តាមការសិក្សាស្រាវជ្រាវថ្មីមួយបានបង្ហាញថា អ្នកដែលហាត់ប្រាណជាប្រចាំក្នុងរយៈពេលចាប់ពីម៉ោង ៨-១០ ព្រឹកមានហានិភ័យនៃការកើតជំងឺមហារីកទាបជាង បើប្រៀបនឹងអ្នកដែលហាត់ប្រាណយឺតជាងម៉ោងនេះ។
(យោង៖ Medical News Today)ហាត់កីឡាពេលព្រឹកជួយបង្ការជំងឺមហារីក។
រូបថត៖ ហាថាញ
ដើម្បីស្រាយបំភ្លឺនូវទ្រឹស្តីដែលអះអាង៖ អំឡុងពេលចលនារាងកាយអាចនឹងជះឥទ្ធិពលដល់ហានិភ័យនៃជំងឺមហារីក ក្រុមអ្នកស្រាវជ្រាវនៅអេស្ប៉ាញនិងអូទ្រីស បានធ្វើការសិក្សាទៅលើទម្លាប់ចលនារាងកាយរបស់ស្រ្តី ដែលកើតជំងឺមហារីកសុដន់ចំនួន ៧៨១ នាក់ និងបុរសដែលកើតជំងឺមហារីកក្រពេញប្រូស្តាត ៥០៤ នាក់។ បន្ទាប់ពីធ្វើការប្រៀបធៀបពីអត្រាកើតជំងឺរវាងអ្នកទាំងនេះ ក៏ដូចជាធ្វើការប្រៀបធៀបទៅលើមនុស្សដែលមួន ពូកែចំនួន ១.៥១០ នាក់ មានអាយុប្រហាក់ប្រហែលគ្នានិងមានភេទដូចគ្នា ក្រុមអ្នកឯកទេសបានរកឃើញថា ការចលនារាងកាយក្នុងអំឡុងពេលចាប់ពីម៉ោង ៨-១០ ព្រឹក បានផ្តល់អត្ថប្រយោជន៍ច្រើនបំផុតក្នុងការកាត់បន្ថយហានិភ័យកើតជំងឺមហារីកទាំងពីរមុខនេះ។ ជាក់ស្តែង អ្នកដែលហាត់ប្រាណពេលព្រឹកមានហានិភ័យកើតជំងឺមហារីកសុដន់ និងជំងឺមហារីកក្រពេញប្រូស្តាតទាបជាង ២៥% និង ២៧% បើប្រៀបនឹងអ្នកមិនហាត់ប្រាណ។
យោងតាមការសិក្សាស្រាវជ្រាវ ផលប្រយោជន៍នៃការហាត់ប្រាណពេលព្រឹកព្រលឹម ចំពោះហានិភ័យនៃជំងឺមហារីកសុដន់នោះ គឺមានការពាក់ព័ន្ធនឹង estrogen ផងដែរ។ ពោលគឺដំណាក់កាលផលិតអ័រម៉ូនទាំងនេះ កើតមានឡើងល្អបំផុតក្នុងអំឡុងពេលម៉ោង ៧ ព្រឹក។ បរិមាណ estrogen ខ្ពស់ អាចប្រឈមនឹងការកើតជំងឺមហារីកសុដន់ ប៉ុន្តែ បើយើងហាត់ប្រាណ វានឹងកាត់បន្ថយកម្រិតអ័រម៉ូនទាំងនេះបានផងដែរ។ ទន្ទឹមនឹងនោះ melatonin ក៏អាចបង្ការហានិភ័យនៃជំងឺមហារីកផងដែរ ប៉ុន្តែក្រុមអ្នកស្រាវជ្រាវបានបង្ហាញ៖ ការហាត់ប្រាណនៅពេលរសៀល ឬពេលយប់ វាអាចនឹងពន្យាដំណាក់កាលកកើតអ័រម៉ូននេះ។
ព័ត៌មានខាងលើពិតជាសំខាន់ណាស់ ពីព្រោះបច្ចុប្បន្នមានមនុស្សកើតជំងឺនិងស្លាប់ដោយសារជំងឺមហារីកមានចំនួនច្រើន។ ជាពិសេសនៅសហរដ្ឋអាមេរិក ក្រុមអ្នកវិទ្យាសាស្រ្តបានធ្វើការប៉ាន់ស្មានថា រហូតដល់ចុងឆ្នាំនេះ មានមនុស្សកើតជំងឺមហារីកដល់ទៅជាង ១,៨ លាននាក់ ដោយមានមនុស្សស្លាប់ជាង ៦០០.០០០ នាក់ ដោយសារជំងឺដ៏កាចសាហាវនេះ។
លោកបណ្ឌិត Manolis Kogevinas ជាអ្នករួមសិក្សាស្រាវជ្រាវ បានឱ្យដឹង៖ ការរកឃើញថ្មីៗនេះ អាចនឹងលើកកម្ពស់ស្មារតី ភ្ញាក់រលឹកដល់សហគមន៍ អំពីបង្កើនការចលនារាងកាយ ដើម្បីបង្ការជំងឺមហារីក។ យោងតាមក្រុមអ្នកឯកទេសសុខាភិបាល មនុស្សគ្រប់គ្នាអាចកាត់បន្ថយហានិភ័យនៃការកើតជំងឺ ដោយវិធីចលនារាងកាយនៅកម្រិតសមស្របយ៉ាងហោចណាស់ឱ្យបាន ១៥០ នាទីក្នុងមួយសប្តាហ៍៕
ហាញ់ង្វៀន -លីសៀ