វិធី​ទិស​ដៅ​ជាតិ​មួយ​ដោយ​ឡែក​សម្រាប់​តំ​បន់​ជន​ជាតិ​ភាគ​តិច​ និង​តំ​បន់​ភ្នំ​។​ គិត​ដោយ​ឡែក​ ថវិកា​គ្រោង​ទុក​សម្រាប់​ដំ​ណាក់​កាល​ទី ១ (២០២១​-២០២៥) ត្រូវ​បាន​រដ្ឋ​សភា​ផ្តល់​សច្ចា​ប័ន​គឺមាន​ជាង​ ១៣៧.០០០ ពាន់​លាន​ដុង​។​ នេះ​ជាប្រ​ភព​ថវិកា​ច្រើន​បំ​ផុត​តាំង​ពី​មុន​មក​ ក្នុង​វិស័យ​ការ​ងារ​ជន​ជាតិ​។​ ថ្វី​ត្បិត​ដូច្នោះ​ក្តី​ ការ​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក៏​ជួប​ការ​លំ​បាក​ច្រើន​ផង​ដែរ​ ពិសេស​គឺស្ថិត​ក្នុង​បរិបទ​សេដ្ឋ​កិច្ច​-សង្គម​ កំ​ពុង​រង​ផល​ប៉ះ​ពាល់​ដោយ​សារ​ជំ​ងឺ​ Covid-១៩។​

អា​ស្រ័យ​ហេតុ​នោះ​ រដ្ឋ​មន្រ្តី​ ប្រ​ធាន​គណៈ​កម្មា​ធិការ​ជន​ជាតិ​ ឌោវ៉ាន់​ចៀង​ រំពឹង​ថា​ តាម​រយៈ​គម្រោង​នេះ​ ការ​ងារ​ចលនា​ផ្សព្វ​ផ្សាយ​ រៀប​ចំ​អនុវត្ត​សិក្សា​ស្រាវ​ជ្រាវ​ ពិនិត្យ​វាយ​តម្លៃ​ គោល​នយោ​បាយ​ លទ្ធ​ភាព​អនុវត្ត​កំ​ណត់​ទិស ​និង​អនុវត្ត​គោល​នយោ​បាយ​អភិវឌ្ឍ​ជន​ជាតិ​ភាគ​តិច  ។ល។​ ចាប់​ពី​មជ្ឈិម​ដល់​មូល​ដ្ឋាន​ នឹង​ត្រូវ​បាន​បង្កើន​ជានិច្ច​។​ ឆ្លង​តាម​រយៈ​នោះ​ កង​ជួរ​កម្មា​ភិបាល​អាច​នឹង​កំ​ណត់​បាន​នូវ​គោល​នយោ​បាយ​ ធ្វើ​សេនា​ធិការ​ជូន​ភូមិ​ភាគ​ កសាង​បាន​នូវ​គោល​នយោ​បាយ​សមស្រប​ជាក់​ស្តែង​ និង​សម្រេច​បាន​ប្រ​សិទ្ធ​ភាព​ខ្ពស់​។​

តំ​ណាង​អង្គ​ការ​កម្ម​វិធី​អភិវឌ្ឍន៍សហប្រ​ជា​ជាតិ​ UNDP ប្រ​ចាំ​នៅ​វៀត​ណាម លោក​ស្រី​ Caitlin Wiesen រំពឹង​ថា​ ចំ​ពោះ​ចក្ខុ​វិស័យ​អភិវឌ្ឍ​រួម ​ជន​ជាតិ​ភាគ​តិច​នឹង​មាន​ស្មារតី​ច្នៃ​ប្រ​តិដ្ឋ​នឹង​ធ្វើ​ឱ្យ​កម្ម​វិធី​ទិស​ដៅ​ជាតិ​ក្លាយ​ជា​ឧបករណ៍ដ៏​មាន​ប្រ​សិទ្ធ​ភាព​ ជំ​រុញ​ការ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ក្នុង​តំ​បន់​ជន​ជាតិ​ភាគ​តិច​។​  “យើង​ខ្ញុំ​ ត្រៀម​លក្ខណៈ​ធ្វើ​សហប្រតិ​បត្តិ​ការ​ជា​មួយ​គណៈ​កម្មា​ធិការ​ជន​ជាតិ​ គ្រប់​ក្រសួង​ ផ្នែក​ និងខេត្ត​នា​នា​ ដើម្បី​ឧបត្ថម្ភ​រដ្ឋា​ភិបាល​វៀត​ណាម និង​ជន​ជាតិ​ភាគ​តិច​ ក្នុង​ការ​ខិត​ខំ​ដ៏​មាន​សារៈ​សំ​ខាន់​នេះ​” លោក​ស្រី​ Caitlin Wiesen បាន​អះ​អា​ង​ដូច្នេះ​។​

អា​ស្រ័យ​បាន​ឧបត្ថម្ភ​អំ​ពី​គម្រោង​ មុខ​របរ​ធ្វើ​ស្ករ​ត្នោត​របស់​ជន​រួម​ជាតិ​ខ្មែរ​នៅ​ស្រុក​ទ្រីតូង​ ខេត្ត​អាង​យ៉ាង​ កាន់​តែ​រីក​ចម្រើន​ពី​មួយ​ថ្ងៃ​ទៅ​មួយ​ថ្ងៃ​។​  រូប​ថត​៖ ថាញ់ឡុង​

គម្រោង​សំ​ដៅ​ផ្តល់​ពិគ្រោះ​គោល​នយោ​បាយ​ ជំ​នួយ​បច្ចេក​ទេស​ដល់​គណៈ​កម្មា​ធិការ​ជន​ជាតិ​ និង​ខេត្ត​នា​នា​ដែល​ចូល​រួម​អនុវត្ត​កម្ម​វិធី​ទិស​ដៅ​ជាតិ​ នឹង​កាត់​បន្ថយ​ ៥០% នៃ​ឃុំ​លំ​បាក​ពិ​សេស​នៅ​ឆ្នាំ​ ២០២៥ និង​ឆ្នាំ​ ២០៣០ ជា​សារ​វន្ត​គ្មាន​នៅ​ឃុំ​លំ​បាក​ពិសេស​ទៀត​។​

*នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ បាន​ផ្ដល់​សច្ចា​នុមតិ​លើ​គម្រោង​អូស​បន្លាយ​រយៈ​ពេល​អនុវត្ត​សេច​ក្ដី​សម្រេច​លេខ​ ២២១៤/QĐ-TTg ចុះ​ថ្ងៃ​ ១៤/១១/២០១៣ របស់​នា​យក​រដ្ឋ​មន្រ្តី​នៃ​រដ្ឋា​ភិបាល​ ស្ដី​ពី​ការ​ផ្ដល់​សច្ចា​នុមតិ​លើ​គម្រោង​ “បង្កើន​កិច្ច​សហប្រ​តិបត្តិ​ការ​អន្តរ​ជាតិ​ ឧបត្ថម្ភ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​” រហូត​ដល់​ឆ្នាំ​២០២៥​។​

មុខ​សញ្ញា​ទទួល​ផល​ពី​គម្រោង​ គឺតំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ចំ​ណុះ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០។​ នៅ​រាល់​វិស័យ​អា​ទិភាព​នៃ​គម្រោង​ ដោយ​ផ្សារ​ភ្ជាប់​នឹង​ខ្លឹម​សារ​កម្ម​វិធី​ទិស​ដៅ​ជាតិ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០២១ - ២០៣០។​ ជាក់​ស្ដែង​ ដោះ​ស្រាយ​ស្ថាន​ភាព​ខ្វះ​លំ​នៅ​ឋាន​ ដី​សង់​លំ​នៅ​ឋាន​ ដី​ផលិត​កម្ម​ ទឹក​ស្អាត​ប្រើ​ប្រាស់​របស់​គ្រួ​សារ​ជន​ជាតិ​ភាគ​តិច​ អភិវឌ្ឍ​ផលិត​កសិ-រុក្ខ​កម្ម​ ពង្រីក​សក្ដា​នុពល​និង​ឧត្ដម​ភាព​របស់តំ​បន់​នីមួយ​ៗ​ ដើម្បី​ផលិត​នូវ​ផលិត​ផល​តាម​សង្វាក់តម្លៃ​ ។​ វិនិ​យោគ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ​សំ​ខាន់​ៗ​ បម្រើ​ការ​ផលិត​កម្ម​ ជីវ​ភាព​តំ​បន់​ជន​រួម​ជាតិ​ភាគ​តិច​ និង​អង្គ​ភាព​អា​ជីវ​កម្ម​រដ្ឋ​ខាង​វិស័យ​ជន​ជាតិ​ វិនិ​យោគ​អភិវឌ្ឍ​អប់​រំបណ្ដុះ​បណ្ដាល​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ លើក​កម្ពស់​គុណ​ភាព​ប្រ​ភព​ធន​ធាន​មនុស្ស​ជន​ជាតិ​ភាគ​តិច​ វិនិ​យោគ​ស្រាវ​ជ្រាវ​វិទ្យា​សាស្រ្ត​ និង​ផ្ទេរ​បច្ចេក​វិទ្យា​ក្នុង​ទម្រង់​ចង​សម្ព័ន្ធ​ ផលិត​តាម​សង្វាក់​តម្លៃ​។​

អភិរក្ស​និង​ពង្រីក​តម្លៃ​វប្បធម៌​ប្រ​ពៃណី​ដ៏​ល្អ​របស់​បណ្តា​ជន​ជាតិ​ភាគ​តិច​ ផ្សារ​ភ្ជាប់​នឹង​ការ​អភិវឌ្ឍ​ទេស​ចរណ៍; ថែទាំ​សុខ​ភាព​ប្រ​ជា​ជន​ បង្កើន​មាឌ​កម្ពស់​ជន​ជាតិ​ភាគ​តិច​ បង្ការ​កុមារ​កង្វះ​អា​ហា​រូប​ត្ថម្ភ អនុវត្ត​សម​ភាព​យេនឌ័រ​ និង​ដោះ​ស្រាយ​បញ្ហា​ចាំ​បាច់​ចំ​ពោះ​ស្រ្តីនិង​កុមារ​ ៕​

យោ​ង៖ កាសែត​ជន​ជាតិ​និង​អភិវឌ្ឍន៍    -ប្រែសម្រួល​៖ លីសៀ

យោ​ង៖​ Chinhphu.vn  -ប្រែ​សម្រួល​៖ ថាច់​ធី

 

ចែករំលែកអត្ថបទ