(កឹងធើ) កាលពីរាត្រីថ្ងៃ ១០ ខែវិច្ឆិកា នៅសាលមហោស្រពអូវកើ ហាណូយ គណៈប្រចាំការនៃគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចាត់តាំងពិធីប្រគល់ពានរង្វាន់សារព័ត៌មាន “ដើម្បីបុព្វហេតុមហាសាមគ្គីជនជាតិ” លើកទី ១៤ ឆ្នាំ ២០១៩-២០២០។
ជូនរង្វាន់ដល់អ្នកនិពន្ធទទួលបានរង្វាន់ B។
អស់រយៈកាល ២ ឆ្នាំចាត់តាំងនិងផ្សព្វផ្សាយ គណៈកម្មការចាត់តាំងទទួលបានអត្ថបទចូលរួមប្រឡងក្នុងពិធីនេះចំនួន ១.១៦១ អត្ថបទ រួមមាន៖ អត្ថបទកាសែត កាសែតអេឡិកត្រូនិច វិទ្យុ ទូរទស្សន៍ និងកាសែតរូបភាពរបស់ស្ថាប័នកាសែតមជ្ឈិម និងភូមិភាគជាង ១០០ ស្ថាប័ន។ ក្រុមប្រឹក្សាពិនិត្យសម្រេចជ្រើសយកអត្ថបទឆ្នើមចំនួន ៨១ ដើម្បីជូនរង្វាន់ពិសេសចំនួន ១ រង្វាន់ A ចំនួន ៥ រង្វាន់ B ចំនួន ១៤ រង្វាន់ C ចំនួន ២៩ និងរង្វាន់លើកទឹកចិត្តចំនួន ៣២ ។ ក្នុងនោះ អត្ថបទ “ដើម្បីតំបន់ជនរួមជាតិខ្មែរ នៅតំបន់វាលរាបទន្លេគឺវឡុងអភិវឌ្ឍដោយចីរភាព” របស់ក្រុមអ្នកនិពន្ធ ឡេថាញ់ឡុង លីធីធាន សើុនម៉ាល័យ កាសែតកឹងធើ ទទួលបានរង្វាន់ B។
យោងតាមគណៈកម្មការចាត់តាំង និយាយរួមគ្រប់អត្ថបទចូលរួមប្រឡងដណ្តើមរង្វាន់សារព័ត៌មានឆ្នាំនេះ មានគុណភាពស្មើៗគ្នា ច្បាមបធានបទ ស្របតាមលក្ខន្តិកៈដាក់ចេញ ឆ្លុះបញ្ចាំងដ៏សម្បូរបែប ជាក់ស្ដែងគ្រប់ជ្រុងជ្រោយលើគ្រប់វិស័យនៃការរស់នៅក្នុងសង្គម ពិសេសផ្តោតទៅលើបធានបទកសាង ពង្រឹងនិងពង្រីកកម្លាំងផែនមហាសាមគ្គីទូទាំងជនជាតិ។ មានអត្ថបទជាច្រើនត្រូវបានចំណាយពេលច្រើន និងមានគុណភាព…៕
លីធាន-មុនី