នៅរដ្ឋធានីហាណូយ ក្រសួងសុខាភិបាល ទើបចាត់តាំងសន្និសីទផ្សព្វផ្សាយអនុក្រឹត្យលេខ ១១៧ ស្តីពីការពិន័យបទល្មើសផ្នែករដ្ឋបាលក្នុងវិស័យសុខាភិបាលនិងបទបញ្ញត្តិស្តីពីការពិ ន័យបទល្មើសផ្នែករដ្ឋបាលក្នុងការបង្ការ ប្រឆាំងផលប៉ះពាល់នៃថ្នាំជក់។
សាស្រ្តាចារ្យរងបណ្ឌិត ង្វៀងទ្រឿងសើុង រដ្ឋមន្ត្រីក្រសួងសុខាភិបាល បានថ្លែងយោបល់ក្នុងអង្គសន្និសីទ។
បន្ទាប់ពី ៥ ឆ្នាំផ្សព្វផ្សាយអនុវត្តអនុក្រឹត្យ លេខ១៧៦ របស់រដ្ឋាភិបាលស្តីពីការពិន័យបទល្មើសផ្នែករដ្ឋបាលក្នុងវិស័យសុខាភិបាល ត្រូវបានអនុវត្តយ៉ាងតឹងរឹង គឺជាមូលដ្ឋានគតិយុត្តិ រួមចំណែកលើកកម្ពស់ប្រសិទ្ធភាពគ្រប់គ្រងរដ្ឋខាងផ្នែកសុខាភិបាល។
ក៏ប៉ុន្តែ តាមប្រសាសន៍លោកសាស្រ្តាចារ្យរង បណ្ឌិតង្វៀងទ្រឿងសើុង រដ្ឋមន្ត្រីក្រសួងសុខាភិបាល អនុក្រឹត្យបានបង្ហាញឡើងនូវការលំបាក ជំពាក់ជំពិន ដូច៖ នៅមានបទបញ្ញត្តិមួយចំនួនមិនអាចអនុវត្តបាន ពិបាកកំណត់ការប្រព្រឹត្តល្មើស កម្រិតពិន័យទាប មិនទាន់ធានានូវការព្រមាន អាជ្ញាពិន័យមិនទាន់បានបែងចែកច្បាស់លាស់។ល។
ដើម្បីជំនះនូវចំណុចខ្វះខាត ជំពាក់ជំពិន និងបង្កើនប្រសិទ្ធភាពធ្វើអធិការកិច្ច ត្រួតពិនិត្យនិងវិនិច្ឆ័យការបំពានច្បាប់ ក្រសួងសុខាភិបាលបានលើកជូនរដ្ឋាភិបាលដាក់ឱ្យប្រើអនុក្រឹត្យលេខ១១៧ បញ្ញត្តិពីការពិន័យផ្នែក រដ្ឋបាលក្នុងវិស័យសុខាភិបាល ជំនួសនូវអនុក្រឹត្យលេខ១៧៦ ។ អនុក្រឹត្យថ្មីនេះមានសុពលភាពចាប់ពីថ្ងៃ ១៥ ខែវិច្ឆិកា។
យោងតាមតំណាងនាយកដ្ឋាននីតិកម្ម ក្រសួងសុខាភិបាល អនុក្រឹត្យថ្មី លេខ១១៧ មានចំណុចថ្មីមួយចំនួនដូច៖ បង្កើនកម្រិតពិន័យចំពោះការប្រព្រឹត្តបទល្មើសដើម្បីធានានូវការព្រមាន (ជាពិសេសគឺបទប្បញ្ញត្តិទាក់ទងនឹងការបង្ការប្រឆាំងជំងឺCovid-១៩ ពិនិត្យ ព្យាបាលជំងឺ និងធានារ៉ាប់រងសុខាភិបាល)។ល។ អនុក្រឹត្យនេះក៏បំពេញបន្ថែមនូវការប្រព្រឹត្តបំពានថ្មីជាច្រើនទៀតលើវិស័យនានាដូច៖ ការប្រព្រឹត្តបំពានផ្នែករដ្ឋបាលក្នុងការបង្ការ ប្រឆាំងផលប៉ះពាល់នៃស្រាបៀ ឱសថ សម្ភារៈ បរិក្ខារពេទ្យ។ល។ ទន្ទឹមនឹងនេះ បំពេញបន្ថែម អាជ្ញាពិន័យចំពោះការប្រព្រឹត្តបំពានរដ្ឋបាលដល់ផ្នែកសមត្ថកិច្ចមួយចំនួន ដូចជាកម្លាំងនគរបាល ស្ថាប័នធានារ៉ាប់រងសង្គម។ល។
លោកស្រីត្រឹងធីត្រាង អនុប្រធាននាយកដ្ឋាន នីតិកម្ម ក្រសួងសុខាភិបាល មានប្រសាសន៍៖ អនុក្រឹត្យលើកនេះ បានបង្កើនអាជ្ញា បង្កើនកម្រិតពិន័យ និងមានយន្តការពិន័យត្រជាក់ ដូច្នេះក្នុងពេលខាងមុខគប្បីបង្កើនប្រភពកម្លាំង និងបង្កើនការធ្វើអធិការកិច្ច ត្រួតពិនិត្យ ដើម្បីអនុវត្តនូវអនុក្រឹត្យនេះ។ ជាពិសេសក្នុងវិស័យថ្នាំជក់ អនុក្រឹត្យនេះក៏បានកំណត់នូវការទទួលខុសត្រូវចំពោះថ្នាក់ដឹកនាំ ខណៈពេលអង្គភាព ធ្វើអធិការកិច្ច ត្រួតពិនិត្យ កំណត់ច្បាស់នូវមុខសញ្ញា ការពិន័យត្រូវមានលក្ខណៈព្រមាន និងមានប្រសិទ្ធភាពខ្ពស់។
ជាមួយនឹងបទប្បញ្ញត្តិស្តីពីកន្លែងសម្រាប់អ្នកជក់បារី គ្រាន់តែប្រព្រឹត្តបំពានមួយក្នុងចំណោម៤បទល្មើសដូច៖ មិនមានបន្ទប់និងប្រព័ន្ធខ្យល់ចេញចូលដាច់ដោយឡែកពីតំបន់ដែលមិនជក់បារី; មិនមានឧបករណ៍ដាក់កន្ទុយ ឬកម្ទេចបារី។ មិនមានផ្លាកសញ្ញាជូនដំណឹង កន្លែងជក់បារីនៅទីសមស្រប ងាយឃើញ; មិនមានឧបករណ៍បង្ការពន្លាត់អគ្គិភ័យ គឺត្រូវពិន័យជាទឹកប្រាក់ចាប់ពី ៥-១០ លានដុង។ តាមលក្ខន្តិកៈបូករួមការបំពានទាំងអស់មកកម្រិតពិន័យឡើងដល់ ៤០ លានដុង។ ឬក៏ទង្វើមិនបោះពុម្ពការព្រមានសុខភាពលើកញ្ចប់បារី នឹងត្រូវពិន័យពី ៣០ ដល់ ៤០ លានដុង រីឯបទប្បញ្ញត្តិ បច្ចុប្បន្នពិន័យត្រឹមតែពី ២០ ដល់ ៣០ លានដុងប៉ុណ្ណោះ៕
យោងតាមកាសែតយ៉ឹងទ្រី-សុផន