ព័ត៌មានពីក្រសួងអប់រំ និងបណ្តុះបណ្តាល ចាប់ពីខែវិច្ឆិកា ឆ្នាំ ២០២០ ការបង្រៀននិងរៀនអក្សរសាស្រ្តខ្មែរនៅតាមសាលាចំណេះទូទៅ មានបង្រៀនអក្សរសាស្រ្តខ្មែរទូទាំងប្រទេស នឹងបានអនុវត្តតាមកម្មវិធីសិក្សាថ្មី។
កម្មវិធីអប់រំចំណេះទូទៅវិញ្ញាសាអក្សរសាស្រ្តខ្មែរ បង្រៀននៅតាមគ្រឹះស្ថានសិក្សាចំណេះទូទៅ (កម្មវិធី) ដែលពោលខាងលើ រួមមាន ២ កម្រិត គឺកម្រិត A (A1 និង A2 ) និងកម្រិត B។ ក្នុងនោះ កម្រិត A1 អនុវត្តសម្រាប់កម្រិតបឋមសិក្សា រៀនក្នុងរយៈពេល ៥ ឆ្នាំ ក្នុងមួយឆ្នាំរៀន ៧០ ម៉ោង មួយសប្តាហ៍រៀន ២ ម៉ោង (សរុបកម្រិតបឋមសិក្សាមាន ៣៥០ ម៉ោង)។ កម្រិត A2 អនុវត្តសម្រាប់កម្រិតអនុវិទ្យាល័យ រៀនក្នុងរយៈពេល ៤ ឆ្នាំ ក្នុងមួយឆ្នាំរៀន ១០៥ ម៉ោង មួយសប្តាហ៍រៀន ៣ ម៉ោង (សរុបកម្រិតអនុវិទ្យាល័យមាន ៤២០ ម៉ោង)។ កម្រិត B អនុវត្តសម្រាប់កម្រិតវិទ្យាល័យ រៀនក្នុងរយៈពេល ៣ ឆ្នាំ ក្នុងមួយឆ្នាំរៀន ១០៥ ម៉ោង មួយសប្តាហ៍រៀន ៣ ម៉ោង (សរុបកម្រិតវិទ្យាល័យមាន ៣១៥ ម៉ោង)។ កម្មវិធីសិក្សានេះ រួមចំណែកញុាំងឱ្យសិស្សបង្កើនការយល់ដឹងនិងអភិវឌ្ឍន៍បំណិនប្រើប្រាស់ភាសាខ្មែរ។ លត់ដំបំណិនក្នុងការស្តាប់ និយាយ អាននិងសរសេរ ពង្រីកការយល់ដឹងអំពីវប្បធម៌ខ្មែរណាមបូ។ ផ្តើមពីនោះ ពង្រីកស្មារតីសាមគ្គីជនជាតិនិងស្មារតីពលរដ្ឋវៀតណាម រួមចំណែកអភិរក្ស និងអភិវឌ្ឍតម្លៃវប្បធម៌របស់ជនជាតិខ្មែរណាមបូ។
ខ្លឹមសារខាងលើ បានចែងច្បាស់ក្នុងសារាចរលេខ ៣៤/២០២០/ TT-BGDĐT របស់ក្រសួងអប់រំនិងបណ្តុះបណ្តាល ប្រកាសឱ្យប្រើកម្មវិធីអប់រំចំណេះទូទៅវិញ្ញាសាអក្សរសាស្រ្តបាណា, អក្សរសាស្រ្តចាម, អក្សរសាស្រ្តអេដេ, អក្សរសាស្រ្តចារ៉ាយ, អក្សរសាស្រ្តខ្មែរ, អក្សរសាស្រ្តម៉ុង, អក្សរសាស្រ្តមើណុង, អក្សរសាស្រ្តថៃ ប្រកាសឱ្យប្រើនៅថ្ងៃទី ១៥ ខែកញ្ញា ឆ្នាំ ២០២០៕
ថាញ់ឡុង- ត្រឹងហ្គោន