|
លោកចូវត្វឹងហុង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលខេត្តសុកត្រាំង។ |
គម្រោង “ពង្រឹងនិងពង្រីកប្រព័ន្ធសាលាចំណេះទូទៅជនជាតិអន្តេវាសិកលើភូមិសាស្ត្រខេត្តសុកត្រាំង” ដំណាក់កាល ២០១៥-២០២០ បានរួមចំណែកលើកកម្ពស់គុណភាពអប់រំតំបន់ជនរួមជាតិខ្មែរនៅខេត្តសុកត្រាំង។ ដោះដូរជាមួយអ្នកយកព័ត៌មានកាសែតកឹងធើភាសាខ្មែរ លោកចូវត្វឹងហុង នាយករងមន្ទីរអប់រំនិងបណ្តុះបណ្តាលសុកត្រាំង ឱ្យដឹង៖
អនុវត្តគម្រោង ខេត្តសុកត្រាំងបានវិនិយោគកសាងសាលាជនជាតិអន្តេវាសិកចំនួន ១០ នៅតាមស្រុក ទីរួមខេត្តដែលមានជនរួមជាតិភាគតិចរស់នៅកុះករ។ អាស្រ័យហេតុនោះ គុណភាពអប់រំរៀងរាល់ឆ្នាំក្នុងតំបន់ជនរួមជាតិខ្មែរមានការវិវឌ្ឍជាវិជ្ជមាន។ ការរក្សាលំនឹងចំនួនសិស្ស និងអត្រាសិស្សបោះបង់ការរៀនសូត្រត្រូវបានសាលាយកចិត្តទុកដាក់ ចង្អុលការអនុវត្ត។ រៀងរាល់ឆ្នាំ អត្រាសិស្សសាលាជនជាតិអន្តេវាសិកបានទទួលស្គាល់ប្រឡងជាប់សញ្ញាបត្រអនុវិទ្យាល័យ វិទ្យាល័យ សម្រេច ៩៩% ។ សិស្សប្រឡងចូលរៀនមហាវិទ្យាល័យនិងអនុមហាវិទ្យាល័យប្រមាណ ៨០% និងសិស្សប្រឡងចូលមហាវិទ្យាល័យបម្រុងជាង ១៥% ដទៃពីនេះគឺរៀនវិជ្ជាជីវៈ។
ទន្ទឹមនឹងនោះ ខេត្តបានអាទិភាពបណ្តុះបណ្តាល បំប៉នចំណេះដឹងក្រោយមហាវិទ្យាល័យដល់កម្មាភិបាលគ្រប់គ្រងនិងគ្រូបង្រៀងជាជនជាតិភាគតិចកំពុងបម្រើការងារនៅតំបន់ជនរួមជាតិខ្មែរ។ អាស្រ័យហេតុនោះ ចំនួនគ្រូបង្រៀនជនជាតិភាគតិចមានកម្រិតវិជ្ជាក្រោយមហាវិទ្យាល័យមានការកើនឡើង ឆ្លើយតបនឹងតម្រូវការបង្រៀននិងរៀន។
* រយៈពេលខាងមុខ តើសុកត្រាំងមានដំណោះស្រាយយ៉ាងណា ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនជាតិខ្មែរ ជម្រាបប្រសាសន៍លោក ?
អនុវិទ្យាល័យជនជាតិអន្តេវាសិកមីស្វៀង ត្រូវបានកសាងយ៉ាងសមរម្យ។
-ដើម្បីលើកកម្ពស់គុណភាពអប់រំនៅតំបន់ជនរួមជាតិខ្មែរ មន្ទីរអប់រំនិងបណ្តុះបណ្តាលនឹងបន្តធ្វើសេនាធិការជូនគណៈកម្មាធិការប្រជាជនខេត្ត គួបផ្សំប្រភពថវិកាកម្មវិធីទិសដៅជាតិអភិវឌ្ឍសេដ្ឋកិច្ច-សង្គម តំបន់ជនជាតិភាគតិចនិងតំបន់ភ្នំ ដំណាក់កាល ២០២១ - ២០២៥ ។ ក្នុងនោះ អាទិភាពវិនិយោគកសាងសាលារៀន ទិញគ្រឿងបរិក្ខារសំដៅបម្រើការបង្ហាត់បង្រៀនឱ្យបានល្អនៅតាមសាលាតំបន់ជនរួមជាតិខ្មែរ តាមទិសសាលាសម្រេចបទដ្ឋានជាតិ។ យកចិត្តទូកដាក់ដល់ការងារបំប៉នកម្មាភិបាលគ្រប់គ្រង គ្រូបង្រៀនសម្រេចបទដ្ឋាននិងសម្រេចលើសបទដ្ឋាន ដើម្បីឆ្លើយតបបានល្អការប្តូរសៀវភៅពុម្ព តាមកម្មវិធីផ្លាស់ថ្មីសៀវភៅពុម្ពរបស់ក្រសួងអប់រំនិងបណ្តុះបណ្តាល។ ទន្ទឹមនឹងនោះ សុកត្រាំងនឹងបន្តការអនុវត្តល្អនូវគោលនយោបាយឧបត្ថម្ភសិស្សជនជាតិភាគតិច សិស្សមានជីវភាពក្រលំបាកតាមការកំណត់។ ជាពិសេស នៅតាមសាលាវិទ្យាល័យជនជាតិអន្តេវាសិក នឹងរៀបចំការប្រឡងជម្រើសសិស្ស ១០០% ដើម្បីឆ្លើយតបនឹងតម្រូវការបណ្តុះបណ្តាលប្រភពធនធានមនុស្ស គុណភាពខ្ពស់ជូនភូមិភាគ៕
* អរគុណលោកបាទ !
លីធាន(អនុវត្ត)-ប្រែសម្រួល៖ លីសៀ