28/12/2020 - 08:58

បើក​វគ្គ​សិក្សា​អក្សរ​សាស្រ្ត​ខ្មែរ​លើក​ទី​ ២​ ជូន​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​

គណៈ​ចាត់​តាំង​នៃ​គណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ទើប​បើក​វគ្គ​បណ្ដុះ​បណ្តាល​អក្សរ​សាស្រ្ត​ខ្មែរ​ជូន​កម្មា​ភិបាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​របស់​ខេត្ត​ចំ​នួន​ ១៨៩ រូ​ប​។ វគ្គ​សិក្សា​នេះ​ រួម​មាន​ចំ​នួន ៤ ថ្នាក់ ក្នុង​នោះ ​កម្រិត​មូល​ដ្ឋាន​​ចំ​នួន ៣ ថ្នាក់ និង​កម្រិត​ខ្ពស់​ចំ​នួន ១ ថ្នាក់​។ ចំ​ពោះ​ថ្នាក់​កម្រិត​មូល​ដ្ឋាន​សិក្ខា​កាម​នឹង​សិក្សា​ក្នុង​អំ​ឡុង​ពេល​ ៤ ខែ ចំ​ណែក​ថ្នាក់​កម្រិត​ខ្ពស់​សិក្សា​ក្នុង​អំ​ឡុង​ពេល ៦ ខែ។ ប្រ​សិន​បើ​ប្រ​ឡង​ជាប់​​សិក្ខា​កាម​នឹង​បាន​ផ្តល់​ជូន​វិញ្ញា​បន​បត្រ​ថ្នាក់​ជាតិ។

ទិដ្ឋ​ភាព​បើក​វគ្គ​សិក្សា​។

ថ្នាក់​រៀន​បាន​ចាត់​តាំង​នៅ​សាលា​មធ្យម​សិក្សា​បំ​ពេញ​វិជ្ជា​បា​លី​ណាម​បូ​សុក​ត្រាំង​។ នេះ​ជា​វគ្គ​ទី​ ២ ក្នុង​គម្រោង​បណ្តុះ​បណ្តាល​អក្សរ​សាស្រ្ត​ខ្មែរ​ជូន​កម្មា​ភិ​បាល​ បុគ្គ​លិក​ អ្នក​រដ្ឋ​ការ​របស់​គណៈ​កម្មា​ធិ​ការ​បក្ស​ខេត្ត​៕

                                                   លី​ធាន​-វិ​មាន

ចែករំលែកអត្ថបទ