ការផ្លាស់ថ្មីក្នុងវិស័យអប់រំវិជ្ជាជីវៈ ម្ចាស់ការចងសម្ព័ន្ធរកច្រកចេញសម្រាប់សិស្ស និស្សិត និងការបណ្ដុះបណ្ដាលកាន់តែផ្សារភ្ជាប់នឹងតម្រូវការជាក់ស្ដែងនៃសង្គម។ គឺជា”ពិន្ទុបូកបន្ថែម”សម្រាប់សាលាវិជ្ជាជីវៈក្នុងការទាក់ទាញការជ្រើសសិស្សកាន់តែមានប្រសិទ្ធភាពពីមួយថ្ងៃទៅមួយថ្ងៃ។
ពិគ្រោះការងារធ្វើនិងឧទ្ទេសនាមមុខវិជ្ជាបណ្តុះបណ្ដាល នៅសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈអាងយ៉ាង។
តាមប្រសាសន៍នាយកសាលាមធ្យមវិជ្ជាជីវៈជនជាតិអន្តេវាសិកអាងយ៉ាង កៅវ៉ាន់ធិត ឱ្យដឹង៖ ដំណាក់កាល ២០១៦- ២០២០ សាលាត្រូវបានផ្តល់សច្ចាប័នបើកមុខរបរមួយដ៏សំខាន់ថ្នាក់ជាតិ គឺគ្រឿងយន្តនិងអគ្គិសនីជនបទ ជ្រើសរើសសិស្សបាន ២៤៨ នាក់ បានប្រឡងយកសញ្ញាបត្រ ១៥៣ នាក់។ ប៉ុន្មានឆ្នាំកន្លង សាលាបានវិនិយោគបំពាក់បរិក្ខារៈ ឧបករណ៍រៀនអនុវត្តរបរគ្រឿងយន្តនិងអគ្គិសនីជនបទ ទន្ទឹមនឹងនោះ នៅទាំងបានប្រើសម្រាប់បណ្ដុះបណ្ដាលមុខរបរដែលជាប់ពាក់ព័ន្ធដូច៖ អគ្គិសនីជនបទ អគិ្គសនី ឧស្សាហកម្ម បច្ចេកទេសរថយន្ត។ល។
កាលពីឆ្នាំ ២០១៨ សាលាជ្រើសសិស្ស ប្រព័ន្ធអប់រំវិជ្ជាជីវៈសម្រេចត្រឹម ៥៩% ដល់ឆ្នាំ ២០២០ សម្រេចជាង ២០០% បើប្រៀបជាមួយភាគកម្រិតដែលបានប្រគល់ឱ្យ។ លោកគ្រូកៅវ៉ាន់ធិត វាយតម្លៃ៖ “សិស្សបានរៀនកម្មវិធីវិជ្ជាជីវៈផងនិងរៀនកម្រិតវិទ្យាល័យផង ខណៈពេលចេញសាលា សិស្សមានសញ្ញាបត្រវិទ្យាល័យនិងសញ្ញាបត្រមធ្យមវិជ្ជាជីវៈ។ អាណាព្យាបាលសិស្សនិយាយរួម និងអាណាព្យាបាលសិស្សជនជាតិភាគតិចនិយាយដោយឡែក បានយល់ពីភាពវិជ្ជមាន ខណៈពេលឱ្យកូនៗចូលរៀននៅសាលានេះ”។
ឆ្នាំ ២០២០ អត្រាជ្រើសសិស្សរបស់សាលាមធ្យមសេដ្ឋកិច្ច-បច្ចេកទេសអាងយ៉ាង លើសភាគកម្រិតដោយអត្រា ១២១,២៥%។ នាយកសាលាមធ្យមសេដ្ឋកិច្ច - បច្ចេកទេសអាងយ៉ាង ត្រឹងថេវី ឱ្យដឹង៖ រៀងរាល់ឆ្នាំ ក្រោយពីប្រឡងយកសញ្ញាបត្រ សិក្ខាកាមចូលធ្វើការនៅក្រុមហ៊ុន សហគ្រាសអាជីវកម្មឯកជននៅភូមិភាគ; មួយចំនួនធ្វើការងារនៅនឹងផ្ទះ អត្រាប្រឡងជាប់ពី ៦៥% ឡើងទៅ។ ដើម្បីដោះស្រាយការងារធ្វើជូនសិស្សក្រោយពីបញ្ចប់ការសិក្សា សាលាបានបង្កើនការពិគ្រោះយោបល់ ឧទ្ទេសនាមនិងចូលរួមពិធីស្វែងយល់ការងារធ្វើ។
នៅសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈអាងយ៉ាង រៀងរាល់ឆ្នាំតែងមានសកម្មភាពជាច្រើនចងសម្ព័ន្ធជាមួយអង្គភាពការងារ ដើម្បីពិគ្រោះយោបល់ រកច្រកចេញជូននិស្សិត។ នាយកសាលាអនុមហាវិទ្យាល័យវិជ្ជាជីវៈអាងយ៉ាង ង្វៀងថាញ់ហាយ ឱ្យដឹង ប៉ុន្មានឆ្នាំមុន សាលាផ្ញើនិស្សិតទៅកាន់អាជីវកម្មដើម្បីហាត់ការ។ ចាប់ត្រឹមឆ្នាំសិក្សានេះ សាលាចងសម្ព័ន្ធជាមួយអាជីវកម្មបណ្ដុះបណ្ដាលទន្ទឹមគ្នា ចាប់ពីដំណាក់ការជ្រើសរើសសិស្ស ហាត់ការនិងដោះស្រាយការងារធ្វើ ប្រសិនបើ អនុវត្តល្អនឹងធានានិស្សិតទាំង ១០០% មានការងារធ្វើក្រោយពីបញ្ចប់ការសិក្សា។
រយៈពេលសិក្សាខ្លីជាងមហាវិទ្យាល័យ ចំណាយថវិកាតិចជាង ឆាប់បានទៅធ្វើការ នេះគឺជាឧត្ដមភាពបង្ហាញឱ្យឃើញច្បាស់នៅពេលរៀនវិជ្ជាជីវៈ។ គ្រប់សាលាដែលបណ្ដុះបណ្ដាលវិជ្ជាជីវៈ ក៏កំពុងវិវឌ្ឍន៍យ៉ាងសកម្ម បង្វែរទៅតាមទិសបណ្ដុះបណ្ដាលទៅតាមតម្រូវការ ផ្សារភ្ជាប់ជាមួយនឹងអាជីវកម្មដើម្បីធានាដោះស្រាយការងារជូនសិក្ខាកាម។ល។ និន្នាការរៀនវិជ្ជាជីវៈ ត្រូវបានចាត់ទុកជាជម្រើស ប្រហាក់ប្រហែលនឹងជម្រើសផ្សេងៗទៀត នៅពេលទីផ្សារការងារនិងភាពជាក់ស្ដែង ផ្ដើមពីការជម្រើសបុគ្គលិករបស់អាជីវកម្មទាំងឡាយ បានរួមចំណែកធ្វើឱ្យផ្លាស់ប្ដូរ កំណត់ទិសវិជ្ជាជីវៈក្នុងអនាគតជូននិស្សិតក៏ដូចជាគ្រួសារ៕
យោងតាមកាសែតអាងយ៉ាងប្រែសម្រួល៖ ថាច់ធី