នាយកដ្ឋានបេតិកភណ្ឌវប្បធម៌ (ក្រសួងវប្បធម៌ កីឡា និងទេសចរណ៍) បានសហការជាមួយនឹងមន្ទីរវប្បធម៌ កីឡា និងទេសចរណ៍ខេត្តសុកត្រាំង ប្រារព្ធពិធីរំលឹកខួបអនុស្សាវរីយ៍ ១០០ ឆ្នាំនៃការកកើត និងអភិវឌ្ឍន៍សិល្ប:ល្ខោនយូរកេរ និងប្រកាសទទួលស្គាល់ទម្រង់បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៣ លើភូមិសាស្រ្តខេត្តសុកត្រាំង នោះគឺទម្រង់សិល្ប:ប្រជាប្រិយរាំវង់ ទម្រង់សិល្ប:ប្រជាប្រិយភ្លេងពិណពាទ្យរបស់ជនរួមជាតិខ្មែរ និងទម្រង់របរសិប្បកម្មប្រពៃណីធ្វើនំពា (Pia) នៅឃុំភូតឹម ឃុំធ្វឹងហ្វា និងឃុំអាងហ៊េប ស្រុងចូវថាញ់។
![សុកត្រាំង រំលឹកខួបអនុស្សាវរីយ៍ ១០០ ឆ្នាំនៃសិល្ប:ល្ខោនយូរកេរ និងទទួលបណ្ណទទួលស្គាល់ទម្រង់បេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិចំនួន ៣](https://baocantho.com.vn/image/fckeditor/upload/2020/20201116/images/khmer/82.jpg)
សិល្បៈល្ខោនយូរកេរ ឆ្លងកាត់រយៈកាល ១០០ ឆ្នាំកកើត និងអភិវឌ្ឍន៍។
សិល្បៈល្ខោនយូរកេរខ្មែរណាមបូ បានបង្កើតឡើងនៅដើមទសវត្សរ៍ទី ២០ នៃសតវត្សរ៍ XX ហើយបានក្រសួងវប្បធម៌ កីឡា និងទេសចរណ៍ ទទួលស្គាល់ជាបេតិកភណ្ឌវប្បធម៌អរូបីថ្នាក់ជាតិ ក្នុងឆ្នាំ ២០១៤៕
លីធាន- ពេជ្រសឿន