17/11/2020 - 08:29

ចលនា​ឧបត្ថម្ភ​សិស្ស​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​

ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តា​ល​ ទើប​ចាត់​តាំង​ពិធីបំ​ផុស​ចលនា​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​ ឧបត្ថម្ភ​កុមារ​នៅ​ឃុំ​លំ​បាក​ខ្លាំង​ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ក្នុង​ផ្នែក​អប់​រំនៅ​ទីរួម​ខេត្ត​ងៀ​ឡោ​ ខេត្ត​អៀង​បាយ​។​

ថ្នា​ក់​ដឹក​នាំគណៈ​កម្មា​ធិការ​បក្ស​ខេត្ត​សុក​ត្រាំង​ ជូន​អា​ហា​រូប​ករណ៍ “ឡឿង​ឌិញ​កួរ​”ដល់​សិស្ស​ និស្សិត​ក្រី​ក្រ​សង្វាត​រៀន​សូត្រ​។​ រូប​ថត​៖ លីធាន​

ថ្លែង​យោ​បល់ក្នុង​ពិធីនេះ​ អនុរដ្ឋ​មន្រ្តី​ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ លោក​ង្វៀង​វ៉ាន់​ភុក បញ្ជាក់​់៖ កុមារ​នៅ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​និយាយ​រួម​ កុមារ​នៅ​ឃុំ​លំ​បាក​ខ្លាំង​និយាយ​ដោយ​ឡែក​ ត្រូវ​ការ​សង្គម​យក​ចិត្ត​ទុក​ដាក់​យ៉ាង​ពិសេស​។​ ភាគ​ច្រើន​គ្រួ​សារ​ប្អូន​ៗ​ សុទ្ធ​សឹង​ជាគ្រួ​សារ​ក្រី​ក្រ និង​គ្រួ​សារ​ប្រ​កៀក​បន្ទាត់​ក្រ លក្ខណៈ​និង​សេដ្ឋ​កិច្ច​សម្រាប់​ទំ​នុក​បម្រុង​ការ​រៀន​សូត្រ​ ថែទាំ​និង​លេង​កម្សាន្ត​នៅ​មាន​កម្រិត​។​ ប្អូន​ៗ​ជាច្រើន​ប្រ​ឈម​នឹង​ហា​និភ័យ​ត្រូវ​បោះ​បង់​ការ​សិក្សា​ ដោយ​សារ​ស្ថាន​ភាព​ក្រលំ​បាក​។​

ដើម្បី​ប្អូន​ៗ​មាន​ឱកាស​រៀន​សូត្រ​និង​អភិវឌ្ឍ​ ប៉ុន្មាន​ឆ្នាំ​កន្លង​ បក្ស​និង​រដ្ឋ​បាន​ដាក់​ចេញ​នូវ​គោល​ការណ៍​ គោល​នយោ​បាយ​ជាច្រើន​។​ ទន្ទឹម​នឹង​នោះ​ ក៏​ត្រូវ​ការ​សប្បុរស​ជន​ អា​ជីវ​កម្ម​ អង្គ​ការ​និង​បុគ្គ​លជួយ​ឧបត្ថម្ភ​។​ ហេតុ​នោះ​ រដ្ឋា​ភិបាល​បាន​ដាក់​ចេញ​សេច​ក្តី​សម្រេច​លេខ​ ៥៨៨/QĐ-TTg ចុះ​ថ្ងៃ​ទី ១៧/៥/២០២០ ។​ ផ្តល់​សច្ចា​នុមតិ​ លើ​គម្រោង​ “ចលនា​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​ឧបត្ថម្ភ​កុមារ​នៅ​ឃុំ​លំ​បាក​ខ្លាំង​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០១៩-២០២៥” (ហៅ​កាត់​ថា​គម្រោង​ ៥៨៨)។​

ការ​ចលនា​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​ គម្រោង​មាន​គោល​បំ​ណង​កែ​លម្អ​ស្ថាន​ភាព​សុខ​ភាព​ អា​ហា​រូបត្ថម្ភចំ​ពោះ​កុមារ​ ឆ្លង​តាម​រយៈ​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ឧបត្ថម្ភ​អា​ហារ​បំ​ប៉ន​ដល់​កុមារ​មត្តេយ្យ និង​សិស្ស​បឋម​សិក្សា​។​ ឧបត្ថម្ភ​កុមារ​ចូល​រួម​សកម្ម​ភាព​អប់​រំ​វប្បធម៌​ លេង​កម្សាន្ត​ ព្រម​ទាំង​ជូន​សម្លៀក​បំ​ពាក់​ជាដើម​។​

ក្នុង​ពិធី​នេះ​ដែរ​ ក្រសួង​អប់​រំនិង​បណ្តុះ​បណ្តាល​ បាន​ផ្តល់​ព័ត៌​មាន​អំ​ពី​គម្រោង​ ៥៨៨ នឹង​ផ្សព្វ​ផ្សាយ​ចង្កោម​សកម្ម​ភាព​ តាំង​ពី​ចលនា​ប្រ​ភព​កម្លាំង​រហូត​ដល់​ការ​បង្កើត​ប្រ​ព័ន្ធ​អ្នក​ធ្វើ​ហិរញ្ញ​ប្បទាន​ អង្គ​ការ​ក្នុង​និង​ក្រៅ​ប្រ​ទេ​ស​។​ ក្នុង​នោះ​ បែង​ចែក​ការ​ឧបត្ថម្ភ​ដល់​កុមារ​នៅ​ឃុំ​លំ​បាក​ខ្លាំង​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ អំ​ពី​ការ​ពិនិត្យ​ព្យា​បាល​ជំ​ងឺ​ ផ្តល់​អា​ហា​រូប​ត្ថម្ភ​ដល់​កុមារ​មត្តេយ្យ និង​បឋម​សិក្សា​ ឧបត្ថម្ភកុ​មារលេង​កម្សាន្ត​ ជូន​សម្លៀក​បំ​ពាក់​សម​ស្រប​តាម​វ័យ​បរិក្ខារ​ ឧបករណ៍​បង្ហាត់​បង្រៀន​ និង​សិក្ខូប​ករណ៍​ចាំ​បាច់​ដល់​កុមារ​ និង​សិស្សា​នុ​សិស្ស​។​

ដើម្បី​អនុវត្ត​គម្រោង​ ៥៨៨ មាន​ប្រ​សិ​ទ្ធភាព​ ក្រសួង​អប់​រំ និង​បណ្តុះ​បណ្តាល​ សំ​ណូម​ពរ​មន្ទីរ​អប់​រំនិង​បណ្តុះ​បណ្តា​ល​ខេត្ត​ ក្រុង​នា​នា​ កសាង​ផែន​ការ​និង​សហការ​ជា​មួយ​នឹង​មន្ទីរ​ គណៈ​ ផ្នែក​ ផ្សព្វ​ផ្សាយ​អនុវត្ត​គម្រោង​របស់​ផ្នែក​អប់​រំភូមិ​ភាគ​។​ អង្គ​ភាព​ក្រោម​ឱវាទ​ ការិ​យា​ល័យ​អប់​រំនិង​បណ្តុះ​បណ្តា​ល​និង​សាលា​រៀន​ ត្រូវ​បង្កើត​ផែន​ការ​លម្អិត​ដោយ​មាន​វិធាន​ការ​សម​ស្រប​នឹង​ស្ថាន​ភាព​ជាក់​ស្តែង​។​ ភារ​កិច្ច​ចលនា​ប្រ​ភព​កម្លាំង​ក្នុង​សង្គម​ឧបត្ថម្ភ​កុមារ​នៅ​ឃុំ​លំ​បាក​ខ្លាំង​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​ ដំ​ណាក់​កាល​ ២០១៩​- ២០២៥ គប្បី​ដាក់​បញ្ចូល​ក្នុង​គោល​ការណ៍​ផែន​ការ​របស់​ផ្នែក​អប់​រំរៀង​រាល់​ឆ្នាំ​និង​តាម​ដំ​ណាក់​កាល​នីមួយ​ៗ​។​ ក្រៅ​ពី​នោះ​ អនុវត្ត​ទម្រង់​មូល​ដ្ឋាន​អប់​រំនៅ​តំ​បន់​មាន​លក្ខណៈ​ងាយ​ស្រួល​ចង​សម្ព័ន្ធ​ និង​ឧបត្ថម្ភ​មូល​ដ្ឋាន​អប់​រំនៅ​ឃុំ​លំ​បាក​ខ្លាំង​ ចំ​ណុះ​តំ​បន់​ជន​ជាតិ​ភាគ​តិច​និង​តំ​បន់​ភ្នំ​។​ល។​

យោ​ង៖ Chinhphu.vn-មុនី​

 

ចែករំលែកអត្ថបទ
ពាក្យគន្លឹះ
ឡឿង​ឌិញ​កួរ​