23/11/2020 - 15:13

អភិវឌ្ឍន៍​តំ​បន់​ជន​ជាតិ​ភាគ​តិ​ច​និង​តំ​បន់​ភ្នំ​៖ ការ​សម្រេច​ចិត្ត​គោល​នយោ​បាយ​ "ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​"

ក្នុង​កម្ម​វិធី​នៃ​កិច្ច​ប្រ​ជុំ​លើក​ទី ១០ រដ្ឋ​សភា​ នីតិ​កាល​ XIV កាល​ពី​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​ រដ្ឋ​សភា​បន្ត​កិច្ច​ប្រ​ជុំ​សួរ​ដេញ​ដោល និង​ឆ្លើយ​បំ​ភ្លឺ​។​ ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការរដ្ឋា​ភិបាល​ ត្រឿង​ហ្វា​ប៊ិញ ឆ្លើយ​សំ​ណួរ​របស់​តំ​ណាង​រដ្ឋ​សភា​ អំ​ពី​គោល​នយោ​បាយ​សម្រាប់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ។​

ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វាប៊ិញ ឆ្លើយ​បំ​ភ្លឺ​នៅ​រសៀល​ថ្ងៃ​ទី ៩ ខែ​វិច្ឆិកា​។​

រូប​៖ VGP/ញឹក​ប៉ាក់

ឧបនា​យក​រ​ដ្ឋមន្ត្រី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិ​ញ ឱ្យ​ដឹង​៖ បក្ស​និង​រដ្ឋ​យើង​បាន​ចាប់​អា​រម្មណ៍​យ៉ាង​ខ្លាំង​ យក​ចិត្ត​ទុក​ដាក់​ពិ​សេស​ និង​មាន​សេច​ក្តី​សន្និ​ដ្ឋាន​លេខ ៦៥ របស់​ការិ​យាល័យ​នយោ​បាយ​ សេច​ក្តី​សម្រេច​ចិត្ត​លេខ​ ២៤ ​របស់​គណៈ​ប្រ​តិបត្តិ​ការ​មជ្ឈិម​ នីតិ​កាល ​IX ស្តីពី​ការ​ងារ​ជន​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី​។​ រយៈ​ពេល​កន្លង​ ទោះ​ជាមាន​ការ​វិនិ​យោគ​ធំ​ៗ​ជា​ច្រើន​អំ​ពី​ប្រ​ភព​កម្លាំង​សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ប៉ុន្តែ​បើ​ប្រៀប​ទៅ​នឹង​តម្រូវ​ការ​ជាក់​ស្តែង​ ឃើញ​ថា​មិន​ទាន់​ឆ្លើយ​តប​បាន​ នេះ​ជា​ការ​សញ្ជឹងគិត​ដ៏​ធំ​។​ រដ្ឋា​ភិបាល​បាន​កសាង​និង​លើក​ជូន​រដ្ឋ​សភា​ អនុម័ត​គម្រោង​ចម្រុះ​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ រដ្ឋា​ភិបាល​បាន​ចង្អុល​ការ​ម៉ឺង​ម៉ាត់ដើម្បី​ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​នេះ​។​ នេះ​ជាការ​សម្រេច​ចិត្ត​គោល​នយោ​បាយ​ប្រ​កប​ដោយ​ឆន្ទៈ​បក្ស​ ទឹក​ចិត្ត​ប្រ​ជា​ជន​។​

តាម​ការ​គ្រោង​ទុក​វិនិ​យោគ​សម្រាប់​អនុវត្ត​គម្រោង​នេះ​ គឺទឹក​ប្រាក់​ជាង​មួយ​រយ​ពាន់​ពាន់​លាន​ដុង​ ចែក​ជា ២ ផែន​ការ​ ៥ ឆ្នាំ ចាប់ពី​ឆ្នាំ​ ២០២១-២០២៦ និង​ ២០២៦-២០៣០ តាម​ការ​គ្រោង​ទុក​គឺក្នុង​អំ​ឡុង​ ១០ ឆ្នាំ​។​

 រដ្ឋា​ភិបាល​កំ​ណត់​ទិស​ដៅ​ធំ​ៗ​ចំ​នួន​ ៤ ៖ អភិវឌ្ឍ​សេដ្ឋ​កិច្ច​ បំ​បាត់​ភាព​អត់​ឃ្លាន ​កាត់​បន្ថយ​ភាព​ក្រី​ក្រ លើក​កម្ពស់​ជីវ​ភាព​សេដ្ឋ​កិច្ច​ សម្ភារៈនិង​ស្មារ​តី​ មិន​ទុក​ឱ្យ​នរណា​ម្នា​ក់នៅ​ក្រោយ​គេ; កាត់​បន្ថយ​ភូមិ​សាស្រ្ត​លំ​បាក​ខ្លាំង​ជាបណ្តើរ​ៗ​ កាត់​បន្ថយ​គម្លាត​ជាមួយ​នឹង​តំ​បន់​អភិវឌ្ឍ​; ជម្នះ​កង្វះ​ខាត​ ខ្វះ​ចន្លោះ​ដែល​មិន​ទាន់​សម​ស្រប​នៃ​គោល​នយោ​បាយ​មុន​នេះ​ និង​បង្កើន​ក្តី​ជំ​ជឿរបស់​ជន​រួម​ជាតិ​ចំ​ពោះ​បក្ស​ រដ្ឋ​ ការ​ពារ​អធិប​តេយ្យ​ព្រំ​ដែន​ជាតិ​។​

ឧបនា​យក​រ​ដ្ឋមន្ត្រី​ប្រ​ចាំ​ការ​ ត្រឿង​ហ្វា​ប៊ិញ បាន​លើក​ឡើង​វិធាន​ការ​សំ​ខាន់​ៗ​មួយ​ចំ​នួន​ដើម្បី​អនុវត្ត​គម្រោង​។​ ដំ​បូង​គឺប្រ​ញាប់​សិក្សា​ស្រាវ​ជ្រាវ​ កសាង​កម្ម​វិធី​ទិស​ដៅ​ជាតិ​ សម្រាប់​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រួម​ជាមួយ​នឹង​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណា​ក់​កាល​ ២០២១ -២០៣០ ចាត់​ចែង​ប្រ​ភព​ទុន​តាម​ដំ​ណើរការ​អនុវត្ត​ចាប់​ពី​ដើម​ឆ្នាំ​ ២០២១ ទៅ​។​ រដ្ឋា​ភិបាល​ក៏​បាន​កំ​ណត់​កៀរ​គរ​រាល់​ប្រ​ភព​កម្លាំង​ដើម្បី​អភិវឌ្ឍ​សេដ្ឋ​កិច្ច​-សង្គម​ រួម​ជាមួយ​នឹង​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​នោះ​ប្រ​ភព​កម្លាំង​រដ្ឋ​មាន​តួនា​ទីសំ​ខាន់​ និង​ជា​កត្តា​កំ​ណត់​សម្រេច​។​ រដ្ឋា​ភិបាល​ នឹង​ជំ​រុញ​ធ្វើ​វិមជ្ឈ​ការ​ ផ្តល់​អំ​ណាច​ដល់​ភូមិ​ភាគ​ ក្រសួង​ ផ្នែក​នា​នា​ គ្រាន់​តែ​អនុវត្ត​ភារៈណែ​នាំ ត្រួត​ពិនិត្យ​ប៉ុណ្ណោះ​។​ រដ្ឋា​ភិបាល​នឹង​ចង្អុល​ការ​ប្រ​កាស​ឱ្យ​ប្រើ​យន្ត​ការ​ពិសេស​ដោយ​ឡែក​ កាត់​បន្ថយ​បែប​បទ​រដ្ឋ​បាល​មិន​ចាំ​បាច់​ សមស្រប​ជា​មួយ​នឹង​ភាព​ជាក់​ស្តែង​ បង្កើន​ការ​ត្រួត​ពិនិត្យ​របស់​ប្រ​ជា​ជន​។​

រដ្ឋា​ភិបាល​បាន​បង្កើត​គណៈ​ចង្អុល​ការ​ ណែ​នាំដល់​ខេត្ត​នា​នា​ ប្រ​គល់​ភារ​កិច្ច​ដល់​ស្ថាប័ន​មួយ​ទទួល​បន្ទុក​ណែ​នាំ ផ្សព្វ​ផ្សាយ​ បូក​សរុប​បណ្តោះ​អា​សន្ន​តាម​ពេល​កំ​ណត់​ បូក​សរុប​រួម​រៀង​រាល់​ឆ្នាំ​ រួច​របាយ​ការ​ណ៍​ជូន​រដ្ឋ​សភា​ដើម្បី​ត្រួត​ពិនិត្យ​។​ រដ្ឋា​ភិបាល​ មាន​ដំ​ណោះ​ស្រាយ​សម​ស្រប​ ប្រ​សិទ្ធ​ភាព​ ប្ដេជ្ញា​បង្ការ​ប្រ​ឆាំង​ភាព​ខ្ជះ​ខ្ជាយ​ ធានា​ប្រើ​ប្រាស់​ប្រ​ភព​ទុន​ចំ​គោល​ដៅ​ មាន​ប្រ​សិទ្ធ​ភាព​ និង​ដល់​មុខ​សញ្ញា​ដែល​ទទួល​ផល​ដោយ​ផ្ទាល់​។​ “ជាមួយ​នឹង​ខ្លឹម​សារ​វិធាន​ការ​ដូច​ពោល​ខាង​លើ​ យើង​មាន​ការ​ជឿជាក់​ថា​ ជាមួយ​នឹង​ការ​ចូល​រួម​របស់​គណៈ​ ផ្នែក​គ្រប់​លំ​ដាប់​ថ្នាក់​របស់​ទូទាំង​ប្រ​ព័ន្ធ​នយោ​បាយ​ ការ​ឃ្លាំ​មើល​របស់​រដ្ឋ​សភា​ក្រុម​ប្រឹក្សា​ជន​ជាតិ​ និង​គណៈ​កម្មា​ធិការ​របស់​រដ្ឋ​សភា​ របស់​តំ​ណា​ង​រដ្ឋ​សភា​ ការ​ប្តេជ្ញា​ចិត្ត​របស់​រដ្ឋា​ភិបាល​ ប្រាកដ​ជាសេច​ក្តី​សម្រេច​ចិត្ត​នឹង​បាន​អនុវត្ត​ក្នុង​ជីវ​ភាព​ ហើយ​យើង​គ្រប់​រូប​ក៏​ប្តេជ្ញា​ចិត្ត​អនុវត្ត​ឱ្យ​បាន​សម្រេច​ទិស​ដៅ​ដាក់​ចេញ​” ឧបនា​យក​រដ្ឋ​មន្ត្រី​ប្រ​ចាំ​ការ​ បាន​គូស​បញ្ជាក់​ដូច្នេះ​៕​

យោ​ង៖ quochoi.vn - ប្រែសម្រួល​ វិមាន​

 

ចែករំលែកអត្ថបទ